Trending now

អំណោយដ៏មានអត្តន័យជូនជនរួមជាតិភាគតិច

12:44 | 19/08/2021

ប៉ុន្មានថ្ងៃនេះនៅក្នុងតំបន់យោធភូមិភាគទី ៩ មូលដ្ឋានទាំងគោរពអនុវត្តតាមការរក្សាគម្លាតសង្គមដើម្បីការពារ និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ Covid-19 បានជាបងប្អូនជនរួមជាតិភាគតិចដូចជា ខ្មែរ ចាម ... ជួបការលំបាកជាច្រើនក្នុងជីវិត។ តាមរយៈសកម្មភាពជាក់ស្តែង កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី ៩ បានរួមដំណើរជាមួយប្រជាពលរដ្ឋដើម្បីសម្រាលការលំបាករបស់បងប្អូន។

បិទពិធីបុណ្យអកអំបុក និងពិធីប្រណាំងទូកង ខេត្ត Soc Trang ឆ្នាំ ២០២០ បិទពិធីបុណ្យអកអំបុក និងពិធីប្រណាំងទូកង ខេត្ត Soc Trang ឆ្នាំ ២០២០
សកម្មភាពជាច្រើននៅ ក្នុងពិធីសែនដូនតា (ពិធីបុណ្យភ្ជុំបិណ្ឌ) របស់ប្រជាជន ខ្មែរ Nam Bo នៅខេត្ត Soc Trang សកម្មភាពជាច្រើននៅ ក្នុងពិធីសែនដូនតា (ពិធីបុណ្យភ្ជុំបិណ្ឌ) របស់ប្រជាជន ខ្មែរ Nam Bo នៅខេត្ត Soc Trang

អំណោយដែលមានអត្ថន័យ

ក្នុងនាមជាគ្រួសារក្រីក្រនៅឃុំ Vinh Hai (ទីក្រុង Vinh Chau ខេត្ត Soc Trang) គ្មានដីដាំដុះ និងមានកូនច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Lieu Ut ភាគច្រើនរកស៊ីដោយធ្វើការជាកម្មករស៊ីឈ្នួលគេ។ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺ Covid-19 ជីវិតគ្រួសារគាត់កាន់តែជួបការលំបាក វេទនាជាងពីមុន។ ដូច្នេះ នៅពេលទទួលបានជំនួយ និងការគាំទ្រពីបញ្ជាការដ្ឋាននៃយោធភូមិភាគទី៩ គាត់បានបង្ហាញនូវអារម្មណ៍យ៉ាងរំភើបចិត្តថា៖ “ជីវិតគ្រួសារខ្ញុំ និងសាច់ញាតិខ្ញុំនៅក្នុងភូមិមានការលំបាកយ៉ាងខ្លាំងណាស់។ ដោយសារតែជំងឺរាតត្បាត បានជាគ្រប់សកម្មភាពត្រូវតែផ្អាក ហើយគ្មាននរណាមកជួលពួកគាត់ឱ្យធ្វើការនោះទេ។ នៅពេលដែលបិទខ្ទប់ និងបង្កើតតំបន់វេជ្ជសាស្រ្តគឺយើងខ្ញុំបានអស់អង្ករតែម្តង។ ខ្ញុំទទួលបានដំណឹងពីអាជ្ញាធរថា ថ្ងៃនេះយោធភូមិភាគទី ៩ បានរៀបចំការផ្តល់អំណោយជួយដល់ប្រជាជនក្រីក្រនៅតំបន់ ហើយខ្ញុំបានឆ្លៀតឱកាសមកដើម្បីទទួលអំណោយ។ ខ្ញុំសូមអរគុណកងទ័ពណាស់! "

ដូចគ្នាដែរ បន្ទាប់ពីមូលដ្ឋានអនុវត្តការរក្សាគម្លាតសង្គមរយៈពេលជិតមួយខែនោះ ជីវិតរបស់ប្រជាជននៅស្រុក Tra Cu ខេត្ត Tra Vinh ក៏ជួបការលំបាកយ៉ាងខ្លាំងផងដែរ។ យោងតាមលោក Duong Van Trieu លេខាគណៈកម្មាធិការបក្សស្រុក Tra Cu បានអោយដឹងថា ស្រុកទាំងមូលមានបងប្អូនជនរួមជាតិខ្មែរ ៦០% រស់នៅ។ បច្ចុប្បន្ននេះមានគ្រួសារក្រីក្រសរុបចំនួន ១,១៣៣ ដែលក្នុងនោះមានជនជាតិខ្មែរចំនួន ៨១១ គ្រួសារ ។ នេះគឺជាខេត្តដែលមានអត្រាគ្រួសារក្រីក្រខ្ពស់ជាងគេនៅក្នុងខេត្ត។ កន្លែងនេះក៏ជាទីតាំងផ្ទុះឡើងជំងឺ Covid-19 នៃខេត្ត Tra Vinh ដែរ ។ “ការអនុវត្តតាមបទបញ្ញត្តិរក្សាគម្លាតសង្គមដើម្បីប្រយុទ្ធប្រឆាំងរោគរាតត្បាតបានធ្វើឱ្យេជីវភាពបងប្អូនជួបការលំបាក បានជាតម្រូវការអង្ករ និងជំនួយស្បៀងអាហារកាន់តែជាការចាំបាច់ណាស់។ អំណោយដែលផ្តល់ដោយកងយោធភូមិភាគទី ៩ ពិតជាមានប្រយោជន៍ និងទាន់ពេលវេលាណាស់ ជាពិសេសសម្រាប់ប្រជាពលរដ្ឋខ្មែរដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺនេះ” លោក Trieu បាននិយាយ។

អំណោយដ៏មានអត្តន័យជូនជនរួមជាតិភាគតិច

កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៩ ជូនអំណោយដល់ជនរួមជាតិភាគតិច

ពោរពេញទៅដោយសេចក្តីស្រឡាញ់រវាងកងទ័ព និងប្រជាជន

មិនត្រឹមតែជួយប្រជាជនក្នុងកំឡុងពេលមានជំងឺរាតត្បាតប៉ុណ្ណោះទេ នាពេលកន្លងមកការអនុវត្តការកសាងគំរូ “ចលនាមហាជនពូកែ” និងការអនុវត្តនូវរាល់សកម្មភាពចលនាមហាជនត្រូវបានកងកម្លាំងប្រដាប់អាវុធរបស់យោធភូមិភាគយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ជនជាតិភាគតិចថែមទៀត។

ជាច្រើនឆ្នាំកន្លងមក តាមរយៈរាល់គំរូចលនាមហាជន កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី ៩ បានសហការជាប្រចាំជាមួយមូលដ្ឋានដើម្បីរៀបចំការអនាម័យបរិស្ថាន ការសំអាតផ្លូវជនបទ ការជួសជុល និងធ្វើឱ្យប្រសើរឡើងនូវស្ពាន រៀបចំការចុះមកសួរសុខទុក្ខ ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃដល់គ្រួសារទទួលគោលនយោបាយ និងគ្រួសារជនជាតិភាគតិចក្រីក្រ។ លើសពីនេះ អនុវត្តតាមចលនា “កងកម្លាំងប្រដាប់អាវុធយោធភូមិភាគរួមគ្នាកសាងជនបទថ្មី” ទីភ្នាក់ងារ និងអង្គភាពនានាបានជួយដល់តំបន់មូលដ្ឋានដែលមានការលំបាក ជាពិសេសគឺតំបន់ដែលមានជនជាតិភាគតិច និងតំបន់សាសនា។

វាយតំលៃពីប្រសិទ្ធភាពនៃការងារចលនាមហាជននៅតំបន់យោធភូមិភាគទី ៩ លោកឧត្តមសេនីយ៍ត្រី Doan Thanh Xuan អនុប្រធាននយោបាយនៃយោធភូមិភាគទី ៩ បានមានប្រសាសន៍ថា ការងារចលនាមហាជនរបស់កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី ៩ បានផ្តោតយ៉ាងខ្លាំងក្លាលើមូលដ្ឋាន របៀបធ្វើសម្បូរបែប និងមានភាពជាក់ស្តែងក្នុងស្ថានភាពពិតៗ ។ តាមរយៈចលនាប្រឡងប្រណាំង “ចលនាមហាជនពូកែ” នោះកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី ៩ បានមកជួបប្រជាជនដោយក្តីស្រឡាញ់ និងការទទួលខុសត្រូវ និងជួយពួកគេក្នុងកិច្ចការជាក់ស្តែង និងមានអត្ថន័យជាច្រើន។ “ជាពិសេសចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើង ម្តងទៀតកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ៩ បានក្លាយជាកម្លាំងស្នូលនៅក្នុងប្រព័ន្ធនយោបាយរួមជាមួយប្រជាជនប្រយុទ្ធប្រឆាំងជំងឺ Covid-19។ យោធភូមិភាគទី ៩ បានរៀបចំក្រុមការងារជាច្រើនដើម្បីចុះទៅកន្លែងលំបាកដើម្បីគាំទ្រប្រជាជនដោយមានសារថា“ សុខុមាណភាពដើម្បីប្រជាននឹងចិត្ត-កន្លែងណាជួបការលំបាក កន្លែងណាប្រជាជនជួបការលំបាកកងទ័ពនឹងមានវត្តមាន” ដើម្បីរួមគ្នាជួយប្រជាជនឱ្យមានភាពលំនឹងក្នុងជីវិត” យកឈ្នះលើការលំបាក” នេះជាការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី Doan Thanh Xuan ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី