Trending now

ឈាងចូលវត្ត Vinh Trang ខេត្ត Tien Giang ដើម្បីរីករាយនឹងស្ថាបត្យកម្មប្លែកៗ

10:31 | 20/05/2021 ហេង វុធ្ធី

យុគសម័យ - នៅជំវិញវត្ត Vinh Trang ខេត្ត Tien Giang មានចំការនិងបឹងផ្កាឈូកដ៏ស្រស់ស្អាតដែលធ្វើឲ្យបរិយាកាសនៅទីកន្លែងនេះកាន់តែមានភាពបុរាណ។ ជារៀងរាល់ថ្ងៃក្រៅពីពុទ្ធសាសនិកនៅមានភ្ញៀវទេសចរជាច្រើននាក់មកទស្សនានិងធ្វើបុណ្យនៅវត្តនេះ

ខេត្ត Ha Giang - កន្លែងសុខសាន្តមួយ ខេត្ត Ha Giang - កន្លែងសុខសាន្តមួយ
ខេត្ត Soc Trang ៖ បើកការដ្ឋានសាងសង់រោងចក្រថាមពលអគ្គីសនីដើរដោយខ្យល់បកលេខ ៣ ខេត្ត Soc Trang ៖ បើកការដ្ឋានសាងសង់រោងចក្រថាមពលអគ្គីសនីដើរដោយខ្យល់បកលេខ ៣
ឈាងចូលវត្ត Vinh Trang ខេត្ត Tien Giang ដើម្បីរីករាយនឹងស្ថាបត្យកម្មប្លែកៗ
ឈាងចូលវត្ត Vinh Trang ខេត្ត Tien Giang ដើម្បីរីករាយនឹងស្ថាបត្យកម្មប្លែកៗ

អាចនិយាយបានថា Vinh Trang ជាវត្តបុរាណមួយដែលបានកសាងមុនគេបង្អស់នៅប៉ែកខាងលិចភូមិភាគខាងត្បូង វៀតណាម។ ទោះបីឆ្លងកាត់ពេលវេលារាប់រយឆ្នាំក្ដីតែនាបច្ចុប្បន្នវត្ត Vinh Trang នៅតែបង្អួតនូវសោភ័ណភាពរបស់ខ្លួននៅក្នុងទឹកដី Tien Giang ដ៏ស្រស់ស្អាតនេះ។ Vinh Trang ជាវត្តបុរាណមួយដែលបានកសាងមុនគេបង្អស់នៅប៉ែកខាងលិចភូមិភាគខាងត្បូងវៀតណាម។

ទោះបីឆ្លងកាត់ពេលវេលារាប់រយឆ្នាំក្ដីតែនាបច្ចុប្បន្នវត្ត Vinh Trang នៅតែបង្អួតនូវសោភ័ណភាពរបស់ខ្លួននៅក្នុងទឹកដី Tien Giang ដ៏ស្រស់ស្អាតនេះ។ វត្ត Vinh Trang ស្ថិតនៅក្នុងចំការដើមឈើហូបផ្លែមានផ្ទៃជិត២ហិកតាចំណុះឃុំ My Phong ទីក្រុង My Tho ខេត្ត Tien Giang។ តាមសៀវភៅប្រវតិ្តសាស្រ្តឲ្យដឹងថាដើមឡើយវត្តនេះជាអាស្រមមួយសាងសង់ឡើងដោយមន្រ្តីស្រុកមួយរូបគឺលោកBui Cong Datនាដើមសតវត្សទី១៩។ លុះដល់ឆ្នាំ១៨៤៩ ព្រះតេជគុណ Thich Hue Dang បានបង្គាប់ឲ្យសាងអាស្រមនេះក្លាយទៅជាវត្តVinh Trang។

ឈាងចូលវត្ត Vinh Trang ខេត្ត Tien Giang ដើម្បីរីករាយនឹងស្ថាបត្យកម្មប្លែកៗ
ឈាងចូលវត្ត Vinh Trang ខេត្ត Tien Giang ដើម្បីរីករាយនឹងស្ថាបត្យកម្មប្លែកៗ

នាឆ្នាំ១៩០៤ខ្សល់ព្យុះបណ្ដាលឲ្យវត្តខូចខាតយ៉ាងធ្ងន់ធ្ងរបានជាដល់ឆ្នាំ១៩០៧ព្រះតេជគុណដែលគង់នៅនឹងវត្តឈ្មោះ Quang An – Chanh Hau បានចលនាសាសនិករួមវិភាគទានប្រាក់កាសនិងកំលាំងពលកម្មដើម្បីជួសជុលវត្តឡើងវិញព្រមទាំងអញ្ជើញវិចិត្រករឆ្នើមគឺលោក Tai Cong Nguyen មកជួយតុបតែងនិងឆ្លាក់រូបក្នុងវត្តទៀតផង។ តាមព្រះតេជគុណThich Hue Minh ប្រធានគណៈកម្មាធិការព្រះពុទ្ធសាសនាខេត្តTien Giang គង់នៅវត្ត Vinh Trangបានឲ្យដឹងថា “ អង្គការ Guines Viet Nam បានទទួលស្គាល់វត្តនេះជាទីកន្លែងទេសចរណ៍ព្រលឹងថ្នាក់ជាតិ។ ពេលមកទស្សនាខេត្ត Tien Giang ម្ដងៗភ្ញៀវទេសចរជាតិនិងអន្តរជាតិតែងតែមកទស្សនាវត្ត Vinh Trang។ នាថ្ងៃសៅរ៏និងថ្ងៃអាទិត្យភ្ញៀវមកលេងជាច្រើនកុះករដោយគ្មានកន្លែងឈរជើងឡើយ”។

ឈាងចូលវត្ត Vinh Trang ខេត្ត Tien Giang ដើម្បីរីករាយនឹងស្ថាបត្យកម្មប្លែកៗ
ឈាងចូលវត្ត Vinh Trang ខេត្ត Tien Giang ដើម្បីរីករាយនឹងស្ថាបត្យកម្មប្លែកៗ

សោភ័ណភាពដ៏ល្អប្រណិតនៃវត្ត Vinh Trangត្រូវបានបង្ហាញនៅនឹងខ្លោងទ្វារសាងសង់ដោយជាងសំណង់មកពីអតីតរាជធានីហ្វេនាឆ្នាំ១៩៣៣។ ទ្វារនេះត្រូវបានឆ្លាក់រូបសត្វនិងទេសភាពតាមរឿងរ៉ាវសាសនាដូចជារូបសត្វនាគ សឹង្ហ អណ្ដើក ហង្ស។ រីឯវត្តត្រូវបានកសាងជា៥ជាន់ដាច់ពីគ្នាដែលជានិមិត្តរូបឲ្យសារធាតុទាំង៥គឺលោហៈ ឈើ ទឹក ភ្លើងនិងដី។ ជញ្ជាំងខាងមុខវត្តកសាងតាមរចនាបថផ្សំរវាងអាស៊ីនិងអឺរ៉ុបដោយមានក្បូរក្បាច់បារាំង ឥដ្ឋការេជប៉ុនឬអក្សរចិនជាដើម។ព្រះតេជគុណThich Hue Minhបានឲ្យដឹងទៀតថា “ក្នុងរចនាបថផ្សំរវាងលោកខាងកើតនិងលោកខាងលិចនេះក៏មានក្បូរក្បាច់របស់ឡាវនិងកម្ពុជាផងដែរ។ នៅសាលទទួលភ្ញៀវគឺបានកសាងតាមម៉ូដអឺរ៉ុប ចំណែកនៅសាលធំដាក់ ទីសក្ការបូជានោះបែរជាបានរចនាតាមស្ថាបត្យកម្មលោកខាងកើតទៅវិញដោយមានជញ្ជាំងនិងក្ដារលើករាសីត្រូវបានឆ្លាក់រូបដ៏ល្អប្រណិត”។

ឈាងចូលវត្ត Vinh Trang ខេត្ត Tien Giang ដើម្បីរីករាយនឹងស្ថាបត្យកម្មប្លែកៗ
ឈាងចូលវត្ត Vinh Trang ខេត្ត Tien Giang ដើម្បីរីករាយនឹងស្ថាបត្យកម្មប្លែកៗ

នាសព្វថ្ងៃនេះនៅក្នុងវត្ត Vinh Trang នៅតែរក្សាបាននូវបដិមាចំនួន៦០អង្គធ្វើពី លង្ហិន ឈើ និងដីដុតក្នុងនោះមានបដិមា Arahant ចំនួន១៨អង្គធ្វើពីឈើខ្នុរតាំងពីដើមសតវត្សទី២០មក។បដិមានីមួយៗមានកំពស់០,៨ម៉ែត្រ ទទឹង០,៥៨ម៉ែត្រហើយជិះលើខ្នងសត្វសាហាវមួយក្បាល។ Arahant មួយអង្គៗដៃកាន់វត្ថុមន្តអាគមជានិមិត្តរូបនៃសម្ផស្ស៦យ៉ាងគឺចក្ខុសម្ផស្ស សោតសម្ផស្ស ឃានសម្ផស្ស ជិវ្ហាសម្ផស្ស កាយសម្ផស្សនិងមនោសម្ផស្សនៅអតីតកាល បច្ចុប្បន្នកាលនិងអនាគតកាល។នៅក្នុងវត្តក៏មានរូបបដិមាព្រះពុទ្ធសម្មាសម្ពុទ្ធ ជួងនិងគំនូរដ៏ល្អស្អាតមួយចំនួនទៀត។

នៅជំវិញវត្ត Vinh Trang មានចំការនិងបឹងផ្កាឈូកដ៏ស្រស់ស្អាតដែលធ្វើឲ្យបរិយាកាសនៅទីកន្លែងនេះកាន់តែមានភាពបុរាណ។ ជារៀងរាល់ថ្ងៃក្រៅពីពុទ្ធសាសនិកនៅមានភ្ញៀវទេសចរជាច្រើននាក់មកទស្សនានិងធ្វើបុណ្យនៅវត្តនេះ៕

ហេង វុធ្ធី

vntrip,vn/VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ