Trending now

វៀតណាមឈានចូលជុំ ១/៨ ​​FIFA Futsal World Cup 2021

12:05 | 21/09/2021

នៅជុំ ១/៨ នៃការប្រកួត Futsal World Cup 2021 ក្រុមបាល់ទាត់ជម្រើស Futsal វៀតណាមនឹងប៉ះជាមួយក្រុមបាល់ទាត់ជម្រើសរុស្ស៊ីនាថ្ងៃទី ២២ ខែកញ្ញាខាងមុខ។

ហុក សារិតុលា ក្លាយជាគណៈកម្មការ Miss Grand Cambodia 2021 ហុក សារិតុលា ក្លាយជាគណៈកម្មការ Miss Grand Cambodia 2021
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមស្ថិតក្នុងក្រុមចំណាត់ថ្នាក់លេខ ១ នៅ AFF Cup 2020 ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមស្ថិតក្នុងក្រុមចំណាត់ថ្នាក់លេខ ១ នៅ AFF Cup 2020
ក្រុមបាល់ទាត់ជម្រើស Futsal វៀតណាម (រូបថត៖ Getty )
ក្រុមបាល់ទាត់ជម្រើស Futsal វៀតណាម (រូបថត៖ Getty )

ក្រុមបាល់ទាត់ជម្រើស Futsal វៀតណាមបានធ្វើការប្រកួតយ៉ាងប្ដូរផ្ដាច់ដោយលទ្ធផល ១ ទល់នឹង ១ ជាមួយគូប្រកួតសាធារណរដ្ឋឆែក ដែលត្រូវបានរៀបចំណាត់ថ្នាក់ពីលើវៀតណាម ២៦ កម្រិត ក្នុងតារាងរាបចំណាត់ថ្នាក់ FIFA Futsal នៅក្នុងការប្រកួតលើកទី ៣ នៃពូល D វគ្គផ្តាច់ព្រ័ត្រ FIFA Futsal World Cup 2021 នាយប់ថ្ងៃទី ១៩ ខែកញ្ញា នៅប្រទេស Litva។

នៅចុងបញ្ចប់នៃវគ្គចែកពូលនោះ វៀតណាមមាន ៤ ពិន្ទុ ដូចគ្នាជាមួយសាធារណរដ្ឋឆែក ប៉ុន្តែជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងពូល D ព្រោះថាមានសន្ទស្សន៍រងទាបជាង។ ទោះយ៉ាងណាក៏ដោយ ក្រុមបាល់ទាត់ជម្រើសរបស់គ្រូបង្វឹក Pham Minh Giang គឺជាក្រុមបាលទាត់អាស៊ីអាគ្នេយ៍ដំបូងគេ ដែលឡើងដល់វគ្គ ១/៨ នៃ FIFA Futsal World Cup 2021ក្នុងឋានៈជាក្រុមជាប់ចំណាត់ថ្នាក់លេខ ៣ ដែលមានលទ្ធផលលេងល្អបំផុតនៅវគ្គចែកពូល។ នេះក៏ជាសមិទ្ធផលមួយដែលវៀតណាមធ្លាប់សម្រេចបាននៅការប្រកួត World Cup 2016 នៅកូឡុំប៊ីផងដែរ។

នៅជុំ ១/៨ នៃការប្រកួត Futsal World Cup 2021 ក្រុមបាល់ទាត់ជម្រើស Futsal វៀតណាមនឹងប៉ះជាមួយក្រុមបាល់ទាត់ជម្រើសរុស្ស៊ីនាថ្ងៃទី ២២ ខែកញ្ញាខាងមុខ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ