Trending now

ប្រទេសវៀតណាមនិងសហភាពអឺរ៉ុបចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ

22:21 | 03/08/2019 (យោងតាម freshnews សរុបដោយវិច្ឆិកា)

ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មីមួយនៅថ្ងៃទី ៥ ខែសីហា ដោយបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកាន់តែខ្លាំងថែមទៀតរួមទាំងនៅសមុទ្រខាងកើត។

ប្រទេសវៀតណាមនិងសហភាពអឺរ៉ុបចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ


នៅថ្ងៃទី០៥ ខែសីហាខាងមុខនេះ ប្រមុខការទូតនៃសហភាពអឺរ៉ុបលោកស្រី Federica Mogherini នឹងចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងការពារជាតិថ្មីមួយជាមួយវៀតណាម» ហើយនេះគឺជាកិច្ចព្រមព្រៀងសន្តិសុខ លើកដំបូងបំផុតរវាងសហភាពអឺរ៉ុប និងប្រទេសមួយដែលជាសមាជិកអាស៊ានបែបនេះ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Asia Times នៅល្ងាចថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩។

លោកស្រី Federica Mogherini


លោកស្រី Federica Mogherini បានបង្ហើបឱ្យដឹងពីគម្រោងចុះហត្ថលេខាខាងលើ កាលពីដើមសប្ដាហ៍កន្លងទៅនេះ។ លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីចូលរួមកិច្ចប្រជុំថ្នាក់តំបន់របស់អាស៊ាន និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអឺរ៉ុប-អាស៊ានក្នុងទីក្រុងបាងកក ប្រទេសថៃពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែសីហានេះ ខ្ញុំនឹងធ្វើដំណើរទៅកាន់ទីក្រុងហាណូយ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្ដីពី ការចូលរួមរបស់វៀតណាមនៅក្នុងយោធាអឺរ៉ុប និងបេសកកម្មស៊ីវិលរបស់យើង»។

បន្ថែមពីលើនេះ បើតាមក្រុមមន្ត្រីទូតអឺរ៉ុបប្រាប់ Asia Times ផ្អែកលើកិច្ចព្រមព្រៀង Framework Participation Agreement (FPA) វៀតណាមនឹងក្លាយជាផ្នែកមួយនៃ ប្រតិបត្តិការគ្រប់គ្រង និងដោះស្រាយវិបត្តិរបស់សហភាពអឺរ៉ុប។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ការចុះកិច្ចព្រមព្រៀង FPA នេះត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងរបស់
សហភាពអឺរ៉ុបក្នុងការបង្កើនទំនាក់ទំនងការពារជាតិជាមួយតំបន់អាស៊ាន ក៏ដូចជាពង្រីកឥទ្ធិពលនៅក្នុងតំបន់ តាមរយៈវៀតណាម ដែលកំពុងមានជម្លោះដែនទឹកជាមួយចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។

គួរជម្រាបថា កាលពីថ្ងៃទី៣០ ខែមិថុនាកន្លងទៅ វៀតណាមក៏បានចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបផងដែរ បន្ទាប់ពីជួបចរចាគ្នាអស់រយៈពេលជាង៤ឆ្នាំ។ ម្យ៉ាងវិញទៀត វាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតទី ២ របស់សហភាពអឺរ៉ុបជាមួយប្រទេស ក្នុងតំបន់អាស៊ាន ក្រោយចុះកិច្ចព្រមព្រៀងនេះជាមួយសិង្ហបុរីកាលពីដើមឆ្នាំ២០១៩៕

(យោងតាម freshnews សរុបដោយវិច្ឆិកា)

(យោងតាម freshnews សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី