Trending now

មហាសន្និបាតរបស់អង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តនៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ១៩ (Covid-19) ជាលើកដំបូង

12:20 | 04/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២ ខែមេសា បានអនុម័តសេចក្តីសម្រេចស្តីពីការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវកីវីដ១៩ (Covid-19) ដោយបានអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីទប់ស្កាត់នឹងជំងឺដ៏គ្រោះថ្នាក់នេះ។

មហាសន្និបាតរបស់អង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តនៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ១៩ (Covid-19) ជាលើកដំបូង (រូបភាព៖ UNESCO Globe)

នេះជាលើកដំបូងដែលមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តស្តីពីជំងឺរាតត្បាតសលកកូវីដ១៩។ សេចក្តីសម្រេចចិត្តលេខ ៧៤/២៧០ បានចែងថាមហាសន្និបាតអង្គការសហប្រជាជាតិមានសមាជិកចំនួន ១៩៣ មានការព្រួយបារម្ភជាពិសេសអំពីការគំរាមកំហែងដល់សុខភាពសុវត្ថិភាពនិងវិបុលភាពរបស់មនុស្សក្នុងបរិបទដែលការរីករាលដាលនៃជម្ងឺរាតត្បាតកូវីដ១៩នៅតែបន្តផ្ទុះឡើងដ៏ស្មុគស្មាញនៅជំវិញពិភពលោក។

មហាសន្និបាតអង្គការសហប្រជាជាតិបានបញ្ជាក់ថាការទប់ស្កាត់ជម្ងឺរាតត្បាតសកលនេះត្រូវទាមទារឱ្យមានការឆ្លើយតបជាសកលដោយផ្អែកលើសាមគ្គីភាព ឯកភាពមតិនិងផ្លាស់ប្តូរថ្មីនៃកិច្ចសហប្រតិបត្តិការពហុភាគីផងដែរ។ អាស្រ័យហេតុនេះ សេចក្តីសម្រេចចិត្តក៏បានអំពាវនាវឱ្យ “ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត រួមមានការផ្លាស់ប្តូរព័ត៌មាន ចំណេះដឹងវិទ្យាសាស្ត្រ និងមេរៀនជាក់ស្តែងដ៏ល្អបំផុត ព្រមទាំងអនុវត្តសេចក្តីណែនាំពាក់ព័ន្ធដែលបានឡើកឡើងដោយអង្គការសុខភាពពិភពលោក (WHO) "។

ម្យ៉ាងវិញទៀត មហាសន្និបាតអង្គការសហប្រជាជាតិបានអំពាវនាវឱ្យប្រព័ន្ធអង្គការសហប្រជាជាតិសហការជាមួយនឹងអង្គភាពពាក់ព័ន្ធនានាដើម្បីបង្កើតការសម្របសម្រួលព្រមៗនឹងគ្នាក្នុងការឆ្លើយតបនឹងជំងឺជាសកលនេះក៏ដូចជាផលប៉ះពាល់អវិជ្ជមាននានាដោយសារជំងឺឆ្លងកូវីដ១៩បាននាំមកនូវសេដ្ឋកិច្ចនិងសង្គមពិភពលោកផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra បានបំផុសចលនាដំណាក់កាលគំហុកប្រមូលយក ADN បើកបន្ថែមឱកាសកំណត់អត្តសញ្ញាណយុទ្ធជនពលី
ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន
ហេដ្ឋារចនាសម្ព័ន្ធថាមពល - មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ
ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស