Trending now

បោះពុម្ភផ្សាយកាសែតជាភាសាវៀតណាមដំបូងបង្អស់នៅកូរ៉េខាងត្បូង

13:30 | 02/09/2021 ហេង វុធ្ធី

យុគសម័យ - រដ្ឋបាលទីក្រុងប៊ូសាន នៅថ្ងៃទី ៣១ ខែសីហា បានប្រកាសថាខ្លួននឹងចេញផ្សាយកាសែតពិសេសជាភាសាវៀតណាមជាលើកដំបូងនៅប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី ១ ខែកញ្ញា។

កូរ៉េខាងត្បូងចរចាលើកកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន កូរ៉េខាងត្បូងចរចាលើកកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន
ស្ត្រីក្នុងពិភពឌីជីថល - ពីតថភាពជាក់ស្តែងនៃប្រទេសវៀតណាមនិងកូរ៉េខាងត្បូង ស្ត្រីក្នុងពិភពឌីជីថល - ពីតថភាពជាក់ស្តែងនៃប្រទេសវៀតណាមនិងកូរ៉េខាងត្បូង
បោះពុម្ភផ្សាយកាសែតជាភាសាវៀតណាមដំបូងបង្អស់នៅកូរ៉េខាងត្បូង
ចេញផ្សាយកាសែតវៀតណាមដំបូងនៅកូរ៉េខាងត្បូង

នេះគឺជាផ្នែកមួយនៃគម្រោងដែលត្រូវបានអនុវត្តបន្ទាប់ពីកិច្ចប្រជុំកំពូលពិសេសអាស៊ាន-កូរ៉េខាងត្បូងឆ្នាំ ២០១៩ ដែលបានចេញផ្សាយក្នុងគោលបំណងពង្រីកការផ្លាស់ប្តូរជាមួយបណ្តាប្រទេសអាស៊ីបូព៌ា អាស៊ីខាងត្បូង សំដៅឆ្លើយតបនឹងព័ត៌មានអំពីទីក្រុងប៊ូសានរបស់ជនបរទេសដែលរស់នៅក្នុងទីក្រុង។

វៀតណាមគឺជាសមាជិកអាស៊ានដែលមានការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍និងវេជ្ជសាស្ត្រជាមួយទីក្រុងប៊ូសាន សហគមន៍វៀតណាម ក៏បង្កើតសហគមន៍ចំណាកស្រុកច្រើនជាងគេនៅប៊ូសានដែរ។

នៅថ្ងៃទី ៣ ខែវិច្ឆិកាឆ្នាំ ១៩៩៥ ទីក្រុងប៊ូសាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយទីក្រុងហូជីមិញ ដែលជាទីក្រុងធំបំផុតនៅវៀតណាម។

ការបោះពុម្ពផ្សាយពិសេសនេះ រួមមានព័ត៌មានអំពីប្រវត្តិសាស្ត្រនិងស្ថានភាពនៃការផ្លាស់ប្តូររវាងវៀតណាមនិងប៊ូសាន គោលនយោបាយពហុវប្បធម៌ ទីភ្នាក់ងារគាំទ្រជនបរទេសរបស់ប៊ូសាន រួមទាំងជីវភាពរស់នៅនិងរឿងរ៉ាវជួបប្រាស្រ័យទាក់ទងពីរវាងបុគ្គលម្នាក់ៗនិស្សិតអន្ដរជាតិនៅវៀតណាមអង្គការពលរដ្ឋនៅប៊ូសាននិងណែនាំអំពីទេសភាពនៅក្នុងទីក្រុងនេះ។

អាជ្ញាធរទីក្រុងគ្រោងនឹងចែកចាយកាសែតនេះដល់អង្គការនិងទីភ្នាក់ងារពាក់ព័ន្ធបរទេសដូចជាមជ្ឈមណ្ឌលគាំទ្រគ្រួសារពហុវប្បធម៌មជ្ឈមណ្ឌលវប្បធម៌អាស៊ាន អង្គការទេសចរណ៍កូរ៉េនិងអង្គការទេសចរណ៍ កូរ៉េខាងត្បូង អង្គការទេសចរណ៍ប៊ូសាន មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ ដេប៉ាតឺម៉ង់ភាសាវៀតណាមនៅសាកលវិទ្យាល័យរបស់កូរ៉េខាងត្បូង។

ទីក្រុងនេះក៏បោះពុម្ភផ្សាយតាមទំរង់ជាសៀវភៅអេឡិចត្រូនិចនិងបើកដំណើរការវានៅលើគេហទំព័រអេឡិចត្រូនិក book.busan.go.kr./ ៕

ហេង វុធ្ធី

VN+

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម