Trending now

ប្រទេសវៀតណាមទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីប្រទេសបារាំងនិងអ៊ីតាលី

11:30 | 15/09/2021 យោងតាមវិឡុសំលេងវៀតណាម

យោងតាមព័ត៌មាន ពីក្រុមការងាររបស់រដ្ឋាភិបាលទទួលបន្ទុកអំពីការទូតវ៉ាក់សាំងបានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញានេះ ពិធីទទួលវ៉ាក់សាំង Astra Zeneca បង្ការកូវីដ ១៩ ចំនួន ១,៥ លានដូស ឧបត្ថម្ភដោយរដ្ឋាភិបាលបារាំង និងរដ្ឋា ភិបាលអ៊ីតាលី សម្រាប់ប្រទេស វៀតណាមតាមយន្តការ COVAX បានធ្វើឡើងនៅទីស្នាក់ការ នៃក្រសួងការបរទេសវៀតណាម។

វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ១០៣.៤ លានដូសនឹងមកដល់ប្រទេសវៀតណាម វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ១០៣.៤ លានដូសនឹងមកដល់ប្រទេសវៀតណាម
ពិធីទទួលឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ចំនួន ២៦.០០០ ឈុត ដែលបរិច្ចាគដោយអាណិកជនវៀតណាមនៅឯប្រទេសអាល្លឺម៉ង់ ពិធីទទួលឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ចំនួន ២៦.០០០ ឈុត ដែលបរិច្ចាគដោយអាណិកជនវៀតណាមនៅឯប្រទេសអាល្លឺម៉ង់
ពិធីទទួលជានិមិត្តរូបនូវវ៉ាក់សាំងបង្ការកូវីដ ១៩  Astra Zeneca ចំនួន ១,៥ លានដូស ឧបត្ថម្ភដោយរដ្ឋាភិបាលបារាំងនិងអ៊ីតាលីសម្រាប់ប្រទេសវៀតណាម (ប្រភព៖​ hanoimoi)
ពិធីទទួលជានិមិត្តរូបនូវវ៉ាក់សាំងបង្ការកូវីដ ១៩ Astra Zeneca ចំនួន ១,៥ លានដូស ឧបត្ថម្ភដោយរដ្ឋាភិបាលបារាំងនិងអ៊ីតាលីសម្រាប់ប្រទេសវៀតណាម (ប្រភព៖​ hanoimoi)

ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីការបរទេសលោក To Anh Dung បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រដ៏មានតម្លៃនិងទាន់ពេលវេលារបស់រដ្ឋាភិបាលនិងប្រជាជនបារាំងនិងរដ្ឋាភិបាលប្រជាជនអ៊ីតាលី ក្នុងគោល បំណងរួមចំណែកជាក់ស្តែងក្នុងការងារបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅវៀតណាម។ នេះគឺជាសក្ខីភាពនៃការអភិវឌ្ឍប្រកបដោយភាពស្វាហាប់នៃភាពជាដៃគូយុទ្ធសាស្ត្ររវាង វៀត ណាមបារាំងនិងអ៊ីតាលីក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ក៏ដូចជា មិត្តភាព សាមគ្គីភាព ចែករំលែកការលំបាកនិងជំនះពុះពារលើជំងឺរាតត្បាត។

សូមគូសបញ្ជាក់ថា រហូតមកដល់ពេលនេះបារាំងនិងអ៊ីតាលីគឺជាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ចំនួនពីរដែលបានបរិច្ចាគវ៉ាក់សាំងបង្ការកូវីដ ១៩ ធំបំផុតដល់វៀតណាម៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ