យុគសម័យ - នាថ្ងៃទី ២៩ ខែកញ្ញា សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho សម្របសម្រួលជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង Can Tho បានរៀបចំពិធីប្រគល់អាហារូបករណ៍ចំនួន ៦០កញ្ចប់ (អាហារូបករណ៍និមួយៗ មានតម្លៃ ៥០ ម៉ឺនដុងសម្រាប់កូនសិស្សម្នាក់) ដែលឧបត្ថម្ភដោយអង្គការ The Dariu Foundation សម្រាប់សិស្សក្រីក្រ ដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ ១៩ ។
![]() |
លោកស្រី Le Thi Thanh Giang - ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho។ |
ថ្លែងនៅក្នុងពិធីប្រគល់អាហារូបករណ៍នេះ លោកស្រី Le Thi Thanh Giang - ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho បាននិយាយថា អាហារូបករណ៍ទាំងនេះគឺជាអំណោយខាងស្មារតីដែលជួយគាំទ្រដល់និស្សិតក្នុងគ្រាលំបាក ហើយ សង្ឃឹមថា សិស្សទាំងអស់នឹងខិតខំប្រឹងប្រែងក្នុងសិក្សារៀនសូត្រអោយបានល្អនិងបំពេញគោលបំណងបស់ខ្លួន។
![]() |
ប្រធានសម្ព័ន្ធទីក្រុង និងថ្នាក់ដឹកនាំនៃមន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងបានផ្តល់អាហារូបករណ៍ដល់តំណាងការិយាល័យអប់រំស្រុក ដើម្បីបញ្ជូនទៅសិស្ស។ |
លោកស្រី Giang បន្ថែមថា ប៉ុន្មានឆ្នាំមកនេះ សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho បានកៀរគរជំនួយ ឧបត្ថម្ភដើម្បីអនុវត្តកម្មវិធីនិងគម្រោងជាច្រើនដែលមានអត្ថន័យជាក់ស្តែង ដូចជា៖ ការលើកកម្ពស់គុណភាពនៃជីវភាពសហគមន៍ អនាម័យបរិស្ថាននិងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ជួយគាំទ្រដល់អ្នកជំងឺពិការនិងក្រីក្រ គាំទ្រការមើលថែកុមារដែលមានស្ថានភាពលំបាកក សម្របសម្រួលជាមួយអាជ្ញាធរ គណៈកម្មការរណសិរ្សគ្រប់ជាន់ថ្នាក់អនុវត្តបុព្វហេតុលុបបំបាត់ការឃ្លានបាននិងកាត់បន្ថយភាពក្រីក្រ ជំរុញផលិតកម្ម លើកកម្ពស់គុណភាពរស់នៅរបស់គ្រួសារនិមួយៗជាពិសេសគម្រោងមនុស្សធម៌ជួយដល់មនុស្សវ័យចាស់ ក្មេងកុមារកំព្រានិងគ្រួសារដែលមានស្ថានភាពលំបាកខ្លាំង។
![]() |
លោក Nguyen Phuc Tang - អនុប្រធានមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង Can Tho បានថ្លែងអំណរគុណដល់សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho និងមូលនិធិ Dariu ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតនៅទីក្រុង។ សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho បានអាហារូបករណ៍ឧបត្ថម្ភចំនួន ៦០កញ្ចប់ ដែលឧត្ថម្ភដោយមូលនិ Dariu ជូនដល់ថ្នាក់ដឹកនាំមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង Can Tho។ |
សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho នឹងបន្តកៀរគរអង្គការបុគ្គល អ្នកឧបត្ថម្ភនិងអង្គការក្រៅរដ្ឋាភិបាលបរទេស ដើម្បីព្រួតដៃគ្នា គាំទ្រការបង្ការនិងប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ និងការអនុវត្តគម្រោងសុខុមាលភាពសង្គមរបស់ទីក្រុង។ ជាពិសេសស សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho សង្ឃឹមថា នឹងទទួលបានការគាំទ្រទាក់ទងនឹងបែបបទនិងអនុវត្តសកម្មភាពរបស់មន្ទីរអប់រំនិងបណ្តុះបណ្តាល ការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុក ខណ្ឌនិងគ្រូក្នុងការទទួលគម្រោងក្រៅរដ្ឋាភិបាលរបស់បរទេសទាក់ទងនឹងគម្រោងទាក់ទងនឹងវិស័យអប់រំនិងការបណ្តុះបណ្តាល ការជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជន ការផ្លាស់ប្តូរវប្បធម៌របស់សិស្សនិងនិស្សិត ជាពិសេសការគាំទ្រដល់និស្សិតដែលមានស្ថានភាពលំបា កសិស្សកំព្រាដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ...៕

thoidai.com.vn
មតិពីមិត្តអ្នកអាន