Trending now

វៀតណាមស្នើស្វីសជួយសម្រួលបន្ថែមទៀតសម្រាប់ទំនិញ និងផលិតផលកសិកម្មរបស់វៀតណាមដើម្បីជ្រៀតចូលទីផ្សារសហភាពអឺរ៉ុប

10:58 | 06/08/2021 យោងតាមវិឡុសំលេងវៀតណាម

នៅរសៀលថ្ងៃទី ៥ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយអនុប្រធានាធិបតីនិងជារដ្ឋមន្ត្រី ការបរទេសនៃសហព័ន្ធស្វីសលោក Ignazio Cassis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងឱកាសខួបលើកទី ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ស្វីស

ស្ថានទូតវៀតណាមប្រចាំនៅប្រទេសស្វីសបរិច្ចាគថវិកាក្នុងមូលនិធីវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសស្វីសបរិច្ចាគថវិកាក្នុងមូលនិធីវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩
គំរោងសហប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រទេសស្វីស បានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍ប្រទេសវៀតណាម គំរោងសហប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រទេសស្វីស បានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍ប្រទេសវៀតណាម
នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh (ស្ដាំ) អញ្ជើញទទួលជួបជាមួយអនុប្រធានាធិបតីនិងជារដ្ឋមន្ត្រី ការបរទេសនៃសហព័ន្ធស្វីសលោក Ignazio Cassis (រូបថត៖ VGP)
នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh (ស្ដាំ) អញ្ជើញទទួលជួបជាមួយអនុប្រធានាធិបតីនិងជារដ្ឋមន្ត្រី ការបរទេសនៃសហព័ន្ធស្វីសលោក Ignazio Cassis (រូបថត៖ VGP)

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានផ្លាស់ប្តូរទិសដៅនិងឯកភាពគ្នាលើទស្សនៈដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរនារយៈពេលខាងមុខដោយផ្តោតលើកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព អភិបាលកិច្ចទំនើប បណ្តុះបណ្តាលធនធានមនុស្ស ផ្លាស់ប្ដូរថ្មីច្នៃប្រឌិតនិងបម្លាស់ប្ដូរឌីជីថលដើម្បីជីវភាពរស់នៅរបស់ប្រជាជន។

ថ្នាក់ដឹកនាំទាំងពីររូបក៏បានផ្លាស់ប្តូរខ្លឹមសារមួយចំនួនដើម្បីត្រៀម សម្រាប់ដំណើរទស្សនកិច្ចនៅប្រទេសស្វីសរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នារយៈពេលខាងមុខ ព្រមទាំងពិភក្សាគ្នាអំពីវិធានការសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និង យុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់វៀតណាម។

ភាគីទាំងពីរបានឯកភាពគ្នាពន្លឿនការចរចាដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលប្រទេសស្វីសជាសមាជិក បង្កើតជំហានអភិវឌ្ឍន៍ក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរ។ បន្តសហការយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី អន្តរជាតិនិងតំបន់។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យភាគីស្វីសជួយសម្រួលបន្ថែមទៀតសម្រាប់ទំនិញ និងផលិតផលកសិកម្មរបស់វៀតណាម ជាពិសេសគឺផ្លែឈើតាមរដូវដើម្បីជ្រៀតចូលទីផ្សារស្វ៊ីសនិងសហភាពអឺរ៉ុប។ ទន្ទឹមនឹងនេះ លើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យនានាដែលប្រទេសស្វីសមានប្រៀបខ្លាំងដូចជាហិរញ្ញវត្ថុ ធនាគារ ឧស្សាហកម្មកែច្នៃ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ការអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស