Trending now

បន្តបញ្ជូនពលរដ្ឋវៀតណាមនៅមីយ៉ាន់ម៉ានិងព្រុយណេវិលត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព

10:41 | 13/08/2021 ហេង វុធ្ធី

យុគសម័យ - នៅថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២១ តាមការរៀបចំរបស់ក្រសួងការបរទេស ទីភ្នាក់ងារនិងស្ថានទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា បានរៀបចំជើងហោះហើរដាច់ដោយឡែកមួយរបស់ក្រុមហ៊ុន Bamboo Airways ដើម្បីបញ្ជូនពលរដ្ឋ ចំនួន១៨២ នាក់វិលត្រឡប់មកស្រុកកំណើតវិញដោយជាប់គាំងដោយការរីករាលដាលនៃជំងឺកូវីដ ១៩ ។

វៀតណាមពង្រឹងទៅលើការធានាការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការពារនិងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស វៀតណាមពង្រឹងទៅលើការធានាការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការពារនិងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស
Vietnam Airlines ត្រៀមវិធានការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពក្រោយបុណ្យតេត Vietnam Airlines ត្រៀមវិធានការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពក្រោយបុណ្យតេត
បន្តបញ្ជូនពលរដ្ឋវៀតណាមនៅមីយ៉ាន់ម៉ានិងព្រុយណេវិលត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព
បន្តបញ្ជូនពលរដ្ឋវៀតណាមនៅមីយ៉ាន់ម៉ានិងព្រុយណេមកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព

នៅថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២១ តាមការរៀបចំរបស់ក្រសួងការបរទេស ទីភ្នាក់ងារនិងស្ថានទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា បានរៀបចំជើងហោះហើរដាច់ដោយឡែកមួយរបស់ក្រុមហ៊ុន Bamboo Airways ដើម្បីបញ្ជូនពលរដ្ឋចំនួន១៨២នាក់វិលត្រឡប់មកស្រុកកំណើតវិញដោយសារជាប់គាំងនៃការរីករាលដាលជំងឺកូវីដ ១៩ ។ នៅថ្ងៃដដែលនោះ ពលរដ្ឋវៀតណាមចំនួន ១៥៤ នាក់មកពីប្រទេសព្រុយណេក៏បានវិលត្រលប់មកស្រុកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាពតាមជើងហោះហើរcharterflightដែលជាកម្មសិទ្ធិរបស់ LILAMA។

ដោយមានគោលដៅធានាសុខភាពប្រជាពលរដ្ឋនិងការពារការរីករាលដាលនៃជំងឺនេះ ក្រុមហ៊ុន Bamboo Airwaysបានអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការណ៍សន្តិសុខសុវត្ថិភាពនិងជំងឺរាតត្បាតក្នុងអំឡុងពេលហោះ ហើរ។ ក្នុងពេលជាមួយគ្នានេះបុគ្គលិកស្ថានទូតទាំងអស់បានទៅព្រលានយន្តហោះដើម្បីរៀបចំនិងជួយឧបត្ថម្ភប្រជាពលរដ្ឋរហូតដល់ចប់សប់គ្រប់ផងដែរ។

បច្ចុប្បន្នមីយ៉ាន់ម៉ាគឺជាប្រទេសដែលមានវិបត្តិស្មុគស្មាញហើយស្ថានភាពប្រជាជនវៀតណាមនៅទីនេះរឹតតែពិបាកទៅទៀត។ ចាប់តាំងពីខែមីនាឆ្នាំ ២០២០ នៅពេលការរីករាលដាលនៃជំងឺកូវីដ -១៩ បានលេចឡើងនៅមីយ៉ាន់ម៉ា ពលរដ្ឋវៀតណាមចំនួន ១.៩២៨ នាក់បានវិលត្រឡប់មកមាតុប្រទេសវិញតាមជើងហោះហើរដាច់ដោយឡែកដែលរៀបចំដោយរដ្ឋាភិបាល ក្រសួងការបរទេស និងស្ថានប័នមានសមត្ថកិ​ច្ចដទៃទៀត៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន៖ កិច្ចការបរទេសប្រជាជនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងផលប្រយោជន៍របស់ប្រជាជន
យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត  Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦
Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង