Trending now

កងរាជអាវុធហត្ថខេត្តស្វាយរៀងប្រគល់សម្ភារៈបរិក្ខារពេទ្យដល់កងទ័ពការពារព្រំដែនវៀតណាមនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ

10:41 | 26/09/2021 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី២២ ខែកញ្ញា កងរាជអាវុធហត្ថខេត្តស្វាយរៀងបានប្រគល់ឧបករណ៍ធ្វើតេស្តរហ័សរកមេរោគ SARS-CoV-2 ចំនួន ៣០០ គ្រឿង (ផលិតដោយប្រទេសកូរ៉េខាងត្បូង) ជូនដល់ប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ កងទ័ពការពារព្រំដែនខេត្ត Tay Ninh។

ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងរណសិរ្សនៃប្រទេសទាំងពីរវៀតណាម - កម្ពុជា ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងរណសិរ្សនៃប្រទេសទាំងពីរវៀតណាម - កម្ពុជា
សមាគមមិត្តភាពវៀតណាម - កម្ពុជាផ្តល់ថវិកាចំនួន ១២០ លានដុងជួយឧបត្ថម្ភអណិកជនវៀតណាមនៅកម្ពុជា សមាគមមិត្តភាពវៀតណាម - កម្ពុជាផ្តល់ថវិកាចំនួន ១២០ លានដុងជួយឧបត្ថម្ភអណិកជនវៀតណាមនៅកម្ពុជា
ប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ កងទ័ពការពារព្រំដែនខេត្ត Tay Ninh ទទួលឧបករណ៍ធ្វើតេស្តរហ័សរកមេរោគ SARS-CoV-2 ចំនួន ៣០០ គ្រឿងពីកងរាជអាវុធហត្ថខេត្តស្វាយរៀង (រូបថត៖ bienphong.com.vn)
ប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ កងទ័ពការពារព្រំដែនខេត្ត Tay Ninh ទទួលឧបករណ៍ធ្វើតេស្តរហ័សរកមេរោគ SARS-CoV-2 ចំនួន ៣០០ គ្រឿងពីកងរាជអាវុធហត្ថខេត្តស្វាយរៀង (រូបថត៖ bienphong.com.vn)

តាងនាមកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកវរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការរង បានចែករំលែកថា នៅពេលកន្លងមក ជំងឺរាតត្បាតបានផ្ទុះឡើងម្តងទៀតនៅតំបន់សងខាងព្រំដែន។ ក្នុងបរិបទដែលជំងឺរាតត្បាតនៅមានការវិវឌ្ឍយ៉ាងស្មុគស្មាញ កងរាជអាវុធហត្ថខេត្តស្វាយរៀង រំពឹងថា អំណោយនេះនឹងចែករំលែកការលំបាកដោយសារជំងឺរាតត្បាតជាមួយនឹងកងទ័ពការពារព្រំដែនវៀតណាម។

លោកវរសេនីយ៍ឯកបំរុង Vu Quang Quan មេបញ្ជាការប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដែលកងរាជអាវុធហត្ថខេត្តស្វាយរៀងផ្ដល់ដល់អង្គភាព។ លោកវរសេនីយ៍ឯកបំរុង Vu Quang Quan សង្កត់ធ្ងន់ថា អំណោយដ៏មានតម្លៃនេះមិនគ្រាន់តែបង្កើតកម្លាំងចលករសម្រាប់កម្មាភិបាល និងយុទ្ធជនក្នុងការបំពេញភារកិច្ចនៅច្រកទ្វារព្រំដែនប៉ុណ្ណោះទេ ថែមទាំងពូនជ្រំសាមគ្គីភាព មិត្តភាពដ៏ល្អប្រពៃរវាងកងកម្លាំងទាំងពីរ ហើយបង្ហាញការប្ដេជ្ញាចិត្តរួមគ្នាទប់ស្កាត់ជំងឺរាតត្បាតទៀតផង៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង