Trending now

ប្រគល់អំណោយចំនួន ៣១ កញ្ចប់ដល់និស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សារៀនសូត្រនៅដុងណៃ

16:55 | 14/08/2021 ហេង វុធ្ធី

យុគសម័យ - សម្ព័ន្ធអង្គការមិត្តភាពខេត្តដុងណៃ (Dong Nai) ទើបតែបានសម្របសម្រួលជាមួយសមាគមមិត្តភាពវៀតណាម-ឡាវប្រចាំខេត្តដុងណៃ ដើម្បីទៅសាកសួរសុខទុក្ខនិងផ្តល់អំណោយដល់និស្សិតឡាវនិងកម្ពុជា ដែលកំពុងសិក្សានៅសាកលវិទ្យាល័យនិងមហាវិទ្យាល័យក្នុងតំបន់។

កម្ពុជា វៀតណាម និង​ឡាវ ឯកភាព​ចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ​ទៅវិញ​ទៅមក កម្ពុជា វៀតណាម និង​ឡាវ ឯកភាព​ចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ​ទៅវិញ​ទៅមក
កម្ពុជា ឡាវ និង​វៀតណាម សុទ្ធតែ​អត់មាន​ករណី​ឆ្លងកូវីដ១៩ថ្មី ច្រើនថ្ងៃ​ជាប់គ្នា កម្ពុជា ឡាវ និង​វៀតណាម សុទ្ធតែ​អត់មាន​ករណី​ឆ្លងកូវីដ១៩ថ្មី ច្រើនថ្ងៃ​ជាប់គ្នា
ប្រគល់អំណោយចំនួន ៣១ កញ្ចប់ដល់និស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សារៀនសូត្រនៅដុងណៃ
ការផ្តល់អំណោយចំនួន ៣១ កញ្ចប់ដល់និស្សិតអន្ដរជាតិឡាវនិងកម្ពុជាដែលកំពុងសិក្សានៅដុងណៃ

នៅពេលរលកទី ៤ នៃការរីករាលដាលនៃជំងឺកូវីដ ១៩ បានផ្ទុះឡើង និស្សិតឡាវនិងកម្ពុជាជាច្រើននាក់ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យដុងណាយ សាកលវិទ្យាល័យឡាកហុង សាកលវិទ្យាល័យ បច្ចេកវិទ្យានិងមហាវិទ្យាល័យវេជ្ជសាស្ត្រដុងណៃ ... មិនអាចវិលត្រឡប់ទៅផ្ទះវិញក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ។

ដើម្បីលើកទឹកចិត្តនិស្សិតអោយមានកម្លាំងចលករថែមទៀត ដើម្បីជំនះការលំបាក សហភាពសម្ព័ន្ធមិត្តនៃខេត្តដុងណាយ បានសម្របសម្រួលជាមួយសមាគមមិត្តភាពវៀតណាម - ឡាវខេត្តដុងណាយដើម្បីផ្តល់អំណោយចំនួន ៣១ កញ្ចប់រួមទាំងសម្ភារៈចាំបាច់ និងទឹកប្រាក់ក្នុងម្នាក់ៗតម្លៃ ៥០ ម៉ឺនដុង។ អំណោយទាំងអស់ខាងលើនេះត្រូវបានប្រមូលផ្តុំដោយសហភាពមិត្តភាពដុងណៃ និងបានចូលរួមចំណែកដោយសមាជិកសមាគមមិត្តភាពវៀតណាម - ឡាវប្រចាំខេត្ត ដើម្បីគាំទ្រនិងលើកទឹកចិត្តដល់និស្សិតឡាវនិងកម្ពុជាក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

នេះគឺជាសកម្មភាពមួយដ៍មានអត្ថន័យក្នុងការរួមចំណែកដល់ការអនុវត្តអោយបានល្អនូវកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និងសង្គមរវាងខេត្តដុងណៃជាមួយប្រទេសឡាវនិងកម្ពុជា៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ