Trending now

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមស្ថិតក្នុងក្រុមចំណាត់ថ្នាក់លេខ ១ នៅ AFF Cup 2020

11:13 | 18/09/2021

នារសៀលថ្ងៃទី ១៤ ខែកញ្ញា សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានបែងចែកក្រុមចំណាត់ថ្នាក់នៅ AFF Cup 2020។

AFF Cup 2020 នៅតែប្រព្រឹត្តទៅតាមផែនការ AFF Cup 2020 នៅតែប្រព្រឹត្តទៅតាមផែនការ
វគ្គជម្រុះ World Cup 2022 និង Asian Cup 2023 នឹងចាប់ផ្តើមនៅឆ្នាំក្រោយ វគ្គជម្រុះ World Cup 2022 និង Asian Cup 2023 នឹងចាប់ផ្តើមនៅឆ្នាំក្រោយ

ក្នុងនាមជាក្រុមការពារជើងឯក ក្រុមវៀតណាមស្ថិតក្នុងក្រុមចំណាត់ថ្នាក់លេខ១ ជាមួយថៃ។ ក្រុមទី ២ រួមមានហ្វីលីពីន និងមីយ៉ាន់ម៉ា; ក្រុមទី ៣ រួមមានម៉ាឡេស៊ី និងសិង្ហបុរី; ក្រុមទី ៤ រួមមានឥណ្ឌូនេស៊ី និងកម្ពុជា; ក្រុមទី ៥ រួមមានឡាវ និងប្រ៊ុយណេ ឬទីម័រខាងកើត។

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមស្ថិតក្នុងក្រុមចំណាត់ថ្នាក់លេខ ១ នៅ AFF Cup 2020
AFF Cup គឺជាការប្រកួតបាល់ទាត់ធំជាងគេនៅអាស៊ីអាគ្នេយ៍ (រូបថត៖ vtv.vn)

ក្រុមទាំងឡាយនឹងត្រូវបែងចែកជាពូលចំនួនពីរដែលប្រកួតតាមទម្រង់វិលជុំ។ ពិធីចាប់ឆ្នោតនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ២១ ខែកញ្ញា នៅប្រទេសសិង្ហបុរី។ បច្ចុប្បន្ននេះ AFF មិនទាន់បានកំណត់ម្ចាស់ផ្ទះ AFF Cup 2020 នៅឡើយទេ។ ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២១ ដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ