Trending now

UN ដឹកជំនួយផ្នែកសុខាភិបាលចំនួន ៩០តោន ទៅកាន់ប្រទេសវេណេស៊ុយអេឡា

12:53 | 09/04/2020

យន្តហោះមួយគ្រឿងដឹកជំនួយផ្នែកសុខាភិបាលប្រមាណ ៩០តោន របស់អង្គការសហប្រជាជាតិ (UN) បានទៅដល់ប្រទេសវេណេស៊ុយអេឡាហើយ នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅទីក្រុងការ៉ាកាស់) ដើម្បីជួយប្រទេសកំពុងរងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមួយនេះ ប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា (COVID-19) ដែលកំពុងញាំញីពិភពលោកយ៉ាងដំណំ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០។

មន្ត្រីអង្គការសហប្រជាជាតិលោក ភីតធើ ហ្គ្រោហ៍ម៉ាន់ (Peter Grohmann) ដែលជាអ្នកសម្របសម្រួលកិច្ចការមនុស្សធម៌ សម្រាប់ប្រទេសវេណេស៊ុយអេឡាបានបញ្ជាក់ឲ្យដឹងថា ការដឹកជញ្ជូននេះរួមមានឧបករណ៍ការពារខ្លួនពីវីរុសចំនួន ២៨,០០០កំផ្លេ សម្រាប់បុគ្គលិកសុខាភិបាល, ម៉ាស៊ីនជំនួយអុកស៊ីសែន, គ្រែពេទ្យ, ផលិតផលត្រួតពិនិត្យគុណភាពទឹក និងឧបករណ៍អនាម័យ។ លោក Grohmann គូសបញ្ជាក់យ៉ាងដូច្នេះថា «នេះជាជំនួយលើកដំបូងហើយ ពីសំណាក់ UN ដើម្បីជួយដល់វេណេស៊ុយអេឡា ចាប់តាំងពីជំងឺ COVID-19 ផ្ទុះឡើងក្នុងប្រទេសអាមេរិកឡាទីនមួយនេះ»

គួរបញ្ជាក់ថា ក្រុមអង្គការមនុស្សធម៌អន្តរជាតិ មានការព្រួយបារម្ភជាខ្លាំង ចំពោះប្រទេសវេណេស៊ុយអេឡា ដែលកំពុងតែរងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរស្រាប់ ហើយត្រូវមកផ្ទុះករណីឆ្លងជំងឺ COVID-19 បន្ថែមមួយទៀត។ បច្ចុប្បន្នវេណេស៊ុយអេឡាមានករណីឆ្លង COVID-19 សរុប១៦៧ករណី ក្នុងនោះមនុស្ស០៩នាក់ស្លាប់៕


(ប្រភពព័ត៌មាន: freshnews)

Tags: UN COVID-19

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម
ព្រះពុទ្ធសាសនាវៀតណាមផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជាតិ រួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពព្រះពុទ្ធសាសនាអន្តរជាតិ
«សច្ចធម៌ប្រវត្តិសាស្រ្ត ៣០ មេសា» តាមរយៈកញ្ចក់ទូរទស្សន៍ កម្ពុជា