Trending now

វៀតណាម-ឥណ្ឌាជំរុញខ្លាំងកិច្ចសហប្រតិបត្តិការអំពីសហគ្រិនភាពនិងនវានុវត្តភាព

16:58 | 19/08/2021

ភាគីវៀតណាមបានណែនាំពីគោលនយោបាយ គម្រោង ផែនការជំរុញប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាពនិងនវានុវត្តភាពរបស់វៀត ណាមនិយាយរួមនិង ទីក្រុងដាណាំងនិយាយដោយឡែក ក៏ដូចជាលើកសំណើរពីខ្លឹមសារ ទិសដៅសហ ប្រតិបត្តិការជាមួយរដ្ឋ Karnataka ក្នុងវិស័យសហគ្រិនភាព នវានុវត្តភាពផងដែរ។

ទំនាក់ទំនងការបរទេសរវាងប្រជាជននិងប្រជាជន ដើរតួនាទីយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ឥណ្ឌា ទំនាក់ទំនងការបរទេសរវាងប្រជាជននិងប្រជាជន ដើរតួនាទីយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ឥណ្ឌា
កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន - ឥណ្ឌាលើកទី ៨៖ ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន - ឥណ្ឌា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន - ឥណ្ឌាលើកទី ៨៖ ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន - ឥណ្ឌា
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឥណ្ឌាលោក Pham Sanh Chau ថ្លែងនៅវេទិកា។ (រូបថត៖ TTXVN)
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឥណ្ឌាលោក Pham Sanh Chau ថ្លែងនៅវេទិកា។ (រូបថត៖ TTXVN)

នាថ្ងៃទី១៨ ខែសីហា នៅទីក្រុង Bangalore រដ្ឋ Karnataka ប្រទេសឥណ្ឌា ស្ថាន ទូតវៀតណាមប្រចាំឥណ្ឌាបានសហការជាមួយអាជ្ញាធរមូលដ្ឋានរៀបចំវេទិកាវិនិយោគ ចាប់ផ្ដើមអាជីវកម្ម វៀតណាម-ឥណ្ឌា ក្រោមប្រធានបទ “ការវិនិយោគចូលមកវៀត ណាម-កិច្ចសហប្រតិបត្តិការអំពីបច្ចេកវិទ្យាខ្ពស់ សហគ្រិនភាព និងនវានុវត្ត ភាព”។ នៅវេទិកា ភាគីទាំងពីរបានផ្លាស់ប្ដូរ ចែករំលែកព័ត៌មានស្ដីពីស្ថានភាព ការ អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនិងនវានុវត្តភាពនៃភាគីនីមួយៗ។

ភាគីវៀតណាមបានណែនាំពីគោលនយោបាយ គម្រោង ផែនការជំរុញប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាពនិងនវានុវត្តភាពរបស់វៀតណាមនិយាយរួមនិង ទីក្រុងដាណាំងនិយាយដោយឡែក ក៏ដូចជាលើកសំណើរពីខ្លឹមសារ ទិសដៅសហ ប្រតិបត្តិការជាមួយរដ្ឋ Karnataka ក្នុងវិស័យសហគ្រិនភាព នវានុវត្តភាពផងដែរ។

នៅវេទិកានេះដែរ ភាគីវៀតណាមក៏បានឲ្យដឹងថែមទៀតថា វៀតណាមបាន កសាងនិងចេញផ្សាយគម្រោងជួយទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នវានុវត្តភាពដល់ឆ្នាំ២០២៥។ គោលដៅនៃគម្រោងនៃគឺជួយទ្រទ្រង់អង្គភាពចាប់ផ្ដើម អាជីវកម្មចំនួនជាង២០០០ ក្នុងនោះមាន៦០០អង្គភាពនឹងអភិវឌ្ឍក្លាយទៅជាសហ គ្រាសធំៗ ហើយនាំឲ្យវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលនៃសហគ្រិនភាព និង នវានុវត្តភាពនៃតំបន់អាស៊ីអាគ្នេយ៍៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា