យុគសម័យ - សមាគមសហគ្រាសនិងវិនិយោគវៀតណាម-កូរ៉េខាងត្បូង (VKBIA) បានសម្របសម្រួលជាមួយអង្គការនិងអង្គភាពក្នុងស្រុក ដើម្បីបរិច្ចាគបន្លែផ្លែឈើនិងវសម្ភារៈចាំបាច់សម្រាប់ប្រជាជន នៅទីក្រុងហូជីមិញដែលមានស្ថានភាពលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ តាមរយៈកម្មវិធីនេះ “ ថង់ថ្នាំឱសថជួយគាំទ្រដល់ការព្យាបាលករណី F០ "និង" ជើងរថយន្តពោរពេញទៅដោយមនោសញ្ចេតនា"។
![]() |
![]() |
![]() |
ក្រុមប្រឹក្សាដេប៉ាតេម៉ង់ភាសាវៀតណាម នៃសកលមហាវិទ្យាល័យភាសាបរទេស Busan (កូរ៉េខាងត្បូង) បានប្រគល់អំណោយជួយឧបត្ថម្ភដល់ប្រជាជនទីក្រុងហូជីមិញ ដែលមានស្ថានភាពលំបាក។ |
សមាគមសហគ្រាសនិងវិនិយោគវៀតណាម - កូរ៉េខាងត្បូង (VKBIA) សហការជាមួយក្លឹបសហគ្រាសដែលមានត្រកូលDuong នៅខាងត្បូង ក្រុមប្រឹក្សាដេប៉ាតេម៉ង់ភាសាវៀតណាម - សាកលវិទ្យាល័យភាសាបរទេស Busan (កូរ៉េខាងត្បូង) ក្រុមហ៊ុនថ្នាំឱសថ Cuu Long ក្រុមហ៊ុនថ្នាំឱសថ Tay Nguyen បានអនុវត្តកម្មវិធី “ ថង់ថ្នាំឱសថគាំទ្រដល់ការព្យាបាលករណី FO ” ក្នុងពេលជាមួយគ្នានេះបានបន្តរៀបចំ“ ជើងរថយន្តពោរពេញទៅដោយមនោសញ្ចេតនា” ក្នុងការដឹកជញ្ជូននិងបរិច្ចាគដោយផ្ទាល់ផ្លែឈើនិងបន្លែស្រស់ៗ សម្ភារៈចាំបាច់សម្រាប់ការជួយគាំទ្រនិងលើកទឹកចិត្តទាន់ពេលវេលាតំបន់ធ្វើចត្តាឡីស័ក តំបន់បិទខ្ទប់និងប្រជាជនទីក្រុងជីមិញកំពុងជួបការលំបាកជាច្រើន។
![]() |
បន្លែនិងផ្លែឈើស្រស់ចំនួន ១០០ តោនត្រូវបានសមាគម VKBIA ដឹកជញ្ជូនទៅកាន់តំបន់ដែលមានប្រជាជនជួបលំបាកក្នុងជីវភាពរស់នៅ នៅក្នុងស្រុកនិងខណ្ឌនានា នៃទីក្រុងហូជីមិញ។ |
កម្មវិធីនេះបានបរិច្ចាគថ្នាំឱសថចំនួន ៥០០០ ថង់ដល់គ្រួសារដែលបាននិងកំពុងមានករណី F0 នៅផ្ទះ ដឹកផ្លែឈើនិងបន្លែស្រស់ ១០០ តោនទៅកាន់តំបន់ដែលប្រជាជនកំពុងប្រឈមមុខនឹងស្ថានភាពលំបាក នៅក្នុងស្រុកហូជីមិញ។
ក្រុមការងាររបស់ VKBIA ដោយមានការគាំទ្រពីអ្នកស្ម័គ្រចិត្តបានបែងចែកបន្លែនិងវត្ថុចាំបាច់ផ្សេងទៀតជាអំណោយចំនួន ២០.០០០ កញ្ចប់ ។ អំណោយនីមួយៗអាស្រ័យលើតំបន់នឹងមានអង្ករ ស៊ុត ទឹកដោះគោ នំ គុយទាវ បង្គា ទឹកត្រី ទឹកស៊ីអ៊ីវ បន្លែគ្រប់ប្រភេទ ...
លោក Duong Quang Phu បានចែករំលែកថា៖ «កុមារនិងមនុស្សចាស់ជាច្រើនខ្វះជីវជាតិបំប៉នគ្រប់គ្រាន់អស់រយៈពេលជាច្រើនខែមកហើយ ដោយសារគ្រួសាររបស់ពួកគេបានបាត់បង់ការងារ ហើយការផ្គត់ផ្គង់ស្បៀងអាហារមានការលំបាក។ ដូច្នេះយើងសង្ឃឹមថា ថង់ថ្នាំឱសថនឹងជួយដល់ការព្យាបាលករណី F០ រួមជាមួយអណោយដែលជាគ្រឿងឧបភោក បរិភោកនិងវត្ថុចាំបាច់មូលដ្ឋាននឹងរួមចំណែកដល់ការគាំទ្រការ ចែករំលែកក្តីស្រឡាញ់និងការលើកទឹកចិត្តដល់ប្រជាជនដែលកំពុងជួបការលំបាកជាច្រើន ដោយសារការរីករាលដាលនៃជំងឺនេះនៅខេត្តនានានៃភាគខាងត្បូងដែលការរីករាលដាលនៅតែមានភាពស្មុគស្មាញ” ។
លោក Lim Kil Chul សមាជិកប្រតិបត្តិក្រុមប្រឹក្សាដេប៉ាតេម៉ង់ភាសាវៀតណាម សាកលវិទ្យាល័យភាសាបរទេស Busan បានមានប្រសាសន៍ថា សមាគមនឹងបន្តរួមដំណើរជាមួយសមាគមសហគ្រាសនិងវិនិយោគវៀតណាម - កូរ៉េខាងត្បូង (VKBIA) ។ ទន្ទឹមនឹងនេះសមាគមនឹងរួមដំណើរការក្នុងការគាំទ្រការអភិវឌ្ឍ ពាណិជ្ជកម្មនិងជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ច នាពេលខាងមុខនេះ៕

thoidai.com.vn
មតិពីមិត្តអ្នកអាន