Trending now

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការក្នុងពិភពឌីជីថល

10:57 | 14/10/2021 យោងតាមវិទ្យុសំលេងវៀតណាម

នៅយប់ថ្ងៃទី ១២ ខែតុលា នាយករដ្ឋមន្រ្តី Pham Minh Chinh បានចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីតាមអ៊ិនធឺរណែត និងចូលរួមពិធីបើកការតាំងពិព័រណ៍ពិភព ឌីជីថល ២០២១ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមសម្របសម្រួលជាមួយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដើម្បីរៀបចំឡើង ចាប់ពីថ្ងៃទី ១២-១៤ ខែតុលាឆ្នាំ ២០២១។

រដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានអណ្ជើញចូលរូមពិធីបើកសន្និសីទនិងពិព័រណ៍ពិភពឌីជីថលឆ្នាំ២០២១ រដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានអណ្ជើញចូលរូមពិធីបើកសន្និសីទនិងពិព័រណ៍ពិភពឌីជីថលឆ្នាំ២០២១
ផ្សព្វផ្សាយចំណេះដឹងស្តីពីសេដ្ឋកិច្ចឌីជីថលដល់យុវជនវៀតណាម ផ្សព្វផ្សាយចំណេះដឹងស្តីពីសេដ្ឋកិច្ចឌីជីថលដល់យុវជនវៀតណាម
នាយករដ្ឋមន្រ្តីលោក Pham Minh Chinh ថ្លែងក្នុងពិធីបើកពិព័រណ៍ពិភពឌីជីថល ២០២១ (រូបថត៖ Thanhtra)
នាយករដ្ឋមន្រ្តីលោក Pham Minh Chinh ថ្លែងក្នុងពិធីបើកពិព័រណ៍ពិភពឌីជីថល ២០២១ (រូបថត៖ Thanhtra)

សន្និសីទនេះបានផ្សាយចេញពីរដ្ឋធានីហាណូយ។ នេះគឺជាព្រឹត្តិការណ៍ធំបំផុតនៅក្នុងវិស័យបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន (ICT) ដែលត្រូវបាន ITU រៀបចំឡើងជារៀងរាល់ឆ្នាំ។ ចូលរួមព្រឹត្តិការណ៍នេះ នៅសាលប្រជុំផ្សាយចេញពីទីក្រុងហាណូយមានលោក Zhao Houlin អគ្គលេខាធិការសហភាពទូរគមនាគមន៍អន្តរជាតិ។

នៅឯកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលវៀតណាមបាននិយាយថា ពិព័រណ៍ពិភពឌីជីថលឆ្នាំ ២០២១ គឺជាឱកាសដើម្បីណែនាំផលិតផលឌីជីថល សេវាកម្មនិងដំណោះស្រាយអំពីបច្ចេកវិទ្យាឌីជីថលរបស់អង្គការនិងអាជីវកម្មមកពីប្រទេសជាច្រើនជុំវិញពិភពលោក។ លោកនាយករដ្ឋមន្រ្តីសង្ឃឹម ថា ITU នឹងបន្តជួយគាំទ្រដល់ប្រទេសជាសមាជិកក្នុងការពន្លឿនដំណើរការផ្លាស់ប្តូរឌីជីថលនិងកាត់បន្ថយគម្លាតឌីជីថល។

បន្ទាប់មក ចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីពិភពឌីជីថល ២០២១ ដែលមានប្រធានបទ “រួមគ្នាកសាងពិភពឌីជីថល” នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានចែករំលែកជាមួយសន្និសីទនូវទស្សនៈនិងអាទិភាពមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងពិភពលោក។ យោងតាមលោកនាយករដ្ឋមន្រ្តី ការផ្លាស់ប្តូរឌីជីថលគឺជាដំណើរការនៃការផ្លាស់ប្តូរយ៉ាងខ្លាំងនូវរាល់សកម្មភាពសេដ្ឋកិច្ចសង្គម។ ដូច្នេះ រដ្ឋាភិបាលនៃប្រទេសទាំងអស់ត្រូវកំណត់ទិសដៅ ដឹកនាំដំណើរការនេះដើម្បីការផ្លាស់ប្តូរឌីជីថលប្រកបដោយប្រសិទ្ធភាពនិងដើម្បីបង្ហាញ ឱ្យឃើញនូវគុណតម្លៃថ្មីនៃលំហឌីជីថលនៅគ្រប់ទិដ្ឋភាពទាំងអស់នៃជីវភាពសង្គម។

លោកនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍ផងដែរថា ការផ្លាស់ប្តូរឌីជីថលត្រូវតែយកប្រជាជនជាមជ្ឈមណ្ឌល ជាម្ចាស់កម្មវត្ថុនិងជាគោលដៅសម្រាប់ការអភិវឌ្ឍ។ ដំណើរការនេះពិតជាទទួលបានជោគជ័យនៅពេលប្រជាពលរដ្ឋគ្រប់រូបចូលរួមយ៉ាងសកម្មនិងរីករាយជាមួយអត្ថប្រយោជន៍ដែលការផ្លាស់ប្តូរឌីជីថលនាំមកជូន។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ពិភពឌីជីថលត្រូវតែត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋាន នៃការធានាអធិបតេយ្យភាព ឌីជីថលនិងសុវត្ថិភាពបណ្តាញ។ ដូច្នេះ ITU ត្រូវការលើកកម្ពស់តួនាទីរបស់ខ្លួនឱ្យកាន់តែរឹងមាំក្នុងនាមជាអង្គការឯកទេសរបស់អង្គការសហប្រជាជាតិ ក្នុងការបង្កើតក្របខ័ណ្ឌអន្តរជាតិសម្រាប់អធិបតេយ្យភាពឌីជីថលនិងធានាសុវត្ថិភាពនិងសន្តិសុខបណ្តាញ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនទំហំពាណិជ្ជកម្ម វៀតណាម-កម្ពុជា ដល់ ២០ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាម និងកម្ពុជា រួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ
អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម