យុគសម័យ - រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long បាននិយាយថា វៀតណាមបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាង ៣៤ លានដូស ហើយចំនួនវ៉ាក់សាំងបានចាក់ជូនប្រជាជនជាង ២៧ លានដូស។ តាមការគ្រោងទុក រហូតដល់ដំណាច់ឆ្នាំ២០២១ វ៉ាក់សាំងការពារកូវីដ ១៩ ចំនួន ១០៣.៤ លានដូសនឹងមកដល់វៀតណាម។
![]() |
![]() |
![]() |
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long។ |
យោងតាមលោករដ្ឋមន្ត្រីរូបនេះ ក្រសួងសុខាភិបាលបាននិងកំពុងចរចាជាមួយអង្គភាព ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ឆ្នាំ ២០២២ លើគោលការណ៍ធានាការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់សម្រាប់ប្រជាជនទាំងមូលដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅនិងអនុវត្តការចាក់វ៉ាក់សាំងការពារតាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ។
ក្រសួងសុខាភិបាលកំពុងពន្លឿនការនាំចូលថ្នាំ Remdesivir (១.៧ លានដូស) ដើម្បីព្យាបាលអ្នកជំងឺមានអាការៈមធ្យមនិងធ្ងន់ធ្ងរ ថែមទាំងបន្តនាំចូលថ្នាំព្យាបាលផ្សេងទៀត ដើម្បីព្យាបាលអ្នកជំងឺធ្ងន់កាត់បន្ថយការស្លាប់។
ក្រសួងសុខាភិបាលបានណែនាំឱ្យក្រុមហ៊ុនឱសថនាំចូលវត្ថុធាតុដើមនិងម្ចាស់ការផលិតដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់យុទ្ធសាស្ត្របង្ការនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាល ក្នុងរយៈពេលវែង។ ក្រសួងបានអនុវត្តកម្មវិធីព្យាបាលដោយមានការត្រួតពិនិត្យនៅក្នុងសហគមន៍ដែលមានអ្នកជំងឺចំនួន ១២៩.៨២០ នាក់ចូលរួម។ដំបូងឡើយ ទទួលបានលទ្ធផលជាវិជ្ជមាន កំហាប់វីរុសមានការថយចុះយ៉ាងឆាប់រហ័សចំពោះអ្នកជំងឺ បន្ទាប់ពីការព្យាបាល។
ទាក់ទងនឹងការព្យាបាល រហូតមកដល់ពេលនេះ បរិមាណករណីជាសះស្បើយមានចំនួន ៣៣៨.០០០ នាក់ (ស្មើ ៥៩% នៃករណីផ្ទុកជំងឺនេះ) ចំនួនករណីដែលកំពុងតាមដានគឺ ២៣១.៤២៦ ដែលក្នុងនោះព្យាបាលនៅមន្ទីរពេទ្យគឺ ៩៦.៨៣៩ (ស្មើ៤១.៧%) នៅក្នុងតំបន់ធ្វើចត្តាឡីស័កប្រមូលផ្តុំគឺ ៥២.៧៩១ (ស្មើ២២.៨%) ព្យាបាលនៅផ្ទះគឺ ៨២.២៤៦ (ស្មើ៣៥.៥%) ។
អត្រាមរណៈភាពនៅជាន់ព្យាបាលបានថយចុះគួរឱ្យកត់សម្គាល់ ជាពិសេសនៅជាន់ទី ៣ នៃមណ្ឌលថែទាំសុខភាព ហើយមានខេត្តចំនួន ២៨ ដែលគ្មានអ្នកស្លាប់៕

petrotimes
មតិពីមិត្តអ្នកអាន