Trending now

UN អំពាវនាវជាថ្មីម្តងទៀតឱ្យមាន “បទឈប់បាញ់ជាសកល” ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរួមគឺ COVID-19

17:43 | 01/05/2020 (សរុបដោយសាមេត)

នាព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២០ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវជាថ្មីម្តងទៀតឱ្យមាន “បទឈប់បាញ់ជាសកល” ព្រមទាំងផ្អាកបំណុលមួយរយៈពេលសិន ខណៈពេលដែលជំងឺរាតត្បាតសកល COVID-19 នៅតែបន្តឆ្លងរាលដាលក្នុងសកលលោក ក្នុងសន្ទុះដ៏ខ្លាំងក្លាដដែល។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ

លោក Antonio Guterres បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានតាមរយៈវីដីអូ Conference មួយ។ នាឱកាសនោះលោកប្រមុខ UN បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការអំពាវនាវឲ្យមានបទឈប់បាញ់ ត្រូវបានគាំទ្រយ៉ាងទូលំទូលាយ ដោយក្នុងនោះមានទាំងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលដែលគ្របដណ្តប់លើតំបន់ទាំងអស់។ ក្នុងចំណោមនោះក៏មានក្រុមប្រដាប់អាវុធចំនួន ១៦ ក្រុមផងដែរ»។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា «កម្រិតនៃការមិនទុកចិត្តគ្នានៅមានកម្រិតខ្ពស់ ហើយវាកាន់តែពិបាកទៅទៀត ក្នុងការអនុវត្តជាក់ស្តែង»។

ជុំវិញបញ្ហានេះដែរ ប្រមុខ UN រូបនេះបានសម្តែងក្តីសង្ឈឹមថា ក្រុមប្រឹក្សាសន្តិសុខអន្តរជាតិនឹង «ស្វែងរកសាមគ្គីភាព និងអនុម័តសេចក្តីសម្រេចនានា ដែលអាចជួយធ្វើឲ្យបទឈប់បាញ់មានអត្ថន័យ និងភាពជាក់ស្តែងពិតប្រាកដ»។ កាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅនេះ លោកប្រធា UN ក៏ធ្លាប់បានជម្រុញឲ្យភាគីសង្រ្គាមទាំងអស់ នៅទូទាំងពិភពលោកទម្លាក់អាវុធចុះ ហើយងាកមកប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 វិញ ថ្បិតថាវាទើបជាសត្រូវរួមរបស់មនុស្សជាតិទាំងមូល។

ទន្ទឹមគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក៏បានអំពាវនាវឲ្យមានការផ្អាក ឬព្យួរបំណុលមួយរយៈពេលសិន សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឈន៍ទាំងអស់ រួមទាំងប្រទេសដែលមានប្រាក់ចំណូលមធ្យមផងដែរ ដើម្បីជួយពួកគេក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកល COVID-19៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

Tags: COVID-19 UN

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម
ព្រះពុទ្ធសាសនាវៀតណាមផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជាតិ រួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពព្រះពុទ្ធសាសនាអន្តរជាតិ
«សច្ចធម៌ប្រវត្តិសាស្រ្ត ៣០ មេសា» តាមរយៈកញ្ចក់ទូរទស្សន៍ កម្ពុជា