Trending now

អនុវត្តការជួយឧបត្ថម្ភជាបន្ទាន់ចំពោះប្រជាជនដែលជួបការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩

12:42 | 19/08/2021 ហេង វុធ្ធី

យុគសម័យ - ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច ទើបតែបានផ្ញើរលិខិតមួយទៅខេត្តនិងក្រុងក្រោមឱវាទមជ្ឈិម ដែលកំពុងអនុវត្តវិធានការរក្សាគម្លាតសង្គមស្តីពីការអនុវត្តវិធានការផ្តល់ជំនួយឧបត្ថម្ភជាបន្ទាន់សម្រាប់ប្រជាជនដែលជួបការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

ប្រគល់អំណោយចំនួន ៣១ កញ្ចប់ដល់និស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សារៀនសូត្រនៅដុងណៃ ប្រគល់អំណោយចំនួន ៣១ កញ្ចប់ដល់និស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សារៀនសូត្រនៅដុងណៃ
ទីក្រុងហាណូយអនុវត្តយ៉ាងមមាញឹកនូវការធ្វើតេស្តិ៍រកជំងឺកូវីដ-១៩ នៅសហគមន៍ក្នុងរយៈពេល ៧ ថ្ងៃ ទីក្រុងហាណូយអនុវត្តយ៉ាងមមាញឹកនូវការធ្វើតេស្តិ៍រកជំងឺកូវីដ-១៩ នៅសហគមន៍ក្នុងរយៈពេល ៧ ថ្ងៃ
អនុវត្តការជួយឧបត្ថម្ភជាបន្ទាន់ចំពោះប្រជាជនដែលជួបការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩
អនុវត្តការជួយឧបត្ថម្ភសម្រាប់ប្រជាជនដែលជួបការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩

ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចទើបតែបានផ្ញើរលិខិតមួយទៅខេត្តនិងក្រុងក្រោមឱវាទមជ្ឈិម ដែលកំពុងអនុវត្តវិធានការរក្សាគម្លាតសង្គមស្តីពីការអនុវត្តវិធានការផ្តល់ជំនួយឧបត្ថម្ភជាបន្ទាន់សម្រាប់ប្រជាជនដែលជួបការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

បច្ចុប្បន្នមានខេត្តក្រុងចំនួន ២៣/៦៣ នៅទូទាំងប្រទេសដែលកំពុងអនុវត្តការគម្លាតសង្គមយោងតាមសេចក្តីណែនាំលេខ ១៦/CT-TTg ដើម្បីធានាសន្តិសុខសង្គមសម្រាប់ប្រជាជននិងនិយោជិតជាពិសេសកម្មករមកពីក្រៅខេត្ត/ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចស្នើអោយប្រធានគណៈកម្មាធិការប្រជាជននៅតាមបណ្តាខេត្ត/ក្រុងដែលកំពុងអនុវត្តការរក្សាគម្លាតសង្គមតាមការណែនាំលេខ ១៦/CT-TTg ដើម្បីដឹកនាំនិងអនុវត្តដំណោះស្រាយមួយចំនួនដូចខាងក្រោម៖

មូលដ្ឋានពិនិត្យឡើងវិញនិងយល់ច្បាស់អំពីស្ថានភាពនៃជីវភាពរស់នៅរបស់ប្រជាជននិងកម្មករក្នុងកាលៈទេសៈជួបការលំបាកនៅក្នុងមូលដ្ឋានរបស់ពួកគេ។ អនុវត្តគោលនយោបាយបន្ថែមសម្រាប់អ្នកទទួលផលដូចមានចែងក្នុងសេចក្តីសម្រេចលេខ ៦៨/NQ-CP របស់នាយករដ្ឋមន្ត្រីនិងសេចក្តីសម្រេចលេខ ២៣/២០២១QD-TTg ; ចាត់តាំងប្រធានគណៈកម្មាធិការគណបក្សនិងអាជ្ញាធរមូលដ្ឋានដើម្បីធានាសន្តិសុខសង្គម;មិនទុកអោយមុខសញ្ញាណាម្នាក់ខ្វះស្បៀងអាហារសំលៀកបំពាក់ឬរបស់ចាំបាច់; ប្រមូលផ្តុំរណសិរ្សមាតុភូមិអង្គការសង្គមនយោបាយនិងប្រជាជន ដើម្បីរៀបចំបណ្តាញផ្គត់ផ្គង់ស្បៀងអាហារនិងតម្រូវការចាំបាច់ដល់ប្រជាជននៅតំបន់រក្សាគម្លាតសង្គម។

តំបន់នានាត្រូវលើកលែងនិងបញ្ចុះថ្លៃអគ្គិសនីនិងទឹកនិងបញ្ចុះបញ្ចូលម្ចាស់ផ្ទះដើម្បីលើកលែងនិងកាត់បន្ថយថ្លៃឈ្នួលផ្ទះ។; ផ្តល់ការគាំទ្របន្ទាន់យ៉ាងឆាប់រហ័សនិងពេញលេញដូចមានចែងក្នុងក្រឹត្យលេខ ២០/២០២១/NĐ-CP ចុះថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២១ របស់រដ្ឋាភិបាលស្តីពីគោលនយោបាយជួយឧបត្ថម្ភសង្គមសម្រាប់អ្នកទទួលផលពីការគាំពារសង្គម៕

ហេង វុធ្ធី

VNA

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផែនការសម្រាប់ការអនុវត្តច្បាប់ស្តីពីសារព័ត៌មាន
បណ្តុះ​យ៉ាង​ហ្មត់ចត់​ដល់​សមាជិក​បក្ស​ទាំងអស់​នូវ​តួនាទី​ជា​មូលដ្ឋាន​ និង​កម្លាំង​ដ៏​មាន​ពី​កំណើត​នៃ​វប្បធម៌
សេចក្តីសម្រេចលេខ ៧៩ និងតម្រូវការក្នុងការកែលម្អសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ
ការអនុវត្តសេចក្តីសម្រេចលេខ ៧៩៖ ការបង្កើតកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើម្បីដើរតួនាទីនាំមុខគេ
សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ