Trending now

កម្ពុជា ឡាវ និង​វៀតណាម សុទ្ធតែ​អត់មាន​ករណី​ឆ្លងកូវីដ១៩ថ្មី ច្រើនថ្ងៃ​ជាប់គ្នា

09:58 | 21/04/2020 (សរុបដោយវិច្ឆិកា)

កម្ពុជា ឡាវ និង​វៀតណាម ​សុទ្ធតែជាប្រទេស​ពុំមានករណីវិជ្ជមាន​កូវីដ១៩ថ្មី ជាច្រើនថ្ងៃជាប់ៗគ្នាមកហើយ។

អ្នកឆ្លង Covid - 19 បានព្យាបាលជាសះស្បើយនៅវៀតណាម។

-កម្ពុជា អត់មានករណីឆ្លងកូវីដ១៩ថ្មី ចាប់តាំងពីថ្ងៃទី១២ ខែមេសា រហូតមកត្រឹមព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ​២០២០។ កម្ពុជាមានអ្នកជំងឺសរុប ចំនួន ១២២នាក់ ក្នុងនោះជាសះស្បើយ ១១០នាក់ហើយ។

-ឡាវ ក៏អត់រកឃើញ​ករណីឆ្លងកូវីដ១៩ ​ចាប់​តាំងពីថ្ងៃ​១២ ខែមេសា រហូតមកត្រឹមព្រឹកថ្ងៃទី២១​ ខែមេសា ឆ្នាំ​២០២០​ផងដែរ។ ឡាវ​ មាន​អ្នកជំងឺ​សរុប ១៩នាក់ ក្នុងនោះជាសះស្បើយ ២នាក់។

-វៀតណាម មិនប្រទះករណីជំងឺករូវីដ១៩ថ្មី ចាប់តាំងពីថ្ងៃទី១៥ ខែមេសា រហូតមកត្រឹមព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ​២០២០។ វៀតណាម មាន​អ្នកឆ្លងកូវីដ១៩សរុប ២៦៨នាក់ ក្នុងនោះជាសះស្បើយ ២១៤នាក់៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា