Trending now

ផ្សារចល័តដំបូងគេដែលអនុវត្ត “កាតពណ៌បៃតងជំងឺកូវីដ -១៩” នៅទីក្រុងហូជីមិញ

12:30 | 24/09/2021 ឌីណា

យុគសម័យ - នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ផ្សារចល័តដែលមានតំលៃថេរដំបូង​បាន​រៀបចំ​ ក្នុង​ភូមិសាស្ត្រ​ខណ្ឌទី ៥ (ទីក្រុង​ ហូជីមិញ) “ កាតពណ៌បៃតងជំងឺកូវីដ -១៩” បាន​ផ្គត់ផ្គង់គ្រឿងឧបភោគ បរិភោក​និង​វត្ថុ​ចាំបាច់​សម្រាប់ប្រជាជន ក្នុងកំឡុងពេលដែល​អនុវត្តវិធានការ​រក្សាគម្លាតសង្គម។

VKBIA បន្តឧបត្ថម្ភថង់ថ្នាំឱសថចំនួន ៥០០០ សម្រាប់អ្នកជំងឺកូវីដ ១៩ (ករណីFO)  នៅទីក្រុងហូជីមិញ VKBIA បន្តឧបត្ថម្ភថង់ថ្នាំឱសថចំនួន ៥០០០ សម្រាប់អ្នកជំងឺកូវីដ ១៩ (ករណីFO) នៅទីក្រុងហូជីមិញ
បំផុសកម្មវិធិ “ ATM ពោរពេញទៅដោយសេចក្តីស្រឡាញ់” ដើម្បីឧបត្ថម្ភកុមារកំព្រា ដោយសារជំងឺកូវីដ ១៩ នៅទីក្រុងហូជីមិញ បំផុសកម្មវិធិ “ ATM ពោរពេញទៅដោយសេចក្តីស្រឡាញ់” ដើម្បីឧបត្ថម្ភកុមារកំព្រា ដោយសារជំងឺកូវីដ ១៩ នៅទីក្រុងហូជីមិញ

នេះគឺជាគំរូនៃការនាំយកផ្សារមកលក់នៅតាមដងផ្លូវដែលអនុវត្តក្នុងបរិបទទីក្រុងហូជីមិញនៅតែរឹតបន្តឹងវិធានការរក្សាគម្លាតសង្គម ដើម្បីប្រឆាំង​នឹង​ការរីករាលដាលនៃជំងឺកូវីដ -១៩ យោងតាមសារាចរណ៍ណែនាំលេខ ១៦ របស់នាយករដ្ឋមន្រ្តី។

ផ្សារចល័តដំបូងគេដែលអនុវត្ត “កាតពណ៌បៃតងជំងឺកូវីដ -១៩” នៅទីក្រុងហូជីមិញ

ផ្សារចល័តបានរៀបចំ​នៅលើផ្លូវ Tran Binh Trong ដោយ​ខណ្ឌទី ៥ (សង្កាត់ទី ៣) ។

ផ្សារចល័តដំបូងគេដែលអនុវត្ត “កាតពណ៌បៃតងជំងឺកូវីដ -១៩” នៅទីក្រុងហូជីមិញ
ប្រជាជន​ដែលទៅផ្សារត្រូវមាន“ កាតពណ៌បៃតងជំងឺកូវីដ -១៩” បញ្ជាក់ថា ពួកគេបានចាក់វ៉ាក់សាំងចំនួន ២ ដូសហើយ។
ផ្សារចល័តដំបូងគេដែលអនុវត្ត “កាតពណ៌បៃតងជំងឺកូវីដ -១៩” នៅទីក្រុងហូជីមិញ
ផ្សារចល័តដំបូងគេដែលអនុវត្ត “កាតពណ៌បៃតងជំងឺកូវីដ -១៩” នៅទីក្រុងហូជីមិញ
មុនចូលទៅផ្សារប្រជាជនត្រូវបង្ហាញ“ កាតពណ៌បៃតងជំងឺកូវីដ -១៩” បំពេញ​សេចក្តីរាយការណ៍អំពីស្ថានភាព​សុខភាព ...

ផ្សារចល័តបាន​រៀបចំ​ដោយខណ្ឌទី ៥ នៅលើផ្លូវ Tran Binh Trong ដែលជាកន្លែង​មាន​ខ្យល់ចេញចូល ហើយគ្មានការធ្វើចរាចរណ៍ទេ ព្រោះផ្លូវបានហាម​មធ្យោបាយ​ធ្វើ​ដំណើរ។ ប្រជាជននៅពេលចូលទីផ្សារត្រូវគោរពតាមបទបញ្ញតិ ៥ K រក្សាគម្លាតសង្គម “កាតពណ៌បៃតង់ជំងឺកូវីដ -១៩ ” ដែលបាន​ចាក់វ៉ាក់សាំងចំនួន ២ ដូស បំពេញ​សេចក្តីរាយការណ៍អំពីស្ថានភាពសុខភាព…

លោកស្រី Dao Thi Anh Tuyet អនុប្រធានការិយាល័យសេដ្ឋកិច្ចខណ្ឌទី ៥ បាននិយាយថា“ ផ្សារចល័តត្រូវបានរៀបចំ​តាម​ទម្រង់​រូបភាពមិនរកប្រាក់ចំណេញទេ ដោយមានការខិតខំប្រឹងប្រែងពីមន្រ្តីនិងបុគ្គលិកក្នុង​ខណ្ឌ ដើម្បីបម្រើប្រជាពលរដ្ឋ។ បច្ចុប្បន្ននេះនៅភូមិសាស្ត្រសង្កាត់ទី ៣ នៃខណ្ឌទី ៥ ការចាក់វ៉ាក់សាំងដូសទី ២ ជូន​ប្រជាជន​បានបញ្ចប់ តាំងពីថ្ងៃទី ១៤ ខែកញ្ញា ដូច្នេះខ័ណ្ឌបានជ្រើសរើសផ្លូវ​នេះ ដើម្បីសាកល្បងរៀបចំផ្សារចល័ត។ មួយថ្ងៃមុនពេលទៅផ្សារ ប្រជាជនក៏បានធ្វើតេស្តរកមេរោគកូវីដ -១៩ អវិជ្ជមាន ដើម្បីធានាសុវត្ថិភាពនៅពេលចូលផ្សារ។

ផ្សារចល័តដំបូងគេដែលអនុវត្ត “កាតពណ៌បៃតងជំងឺកូវីដ -១៩” នៅទីក្រុងហូជីមិញ
បុគ្គលិកបោះត្រាលើដៃប្រជាជន ដើម្បីគ្រប់គ្រងការចូលផ្សារ។
ផ្សារចល័តដំបូងគេដែលអនុវត្ត “កាតពណ៌បៃតងជំងឺកូវីដ -១៩” នៅទីក្រុងហូជីមិញ
ផ្សារចល័តដំបូងគេដែលអនុវត្ត “កាតពណ៌បៃតងជំងឺកូវីដ -១៩” នៅទីក្រុងហូជីមិញ

តូបលក់​គ្រឿងសមុទ្រនិងជលផល។

ផ្សារចល័តដំបូងគេដែលអនុវត្ត “កាតពណ៌បៃតងជំងឺកូវីដ -១៩” នៅទីក្រុងហូជីមិញ

កម្មាភិបាលនិងបុគ្គលិកក៏បែងចែកបន្លែនិងផ្លែឈើជាគីឡូក្រាម ក្នុងថង់នីមួយៗ ដើម្បីងាយស្រួល​បំរើប្រជាជន​និងមិនរង់ចាំយូរទេ​ នៅពេល​ទិញ។

ផ្សារចល័តដំបូងគេដែលអនុវត្ត “កាតពណ៌បៃតងជំងឺកូវីដ -១៩” នៅទីក្រុងហូជីមិញ

តូបលក់ផ្លែឈើនិងទឹកដោះគោ។

ផ្សារចល័តដំបូងគេដែលអនុវត្ត “កាតពណ៌បៃតងជំងឺកូវីដ -១៩” នៅទីក្រុងហូជីមិញ
បន្ទាប់ពីចូល​ផ្សារបានប្រហែល ១៥ នាទី ប្រជាជនបានទិញគ្រឿងឧបភោក បរិភោគ​ វត្ថុចាំបាច់​ជា​ច្រើនសម្រាប់គ្រួសាររបស់ពួកគេ។

តូបទំនិញត្រូវរៀបចំនិង​រក្សាគម្លាត យោងតាមកន្លែង​រៀបចំ​ជាមុន។ អ្នកលក់គឺជាកម្មាភិបាលតីនិងបុគ្គលិកនៃគណៈ​កម្មាធិការប្រជាជនខណ្ឌទី ៥ ដូច្នេះទំនិញមានតម្លៃសមរម្យ ធានាថាប្រជាជនអាចទិញបាន។ ផ្សារនេះដាក់ឲ្យដំណើរការ រហូតដល់ចុងថ្ងៃទី ២២ ខែកញ្ញា បន្ទាប់មកផ្លាស់ទៅកាន់​សង្កាត់​ផ្សេងទៀត ដោយផ្តល់អាទិភាពដល់សង្កាត់ណាដែលបានបញ្ចប់ការចាក់វ៉ាក់សាំងដូសទី ២ ហើយ ។

ឌីណា

baotintuc

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី