Trending now

រដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានអណ្ជើញចូលរូមពិធីបើកសន្និសីទនិងពិព័រណ៍ពិភពឌីជីថលឆ្នាំ២០២១

12:07 | 13/10/2021 យោងតាមវិឡុសំលេងវៀតណាម

ពិធីបើកសន្និសីទនិងពិព័រណ៍ពិភពឌីជីថលឆ្នាំ២០២១ (ITU Digital World 2021) នឹងប្រារព្ធធ្វើឡើងនាយប់ថ្ងៃទី១២ ខែតុលា ដោយមានការអញ្ជើញចូលរួមរបស់នាយក រដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន របស់វៀតណាម រួមជាមួយតំណាងអង្គទូត និងអង្គការអន្តរជាតិនានាផងដែរ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ដីពីពាណិជ្ជកម្មសេវាកម្មជាសកលឆ្នាំ ២០២១ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ដីពីពាណិជ្ជកម្មសេវាកម្មជាសកលឆ្នាំ ២០២១
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ រដ្ឋាភិបាលផ្តោតលើការកសាងប្រជាធិបតេយ្យសង្គមនិយម លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ រដ្ឋាភិបាលផ្តោតលើការកសាងប្រជាធិបតេយ្យសង្គមនិយម
រដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានអណ្ជើញចូលរូមពិធីបើកសន្និសីទនិងពិព័រណ៍ពិភពឌីជីថលឆ្នាំ២០២១។ (រូបថត៖ tapchitaichinh)
រដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានអណ្ជើញចូលរូមពិធីបើកសន្និសីទនិងពិព័រណ៍ពិភពឌីជីថលឆ្នាំ២០២១។ (រូបថត៖ tapchitaichinh)

ព្រឹត្តិ ការណ៍នេះត្រូវបានក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមសហការជាមួយ សម្ព័ន្ធភាពទូរគមនាគមន៍អន្តរជាតិ (ITU) រៀបចំឡើងចាប់ពីថ្ងៃទី១២ តុលា ដល់ថ្ងៃ ទី១២ វិច្ឆិកា នៅលើផ្លាតហ្វមឌីជីថល ស្រាវជ្រាវនិងកសាងឡើងដោយវៀតណាម ផ្ទាល់។ នេះជាព្រឹត្តិការណ៍សកល ជាកន្លែងដែលអង្គភាពអាជីវកម្មទូរគមនាគមន៍និង បច្ចេកវិទ្យាព័ត៌មានលើទូទាំងពិភព លោកឧទ្ទេសនាមអំពីផលិតផល សេវាកម្ម ដំណោះ ស្រាយបច្ចេកវិទ្យាដ៏ជឿនលឿនបំផុត។ ក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍នេះ ក៏មានវេទិការដ្ឋ មន្រ្តី សិក្ខាសាលាជំនាញ ដែលផ្ដោតការពិភាក្សាទៅលើនិន្នាការអភិវឌ្ឍ គោល នយោបាយអភិបាលកិច្ច ដំណោះស្រាយបច្ចេកវិទ្យាដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលនិង សង្គម ឌីជីថល។

គួរជម្រាបថា ពិព័រណ៍ទូរគមនាគមន៍ពិភពលោក (ITU Telecom World) ត្រូវបាន ប្ដូរឈ្មោះទៅជាពិព័រណ៍ពិភពឌីជីថល (ITU Digital World) កាលពីឆ្នាំ២០២០។ ពិព័រណ៍ អនឡាញ រួមមានស្តង់ទំនិញ អនឡាញតាមបច្ចេកវិទ្យា ២D និង ៣D ដែលតាំងបង្ហាញ ផលិតផល សេវាកម្ម ដំណោះស្រាយឌីជីថលរបស់អង្គភាពអាជីវកម្មនិងស្ដង់ទំនិញ ជាតិ។ ក្នុងពេលជាមួយគ្នានោះ វេទិកាអនឡាញ រួមមានសន្និសីទ សិក្ខាសាលាជំនាញ ជាច្រើន (ចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា) និងកិច្ចប្រជុំរដ្ឋមន្រ្តី (ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ តុលា) ក្រោមប្រធានបទទូទៅ “រួមគ្នាកសាងពិភពឌីជីថល”៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ