យុគមស័យ - លោក Nguyen Phuoc Quy Thanh បានសម្តែងការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដោយការគូរផ្ទាំងគំនូរឃោសនាលើម៉ាស់ ឬការរៀបឡេវអាវ គ្រាប់ជ័រដែលក្លាយទៅជាគំនូរ ...
![]() |
![]() |
![]() |
គំនូរធ្វើពីឡេវអាវដែលមានឈ្មោះថា“ ព្រួតដៃជាមួយគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដើម្បីបង្ការនឹងជំងឺ Covid-19” ត្រូវបានលោក Thanh ប្រគល់ជូនដល់ក្រុមជួរមុខប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។ ( រូបថត៖ Ngoc Phuong) |
សិក្សាផ្នែកវិស្វកម្មគីមីនិងយល់ដឹងពីគ្រោះថ្នាក់នៃកាកសំណល់ប្លាស្ទិក លោក Nguyen Phuoc Quy Thanh (អាយុ ២៨ ឆ្នាំ នៅខណ្ឌTan Phu - ទី Ho Chi Minh) បានស្រាវជ្រាវនិងបង្កើតនូវផ្ទាំងគំនូរដ៏ពិសេស ដោយការរៀបឡេវអាវបានមកពីសំលៀកបំពាក់ចាស់ៗដែលបានគេបោះចោល។
ដើម្បីមានគំនូរមួយផ្ទាំង លោក Thanh ចាប់ផ្តើមមានគំនិតនិងសារ ហើយគូរគំនូរព្រាងលើក្រដាស; ជ្រើសរើសឡេវអាវនិងគ្រាប់ជ័រដែលសមស្រប កែពណ៌ឱ្យស៊ីនឹងផ្ទៃខាងក្រោយនិងស៊ុម។ លោក Thanh បាននិយាយឲ្យដឹងថា ពេលវេលាដើម្បីសម្រេចគំនូរមួយអាស្រ័យលើទំហំគំនូរ។ សម្រាប់គំនូរខ្នាតតូច លោកបានចំណាយពី ២-៣ ម៉ោង សម្រាប់គំនូរធំជាងបន្តិច លោកបានចំណាយមួយថ្ងៃ ប៉ុន្តែសម្រាប់គំនូរដែលមានក្បាច់រចនាដ៏ស្មុគស្មាញ លោកត្រូវចំណាយពី ៤ ដល់ ៥ ថ្ងៃ។ ដំណាក់កាលនិមួយៗ នៃការធ្វើគំនូរពីឡេវអាវមានភាពលំបាកស្មើៗគ្នាដែលទាមទារភាពផ្ចិតផ្ចង់ ការជ្រើសរើសពណ៌ឲ្យសមស្រប ការតុបតែងផ្ទៃខាងក្រោយដើម្បីរំលេចក្បាច់រចនានិងប្រធានបទនៃគំនូរ។
![]() |
ក្រៅពីការធ្វើគំនូរពីឡេវអាវ លោក Thanh ក៏បានគូរគំនូរឃោសនាលើម៉ាស់ជាមួយសារ ៥K ដើម្បីផ្តល់ជូនកុមារផងដែរ។ ( រូបថត៖ Ngoc Phuong) |
“ខ្ញុំចង់ផ្សព្វផ្សាយសារអំពីការការពារជំងឺ Covid-19 ដល់ប្រជាជនគ្រប់រូប។ នៅពេលចេញទៅខាងក្រៅ សូមយើងចងចាំវិធានការ ៥K ប្រកបដោយប្រុងប្រយ័ត្ន។ កាប្រគល់ជូនគំនូរទៅកាន់ក្រុមគ្រូពេទ្យ ដូចជាការថ្លែងអំណរគុណ។ ហើយអំពាវនាវឱ្យប្រជាជនរួបរួមគ្នា និងសង្ឃឹមថា ការរីករាលដាលនៃជំងឺ Covid-19 នឹងបានគ្រប់គ្រង ដើម្បីឱ្យជីវិតអាចវិលត្រឡប់មករកជីវភាពធម្មតាវិញក្នុងពេលឆាប់ៗនេះ៕
Tuoi tre
មតិពីមិត្តអ្នកអាន