Trending now

ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីស្ថានភាពអេត្យូពី

06:38 | 04/10/2021 ហេង វុធ្ធី

នៅថ្ងៃទី ១ ខែតុលា (ម៉ោងនៅញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពនៅអេត្យូពី។

អ្នកជំនាញរុស្សុី វាយតម្លៃខ្ពស់ចំពោះគំនិត​ផ្តួចផ្តើម​របស់នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh នៅក្នុងសម័យពិភាក្សាជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខអង្ អ្នកជំនាញរុស្សុី វាយតម្លៃខ្ពស់ចំពោះគំនិត​ផ្តួចផ្តើម​របស់នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh នៅក្នុងសម័យពិភាក្សាជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខអង្
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចូលរួមសម័យពិភាក្សាបើកទូលាយជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចូលរួមសម័យពិភាក្សាបើកទូលាយជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីស្ថានភាពអេត្យូពី
ធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy

ថ្លែងមតិក្នុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិរួមទាំងមូលនិធិកុមារអង្គការ សហប្រជាជាតិ (UNICEF), ការិយាល័យសម្របសម្រួលកិច្ច ការមនុស្សធម៌ (OCHA) និងដៃគូអន្តរជាតិដទៃទៀត ក្នុងការគាំទ្រសកម្មភាពមនុស្សធម៌នៅក្នុងប្រទេសនេះ។

លោកឯកអគ្គរដ្ឋទូតបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ផ្តល់អាទិភាពខ្ពស់បំផុតដល់ ផលប្រយោជន៍របស់ប្រជាជន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋានដែលបានចែងក្នុងច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ទន្ទឹមជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូតបានស្នើឱ្យភាគីពាក់ព័ន្ធជួយសម្រួលដល់ការចូលប្រតិបត្តិការមនុស្សធម៌ដោយគ្មានការរាំងស្ទះនិងចៀសវាងពីសកម្មភាពណាមួយដែលអាចធ្វើឱ្យប្រទេសអេត្យូពីធ្លាក់ចូលក្នុងភាពវឹកវរ។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា នេះគឺជាពេលវេលាសម្រាប់ការផ្សះផ្សានិងការសន្ទនាគ្នាក្នុងស្មារតីសុឆន្ទៈនិងការស្ថាបនាដើម្បីស្វែងរកដំណោះស្រាយនយោបាយចំពោះស្ថានការណ៍បច្ចុប្បន្ន។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពយ៉ាងពេញលេញនូវអធិបតេយ្យភាព បូរណភាពទឹកដីនិងឯករាជ្យភាពនយោ បាយរបស់ប្រទេសអេត្យូពី៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វេទិកាជាតិឌីជីថលវៀតណាម ឆ្នាំ ២០២៦៖ ការបំប្លែងឌីជីថល មិនមែនជាការធ្វើឌីជីថលកម្មលើនីតិវិធីចាស់នោះទេ
វៀតណាមសហប្រធានរៀបចំសន្និសីទមន្ត្រីជាន់ខ្ពស់នៃភាពជាដៃគូមេគង្គ - សហរដ្ឋអាមេរិក
នាយករដ្ឋមន្ត្រីទីម័រឡេស្តេ រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម៖ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព
ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង
ផលិតផលសិប្បកម្ម និងម្ហូបអាហារវៀតណាម ទាក់ទាញភ្ញៀវអន្តរជាតិនៅក្នុងពិព័រណ៍អង្គការសហប្រជាជាតិឆ្នាំ ២០២៦