នៅថ្ងៃទី២៨ ខែកញ្ញា មហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) បាន ប្រារព្ធសម័យប្រជុំពេញអង្គជាន់ខ្ពស់ជាប្រចាំ ក្នុងឱកាសរំលឹកខួបទិវាអន្តរជាតិនៃ ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង (ទី២៦ កញ្ញា)។ អញ្ជើញចូលរួមសម័យ ប្រជុំនេះមានវត្តមានប្រធានមហាសន្និបាតអ.ស.បលោក Abdula Shahid អគ្គលេខា ធិការអ.ស.បលោក Antonio Guterres និងតំណាងនៃប្រទេស អង្គការអន្តរជាតិ ពាក់ព័ន្ធចំនួន៩៥។
![]() |
វៀតណាមរួមជាមួយសហគមន៍អន្តរជាតិខិតខំលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង។ (រូបថត៖ yorkshirecnd.org.uk) |
ថ្លែងនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំអ.ស.ប បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការការពារមនុស្សលោក ពីអាវុធនុយក្លេអ៊ែរ ព្រមទាំងចាំបាច់ត្រូវចាត់វិធានការជាក់ស្ដែងដើម្បីអនុវត្តន៍មាត្រាទី៦ នៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ស្ដីពីការចរចាដោយស្មោះ ស្ម័គ្រឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយនិងដាច់ខាត។ ក្រៅ ពីនោះ ត្រូវការពង្រឹងយន្តការបង្ការប្រឆាំងនឹងការរីកសាយភាយអាវុធនុយក្លេអ៊ែរ ជំរុញ ការរំសាយយុទ្ធភ័ណ្ឌនុយក្លេអ៊ែរ ឆ្ពោះទៅការជំរុញសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែរ គ្រប់ជ្រុងជ្រោយ (CTBT) ចូលជាធរមានក្នុងពេលឆាប់ៗ។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់សារជាថ្មីម្ដងទៀតនូវគោលនយោបាយដ៏ឥត ងាករេរបស់វៀតណាមអំពីការបង្ការប្រឆាំងនឹងការរីកសាយភាយ ការរំសាយយុទ្ធភ័ណ្ឌ នុយក្លេអ៊ែរ ឆ្ពោះទៅរកលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង។ វៀតណាមជាសមាជិក នៃ NPT CTBT សន្ធិសញ្ញាហាមឃាត់អាវុធ នុយក្លេអ៊ែរ (TPNW) ហើយជានិច្ចកាល អនុវត្តន៍យ៉ាងម៉ឺងម៉ាត់កាតព្វកិច្ចរបស់ខ្លួន ព្រមទាំងត្រៀមខ្លួនជាស្រេចរួមដៃជាមួយ សហគមន៍អន្តរជាតិខិតខំលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងផងដែរ៕
មតិពីមិត្តអ្នកអាន