Trending now

ពន្លឿកការចាក់វ៉ាក់សាំងការពារកូវីដ -១៩ សម្រាប់ស្ត្រីមានផ្ទៃពោះចាប់ពី ១៣ សប្តាហ៍ឡើងទៅ

12:29 | 24/09/2021 ឌីណា

យុគសម័យ - ក្រសួងសុខាភិបាលបានចេញឯកសារមួយផ្ញើជូនមន្ទីរសុខាភិបាលខេត្ត - ក្រុង នាយកដ្ឋានសុខាភិបាល ក្រសួងនគរបាល នាយក​ពេទ្យយោធា ... អង្គភាពនានាចំណុះក្រសួងសុខាភិបាលដែលបានចាត់ភារកិច្ចចាក់វ៉ាក់សាំងការពារកូវីដ ១៩ សម្រាប់ស្ត្រីមាន​ផ្ទៃពោះ​។

ទីក្រុង Da Nang ចាក់វ៉ាក់សាំងការពារកូវីដ ១៩ ជូនអាណិកជនវៀតណាមនិងជនបរទេស ទីក្រុង Da Nang ចាក់វ៉ាក់សាំងការពារកូវីដ ១៩ ជូនអាណិកជនវៀតណាមនិងជនបរទេស
ល្បឿននៃការចាក់វ៉ាក់បង្ការជំងឺកូវីដ១៩ ដល់ប្រជាជនកម្ពុជា នឹងក្លាយជាកម្លាំងចលករ ជំរុញកំណើន FDI នៅឆ្នាំក្រោយ ល្បឿននៃការចាក់វ៉ាក់បង្ការជំងឺកូវីដ១៩ ដល់ប្រជាជនកម្ពុជា នឹងក្លាយជាកម្លាំងចលករ ជំរុញកំណើន FDI នៅឆ្នាំក្រោយ
ពន្លឿកការចាក់វ៉ាក់សាំងការពារកូវីដ -១៩ សម្រាប់ស្ត្រីមានផ្ទៃពោះចាប់ពី ១៣ សប្តាហ៍ឡើងទៅ
បុគ្គលិកពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ជូនដល់ស្ត្រីមានផ្ទៃពោះនៅមន្ទីរពេទ្យជាតិសម្ភពនិងរោគស្ត្រី។ (រូបថត៖ Minh Quyet/VNA)

នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេចលេខ ៤៣៥៥/QD-BYT ស្តីពីការណែនាំជាបណ្តោះអាសន្នក្នុងការត្រួតពិនិត្យសុខាភាព មុនពេល​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ក្នុងនោះដែលកំណត់ការចាក់វ៉ាក់សាំងសម្រាប់ស្ត្រីមានផ្ទៃពោះ។

ក្រសួងសុខាភិបាលបានស្នើឱ្យបណ្តាអង្គភាពពិនិត្យបញ្ជីឈ្មោះស្ត្រីមានផ្ទៃពោះចាប់ពី ១៣ សប្តាហ៍ឬច្រើនជាងនេះនៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនរៀបចំផែនការនិងរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ នៅតាមមណ្ឌលសុខភាពដែលមានលទ្ធភាពសង្គ្រោះ​បន្ទាប់ពីពន្យល់ពីហានិភ័យ/អត្ថប្រយោជន៍និងមុខសញ្ញាដែលយល់ព្រមចាក់វ៉ាក់សាំង។

គួរផ្តល់អាទិភាពដល់តំបន់ដែលមានការរីករាលដាលនៃជំងឺនេះ កងកម្លាំងវេជ្ជសាស្ត្រជួរមុខនិងមុខសញ្ញាផ្សេងទៀតដែលសមស្របទៅនឹងស្ថានភាពជាក់ស្តែងនិងតម្រូវការនៃការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺនេះ នៅក្នុងតំបន់។

រៀបចំការចាក់វ៉ាក់សាំងត្រូវធានាឱ្យបាននូវសុវត្ថិភាពនិងប្រសិទ្ធភាព អនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការបង្ការនឹងការរីករាលដាលនៃជំងឺនេះ មុន​ ក្នុង​និងមន្ទាប់ពីការចាក់វ៉ាក់សាំង។

ក្នុងករណីចាំបាច់ត្រូវផ្លាស់ទៅកន្លែងចាក់វ៉ាក់សាំង​ផ្សេងទៀត កន្លែងចាក់វ៉ាក់សាំងដំបូងត្រូវជួយណែនាំអ្នកចាក់វ៉ាក់សាំងធ្វើដំណើទៅកាន់កន្លែងចាក់វ៉ាក់សាំង ប្រកបដោយភាពងាយស្រួលនិងប្រសិទ្ធភាព។

ក្រសួងសុខាភិបាលណែនាំឱ្យអង្គភាពត្រួតពិនិត្យ​សុខភាព មុនពេលចាក់វ៉ាក់សាំង តាមបទបញ្ជារបស់ក្រសួងសុខាភិបាលនិងកំណត់ប្រភេទវ៉ាក់សាំងដែលបានប្រើប្រាស់ តាមការណែនាំរបស់ក្រុមហ៊ុនផលិតដែលបានចុះបញ្ជីជាមួយក្រសួងសុខាភិបាល កុំរង់ចាំនិង​ជ្រើសរើសប្រភេទវ៉ាក់សាំង ..

អនុវត្តការតាមដាននិងការណែនាំ បន្ទាប់ពីការចាក់វ៉ាក់សាំង តាមការណែនាំរបស់ក្រសួងសុខាភិបាល។

បន្តឃោសនានិងកៀរគរស្ត្រីមានផ្ទៃពោះដែលមានលក្ខណៈគ្រប់គ្រាន់​ដើម្បីទទួលការចាក់វ៉ាក់សាំង​ទាន់ពេលវេលានិងពេញលេញ។

យោងតាម“ ការណែនាំបណ្តោះអាសន្នសម្រាប់ការពិនិត្យសុខភាព មុនពេលចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩” របស់ក្រសួងសុខាភិបាលស្ត្រីមានផ្ទៃពោះនិងស្រ្តីបំបៅដោះកូនត្រូវបានហាមចាក់វ៉ាក់សាំងការពារជំងឺ​កូវីដ​-១៩ Sputnik V ៕

ឌីណា

Vietnam plus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី