យុគសម័យ - នៅថ្ងៃទី ១៤ ខែកញ្ញា សម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Can Tho បានរៀបចំគណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខនិងប្រគល់សម្ភារៈពេទ្យដល់អង្គភាពជួរមុខចំនួន ៤ សម្រាប់គាំទ្រក្នុងបង្ការការរីករាលដាលនៃជំងឺកូវីដ ១៩ នៅទីក្រុង Can Tho ។
![]() |
សម្ព័ន្ធអង្គការមិត្តភាពខេត្ត Can Tho បានប្រគល់សម្ភារៈពេទ្យដល់មន្ទីរពេទ្យពហុព្យាបាលទីក្រុង Can Tho។ |
គណៈប្រតិភូបានទៅសួរសុខទុក្ខនិងប្រគល់សម្ភារៈពេទ្យដល់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺទីក្រុង Can Tho មន្ទីរពេទ្យពហុព្បាបាលទីក្រុង Can Tho មន្ទីរពេទ្យសម្ភពទីក្រុង Can Tho និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រខ័ណ្ឌ Ninh Kieu (ខេត្ត Can Tho) ។
នៅគោលដៅនីមួយៗ លោកស្រី Le Thi Thanh Giang ប្រធានសម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Can Tho បានទៅសួរសុខទុក្ខនិងលើកទឹកចិត្តដល់កងកម្លាំងជួរមុខបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អដោយប្តេជ្ញាចូលរួមជាមួយទីក្រុងក្នុងការប្រយុទ្ធប្រឆាំងនឹងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។
![]() |
សម្ព័ន្ធអង្គការមិត្តភាពខេត្ត Can Tho បានប្រគល់សម្ភារៈពេទ្យដល់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺរាតត្បាតទីក្រុង Can Tho។ |
សម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Can Tho ក៏បានប្រគល់ជូនអង្គភាពនីមួយៗ នូវសម្លៀកបំពាក់ការពារចំនួន ២០០ ឈុត ម៉ាស់ពេទ្យចំនួន ១០.០០០ ទឹកអាកុលសំលាប់មេរោគ ១០០ ដប វ៉ែនតាប្រឆាំងនឹងដំណក់ទឹក ១០០ និងស្រោមដៃពេទ្យ ២០០ គូ (ពីជំនួយរបស់អង្គ World Vision International – (WVI) /សហរដ្ឋអាមេរិកនិងប្រភពកៀងគរសង្គម) ។ តម្លៃសរុបនៃការប្រគល់សម្ភារៈពេទ្យនេះដល់អង្គភាពចំនួន ៤ ស្មើនឹង ៣៦០ លានដុង។
![]() |
សម្ព័ន្ធអង្គការមិត្តភាពខេត្ត Can Tho បានប្រគល់សម្ភារៈពេទ្យដល់មន្ទីរពេទ្យសម្ភពនិងរោគស្ត្រីទីក្រុង Can Tho ក្នុងកំឡុងពេលដែលមន្ទីរពេទ្យកំពុងបិទខ្ទប់ សំដៅប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។ |
ប្រធានសម្ព័ន្ធអង្គការមិត្តភាពខេត្ត Can Tho បាននិយាយថា សម្ព័ន្ធអង្គការមិត្តភាពខេត្ត Can Tho នឹងឆ្លៀតយកធនធាន ដើម្បីបន្តកៀងគរសម្ភារៈពេទ្យ ដើម្បីគាំទ្រដល់កងកម្លាំងជួរមុខប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះនៅក្នុងទីក្រុង នាពេលខាងមុខនេះ៕

មតិពីមិត្តអ្នកអាន