យុគសម័យ - នៅថ្ងៃទី ១១ ខែកញ្ញា នៅអន្តេវាសិកដ្ឋាននៃសាកលវិទ្យាល័យច្បាប់ហាណូយ និស្សិតឡាវនិងកម្ពុជាត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។
![]() |
![]() |
![]() |
ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ -១៩ ដល់និស្សិតជិត ៤០ នាក់មកពីប្រទេសឡាវនិងកម្ពុជា |
នៅក្នុងវគ្គនេះសាកលវិទ្យាល័យច្បាប់ហាណូយបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជននៃសង្កាត់ ឡាងហា ស្រុកដុងដាទីក្រុងហាណូយ ដើម្បីរៀបចំការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ជូននិស្សិតឡាវនិងកម្ពុជាចំនួន ៣៩ នាក់ ដែលកំពុងរស់នៅនិងសិក្សារៀនសូត្រនៅសាលា។
ការរៀបចំការចាក់វ៉ាក់សាំងត្រូវបានធ្វើឡើងដើម្បីធានានូវបទបញ្ជានិងនីតិវិធីរួមមានការពិនិត្យសុខភាពនិងតាមដានបន្ទាប់ពីចាក់វ៉ាក់សាំង។ ក្នុងនាមជានិស្សិតអន្ដរជាតិដំបូងគេដែលបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងក្រុមលោក វីឡាក់សុនវណ្ណស៊ីឡាឡោម (Vilaxon Vansilalom) ដែលកំពុងសិក្សាកម្មវិធីបណ្តុះបណ្តាលថ្នាក់បណ្ឌិតផ្នែកច្បាប់សេដ្ឋកិច្ចនៃមហាវិទ្យាល័យច្បាប់ហាណូយបាននិយាយថា «ខ្ញុំមានអារម្មណ៍សុវត្ថិភាពនៅពេលខ្ញុំបាទបានចាក់វ៉ាក់សាំង ប្រឆាំងនឹង Covid-19 ។ ក្នុងនាមនិស្សិតឡាវទាំងអស់ខ្ញុំសូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលាដែលបានយកចិត្តទុកដាក់និងបង្កលក្ខខណ្ឌសម្រាប់និស្សិតឡាវមានឱកាសទទួលថ្នាំបង្ការជំងឺកូវីដ-១៩ ។ ជាពិសេសក្នុងរយៈពេលកន្លងមកនេះ សកលវិទ្យាល័យនេះក៏បានរៀបចំសកម្មភាពជាច្រើន ដើម្បីគាំទ្រដល់តម្រូវការចាំបាច់សម្រាប់និស្សិតឡាវដើម្បីជម្នះការលំបាកក្នុងជីវភាពរស់នៅផងដែរ»។
ចែករំលែកជាមួយអ្នកយកព័ត៌មានទស្សនាវដ្តីយុគសម័យ សាស្ត្រាចារ្យបណ្ឌិត វូធីឡានអាញ (Vu Thi Lan Anh) សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យច្បាប់ហាណូយ បានមានប្រសាសន៍ថា ដើម្បីធានាការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ និងសុវត្ថិភាពសុខភាពសម្រាប់និស្សិតបច្ចុប្បន្នកំពុងរស់នៅ និងសិក្សារៀនសូត្រនៅសាលាក៏ដូចជាសហគមន៍ សាលាបានសហការជាមួយគណៈកម្មាធិការប្រជាជនសង្កាត់ឡាងហា (Lang Ha) ខ័ណ្ឌ ដុងដា (Dong Da) ទីក្រុងហាណូយ ដើម្បីជួយសម្រួល និងបង្កលក្ខណៈដល់និស្សិតឡាវ និងកម្ពុជាទទួលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ៕

មតិពីមិត្តអ្នកអាន