Trending now

ផលិតផលកសិកម្ម Vinh Long ត្រូវបានចុះបញ្ជីនៅលើទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ដែលមានឈ្មោះដែនគេហទំព័រថា “ .vn”

09:55 | 14/10/2021 ហេង វុធ្ធី

យុគសម័យ - យោងតាមព័ត៌មានពីមជ្ឈមណ្ឌលអ៊ីនធឺណែតវៀតណាម (VNNIC) បាន ឲ្យដឹង ថានៅថ្ងៃទី ១១ ខែតុលា ម៉ាកយីហោផលិតផលកសិកម្ម វីញឡុង (Vinh Long) បានលេចមុខនៅលើ អ៊ីនធឺណែត ដែលផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការចូលប្រើតាមរយៈគេហទំព័រផ្លូវការរបស់អង្គភាពអាជីវកម្ម ក្នុងតំបន់ ...

ឈាងចូលវត្ត Vinh Trang ខេត្ត Tien Giang ដើម្បីរីករាយនឹងស្ថាបត្យកម្មប្លែកៗ ឈាងចូលវត្ត Vinh Trang ខេត្ត Tien Giang ដើម្បីរីករាយនឹងស្ថាបត្យកម្មប្លែកៗ
ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Truong Vinh Trong​ ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Truong Vinh Trong​
ផលិតផលកសិកម្ម Vinh Long ត្រូវបានចុះបញ្ជីនៅលើទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ដែលមានឈ្មោះដែនគេហទំព័រថា “ .vn”
ផលិតផលកសិកម្ម Vinh Long ត្រូវបានចុះបញ្ជីនៅលើទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ដែលមានឈ្មោះដែនគេហទំព័រថា “ .vn”

នេះគឺជាលទ្ធផលដំបូងនៃកម្មវិធីលើកកម្ពស់ការប្រើប្រាស់ឈ្មោះដែនគេហទំព័រជាតិ “.vn” នៅខេត្ត Vinh Long ជាមួយសកម្មភាពអមដំណើរ ដើម្បីគាំទ្របុគ្គល និងអាជីវកម្មនៅក្នុងខេត្ត ដើម្បីផ្លាស់ប្តូរគំរូអាជីវកម្មអនឡាញប្រកបដោយប្រសិទ្ធភាពជាមួយសេវាកម្មឌីជីថល ដែលត្រូវបានអនុវត្តដោយមជ្ឈមណ្ឌលអ៊ីនធឺណែតវៀតណាម សហការជាមួយនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយខេត្តវីញឡុង និងស្ថាប័នផ្តល់ឈ្មោះដែនគេហទំព័រ“ .vn” iNET។

បច្ចុប្បន្នម៉ាកមួយចំនួនរបស់វីញឡុង ដូចជាទឹកក្រូច ណាំរ៉យ (Nam Roi) (https://buoi5roi.vn/) តែ Dinh Lang Truong Ai (https://dinhlangtruongai.vn/) អង្ករសរីរាង្គ Tan Dat (https: // gaotandat.vn/), ផ្លែក្រូច Khanh Nhan (https://camsanhkhanhnhan.vn), បន្លែសុវត្ថិភាព Phuoc Hau (https://rauantoanphuochau.vn), នំផ្អែមដំឡូងជ្វា Nhat Ngoc (https: // banhkhoailang. vn) ... ដែលត្រូវបានដាក់បញ្ចូលនៅលើគេហទំព័រណែនាំផលិតផលរួមជាមួយការលក់តាមអ៊ីនធឺណិតផងដែរ៕

ហេង វុធ្ធី

Vietnamplus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វឌ្ឍនភាពគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងក្នុងការផ្លាស់ប្តូរការយល់ឃើញរបស់អ្នកនេសាទអំពីការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)
ទីក្រុងហូជីមិញ៖ "កាហ្វេពេលព្រឹកជាមួយអ្នកនេសាទ" ដើម្បីបង្កើនការយល់ដឹងអំពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)
នគរបាលប្រជាជនគឺជា «ក្រុមដែលមានវិន័យល្អបំផុត ស្មោះត្រង់បំផុត និងជិតស្និទ្ធបំផុតជាមួយប្រជាជន» ដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់បក្សដោយជ
អាកាសយានដ្ឋានអន្តរជាតិ Phu Quoc នឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទី ២០ លាននាក់របស់ខ្លួន
ការពង្រីកលំហសម្រាប់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់