Trending now

មិត្តភក្តិអាល្លឺម៉ង់ប្រគល់សម្ភារៈវេជ្ជសាស្រ្តជូនប្រទេសវៀតណាមមានតម្លៃជិត ៨ ពាន់លានដុង

06:49 | 04/10/2021 ឌីណា

យុគសម័យ - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសអាល្លឺម៉ង់ លោក Nguyen Minh Vu បានទទួលជានិមិត្តរូបឧបករណ៍វេជ្ជសាស្រ្តដែលបានបរិច្ចាគដោយក្រុមហ៊ុនភាគហ៊ុន Techtronic​​ Industries និងក្រុមហ៊ុនផ្ទះអាល្លឺម៉ង់ នៅទីក្រុងហូជីមិញ រួមទាំងម៉ាស៊ីនជំនួយ​ដក​ដង្ហើម Savina ៣០០ ​ ចំនួន ១៥ គ្រឿង ម៉ាស៊ីន​តាម​ដាន​អាការៈអ្នក​ជំងឺ​​ចំនួន ៣០ គ្រឿង ដែលមានតម្លៃ ៣៥០.០០០ ដុល្លារអាមេរិកស្មើនឹង ៨ ពាន់លានដុង។

ស្ថានអគ្គកុងស៊ុលអាល្លឺម៉ង់ប្រចាំទីក្រុងហូជីមិញផ្តល់អាហារ ចំនួន ៣០០កញ្ចប់ ដល់ប្រជាជនទីក្រុងហូជីមិញដែលជួបការលំបាក ស្ថានអគ្គកុងស៊ុលអាល្លឺម៉ង់ប្រចាំទីក្រុងហូជីមិញផ្តល់អាហារ ចំនួន ៣០០កញ្ចប់ ដល់ប្រជាជនទីក្រុងហូជីមិញដែលជួបការលំបាក
អតីតយុទ្ធជនជួយតភ្ជាប់សហគមន៍វៀតណាមនៅអាល្លឺម៉ង់ អតីតយុទ្ធជនជួយតភ្ជាប់សហគមន៍វៀតណាមនៅអាល្លឺម៉ង់
មិត្តភក្តិអាល្លឺម៉ង់ប្រគល់សម្ភារៈវេជ្ជសាស្រ្តជូនប្រទេសវៀតណាមមានតម្លៃជិត ៨ ពាន់លានដុង
ឯកអគ្គរដ្ឋទូត លោក Nguyen Minh Vu (ស្តាំ) ទទួលបានប័ណ្ណនិមិត្តរូបឧបករណ៍វេជ្ជសាស្ត្រពីក្រុមហ៊ុនផ្ទះអាល្លឺម៉ង់និង​ក្រុមហ៊ុន Techtronic Industries ។ (រូបថត៖ VNA)

ទំនិញទាំងនេះបានបញ្ជូនទៅកាន់ប្រទេសវៀតណាម ហើយទទួលដោយគណៈកម្មការអចិន្ត្រៃយ៍នៃគណៈកម្មាធិការ​រណសិរ្ស​មាតុភូមិវៀតណាមនៅទីក្រុងហូជីមិញ។

នៅក្នុងពិធីប្រគល់អំណោយនេះ តំណាងក្រុមហ៊ុនអាល្លឺម៉ង់ចំនួនពីរបានចែករំលែកអំពីស្ថានភាពស្មុគស្មាញនៃជំងឺរាតត្បាតនៅវៀតណាមនិយាយ​រួមនិងទីក្រុងហូជីមិញនិយាយដោយឡែក។ លោក Horst Geicke ប្រធានក្រុមហ៊ុនផ្ទះអាល្លឺម៉ង់នៅទីក្រុងហូជីមិញសង្ឃឹមថា ការគាំទ្ររបស់ក្រុមហ៊ុនទាំងពីរ និង​បណ្តាក្រុមហ៊ុនផ្សេងទៀតនិងមិត្តភក្តិជនជាតិអាល្លឺម៉ង់នឹងចូលរួមចំណែកជាមួយទីក្រុងហូជីមិញ ដើម្បីកំចាត់ជំងឺរាតត្បាតកូវីដ -១៩ ។

ឯកអគ្គរដ្ឋទូត លោក Nguyen Minh Vu បានថ្លែងអំណរគុណដល់ក្រុមហ៊ុនផ្ទះ​អាល្លឺម៉ង់និង​ក្រុមហ៊ុន Techtronic Industries ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់ស្ថានទូត ក្នុងការបរិច្ចាគឧបករណ៍វេជ្ជសាស្ត្រដល់ប្រទេសវៀតណាមនិង​សម្តែង​អំណរគុណដែលអាជីវកម្មនិងមិត្តភក្តិរបស់អាល្លឺម៉ង់និងអន្តរជាតិបានគាំទ្រវៀតណាមក្នុងគ្រាដ៏លំបាកនេះ។

ឯកអគ្គរដ្ឋទូតសង្ឃឹមថា ក្រុមហ៊ុននិងធុរកិច្ចអាល្លឺម៉ង់នឹងបន្តរួមដំណើរជាមួយវៀតណាម ដើម្បីជំនះលើគ្រាលំបាកនាបច្ចុប្បន្ន។ ទន្ទឹមនឹងនេះបន្តមានអារម្មណ៍នឹងនរចិត្តក្នុងការវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម។

ក្នុងរយៈពេលកន្លងមក វៀតណាមទទួលបានវ៉ាក់សាំងសរុបជិត ៣.៥ លានដូសដែលផ្តល់ដោយរដ្ឋាភិបាលអាល្លឺម៉ង់។ រដ្ឋាភិបាលអាល្លឺម៉ង់បានសន្យា ជួយឧបត្ថម្ភវៀតណាមឧបករណ៍វេជ្ជសាស្រ្តដែលមានតំលៃប្រហែល ២០ ពាន់លានដុង ក្នុងនោះមានម៉ាស៊ីនដកដង្ហើម ៧៥ គ្រឿង ម៉ូនីទ័រតាមដាន​ស្ថានភាពអ្នកជំងឺ ១៥ គ្រឿង ម៉ាស៊ីន​វាស់ការប្រមូលផ្តុំអុកស៊ីសែនចំនួន ២០.០០០ គ្រឿង។ រដ្ឋ តំបន់និងអាជីវកម្មដទៃទៀតរបស់អាល្លឺម៉ង់ក៏បានគាំទ្រប្រទេសវៀតណាមឧបករណ៍ធ្វើតេស្ត៍រកមេរោគកូវីដ១៩ ឆាប់រហ័សចំនួន៨០០.០០០ ឈុត​​ ម៉ាស់ពេទ្យរាប់សែននិងឧបករណ៍វេជ្ជសាស្ត្រជាច្រើន៕

ឯកអគ្គរដ្ឋទូត លោក Nguyen Minh Vu (ស្តាំ) ទទួលបានប័ណ្ណនិមិត្តរូបឧបករណ៍វេជ្ជសាស្ត្រពីក្រុមហ៊ុនផ្ទះអាល្លឺម៉ង់និង​ក្រុមហ៊ុន Techtronic Industries ។ (រូបថត៖ VNA)

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម