Trending now

នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែកបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាមនិងឋានៈរបស់សហគមន៍ជនវៀតណាម

12:07 | 06/09/2021 ហេង វុធ្ធី

កម្មវិធីនេះរៀបចំឡើងដោយសមាគមជនវៀតណាមនៅឆែក សហការជាមួយការិយាល័យរដ្ឋាភិបាលឆែកផងដែរ។

ពិធីទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២៥០.៨០០ ដូសដែលបរិច្ចាគដោយសាធារណរដ្ឋឆែក ពិធីទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២៥០.៨០០ ដូសដែលបរិច្ចាគដោយសាធារណរដ្ឋឆែក
“ រឿងរបស់វៀតណាម” - ការតាំងពិព័រណ៍រូបថតបានជួយជនជាតិឆែកយល់ច្បាស់ពីទំនៀមទម្លាប់របស់វៀតណាម “ រឿងរបស់វៀតណាម” - ការតាំងពិព័រណ៍រូបថតបានជួយជនជាតិឆែកយល់ច្បាស់ពីទំនៀមទម្លាប់របស់វៀតណាម
នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែកបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាមនិងឋានៈរបស់សហគមន៍ជនវៀតណាម
នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែកបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាមនិងឋានៈរបស់សហគមន៍ជនវៀតណាម

នាថ្ងៃទី ៤ ខែកញ្ញា នាយករដ្ឋមន្រ្តីឆែកលោក Andrej Babis បានបំពេញទស្សនកិច្ចនិងជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមទូទាំងសាធារណរដ្ឋឆែកនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Sapa ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំបំផុតរបស់ជនវៀតណាមនៅអឺរ៉ុប មានទីតាំងរដ្ឋធានីប្រាក។ កម្មវិធីនេះរៀបចំឡើងដោយសមាគមជនវៀតណាមនៅឆែក សហការជាមួយការិយាល័យរដ្ឋាភិបាលឆែកផងដែរ។

ថ្លែងនៅក្នុងពិធីនេះ នាយករដ្ឋមន្រ្តីលោក Andrej Babis បានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះសហគមន៍ជនវៀតណាមនៅឆែកដែលជាផ្នែកមួយនៃសង្គមឆែក ដោយថ្លែងអំណរគុណ ដែលបងប្អូនបានរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ លោកបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងប្រពៃណីរវាងប្រទេសទាំងពីរវៀតណាម - សាធារណរដ្ឋឆែកនិងបានសម្តែងបំណងប្រាថ្នាចង់បំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ យោងតាមនាយករដ្ឋមន្រ្តីរូបនេះ មជ្ឈមណ្ឌលពាណិជ្ជកម្ម Sapa មិនត្រឹមតែជាមជ្ឈមណ្ឌលពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងជាកន្លែងតភ្ជាប់មិត្តភាពរវាងឆែក-វៀតណាមផងដែរ។

ក្នុងនាមសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែក ប្រធានសមាគមជនវៀតណាម លោកបណ្ឌិត Nguyen Duy Nhien បានឲ្យដឹងថា សហគមន៍ជនវៀតណាមគឺជាសហគមន៍ដែលមានការទទួលខុសត្រូវ តែងតែស្ម័គ្រចិត្តចែករំលែកការលំបាកជាមួយគ្នា។ បណ្ឌិត Nguyen Duy Nhien បានបញ្ជាក់ថា សហគមន៍វៀតណាមនៅទីនេះនឹងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅនិងមានគុណភាពល្អប្រសើរជាង រួមចំណែកបន្ថែមនិងអភិរក្សរូបភាពនៃក្រុមជនជាតិដើមគំរូក្នុងសង្គមប្រទេសសាមី៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា