Trending now

វៀតណាមនិងសហភាពអឺរ៉ុបជំរុញកិច្ចសហប្រតិបត្តិការអំពីការរក្សាសន្តិភាពនិងការពាររួម

16:24 | 30/09/2021 យោងតាមវិឡុសំលេងវៀតណាម

នៅរសៀលថ្ងៃទី២៨ កញ្ញា ស្នងការរក្សាសន្តិភាពវៀតណាម (ក្រសួងការពារប្រទេស) បានធ្វើជាអធិបតី សហការជាមួយស្ថានបេសកកម្មសហភាពអឺរ៉ុប (EU) រៀបចំជំនួបផ្លាស់ប្ដូរបទពិសោធន៍ក្នុងការរក្សាសន្តិភាព គោលនយោបាយសន្តិសុខនិងការពាររួម ដោយមានការចូលរួមដោយផ្ទាល់ផងនិងតាមប្រព័ន្ធវីដេអូផង។

សក្ខាសាលាស្តីពីការអភិវឌ្ឍសមុទ្រប្រកបដោយចីរភាព៖ ការចែករំលែកទស្សនៈរបស់វៀតណាមនិងសហភាពអឺរ៉ុប សក្ខាសាលាស្តីពីការអភិវឌ្ឍសមុទ្រប្រកបដោយចីរភាព៖ ការចែករំលែកទស្សនៈរបស់វៀតណាមនិងសហភាពអឺរ៉ុប
ប្រទេសវៀតណាមនិងសហភាពអឺរ៉ុបចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ ប្រទេសវៀតណាមនិងសហភាពអឺរ៉ុបចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ
បណ្ដាតំណាងចូលរួមជំនួបផ្លាស់ប្ដូរបទពិសោធន៍នៅទីស្នាក់ការស្នងការរក្សាសន្តិភាពវៀតណាម។ (រូបថត៖ Mod.gov.vn)
បណ្ដាតំណាងចូលរួមជំនួបផ្លាស់ប្ដូរបទពិសោធន៍នៅទីស្នាក់ការស្នងការរក្សាសន្តិភាពវៀតណាម។ (រូបថត៖ Mod.gov.vn)

ជំនួបនេះគឺសំដៅបង្កើនការយល់ដឹងអំពីគោលនយោបាយរក្សាសន្តិភាពនិងគ្រប់គ្រងវិបត្តិ លើក កំពស់សមត្ថភាព បទពិសោធន៍ក្នុងវិស័យរក្សាសន្តិភាពរបស់អ.ស.ប ការយល់ដឹងអំពី គោលនយោបាយសន្តិសុខនិងការពាររួមរបស់ EU ក៏ដូចជាបង្ហាញពីសុឆន្ទៈរបស់វៀត ណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយ EU ជាដើម។

នៅជំនួបនេះ លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Vu Cuong Quyet ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិ បានឲ្យដឹងថា វៀតណាមបានមើលឃើញ ការជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពនៃគោលនយោបាយសន្តិសុខនិងការពាររួម របស់ EU ហើយកំពុងស្រាវជ្រាវ ស្វែងយល់ជាបណ្ដើរៗ ក៏ដូចជានឹងចាត់បញ្ជូនកម្មា ភិបាលទៅចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការគ្រប់គ្រងវិបត្តិរបស់ EU នាពេលខាងមុខ ដំបូងបង្អស់គឺនៅបេសកកម្មហ្វឹកហ្វឺនរបស់ EU ប្រចាំសាធារណៈរដ្ឋអាហ្វ្រិក កណ្ដាល៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា