Trending now
ខួបលើកទី ៥៧ នៃទិវាកងទ័ពជើងទឹកប្រជាជនវៀតណាមបានវាយឈ្មះយុទ្ធជ័យដើមដំបូង (៥ សីហា ឆ្នាំ ១៩៦៤ - ៥ ខែសីហា ឆ្នាំ ២០២១)៖

កងទ័ពជើងទឹកប្រជាជនវៀតណាមជំនះពុះពារលើរាល់ការលំបាក ការពារ​អធិបតេយ្យភាពកោះសមុទ្រនៃមាតុភូមិ

17:07 | 05/08/2021

ថ្ងៃទី ៥ ខែសីហា គឺជាគម្រប់ខួប ៥៧ ឆ្នាំ នៃទិវាកងទ័ពជើងទឹកប្រជាជនវៀតណាមបានវាយឈ្មះយុទ្ធជ័យដើមដំបូង (៥ សីហា ឆ្នាំ ១៩៦៤ - ៥ ខែសីហា ឆ្នាំ ២០២១) ។

កងទ័ពជើងទឹកប្រជាជនវៀតណាមប្រគល់សម្ភារៈបរិក្ខារពេទ្យប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជូនកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ កងទ័ពជើងទឹកប្រជាជនវៀតណាមប្រគល់សម្ភារៈបរិក្ខារពេទ្យប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជូនកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ
កងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកភូមិន្ទថៃធ្វើការយាមល្បាតរួមលើកទី៤៣ កងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកភូមិន្ទថៃធ្វើការយាមល្បាតរួមលើកទី៤៣
កងទ័ពជើងទឹកប្រជាជនវៀតណាមជំនះពុះពារលើរាល់ការលំបាក ការពារ​អធិបតេយ្យភាពកោះសមុទ្រនៃមាតុភូមិ
កងទ័ពជើងទឹកប្រជាជនវៀតណាមជំនះពុះពារលើរាល់ការលំបាក ការពារ​អធិបតេយ្យភាពកោះសមុទ្រនៃមាតុភូមិ។​ (រូបថត៖ TTXVN)

យុទ្ធជ័យដើមដំបូងរបស់កងទ័ពជើងទឹកប្រជាជនវៀតណាមគឺជាព្រឹត្តិការណ៍លេចធ្លោនៃឆន្ទៈប្រយុទ្ធប្ដេជ្ញាយកឈ្នះ ឬទ្ធានុភាព និងបញ្ញាវៀតណាម ក្នុងការដណ្ដើមបានជ័យជំនះលើ ចក្រពត្តិអាមេរិកឈ្លានពាន របស់កងទ័ពជើងទឹកប្រជាជនវៀតណាម និងរបស់កងទ័ពនិងប្រជាជនភាគខាងជើង។

អស់រយៈពេល ៥៧ ឆ្នាំ បានកន្លងផុតទៅហើយ បណ្ដាមេរៀនបទពិសោធន៍ពីយុទ្ធជ័យដើមដំបូងនេះបានក្លាយទៅជាកម្លាំងចលករដល់ជំនាន់កម្មភិបាល យុទ្ធជនកងទ័ពជើងទឹក វៀតណាម បច្ចុប្បន្ន ដើម្បីអនុវត្តន៍ជាក់ស្តែង ហ្វឺកហ្វឹន ត្រៀមខ្លួនជាស្រេចប្រយុទ្ធ ដើម្បីសម្រេចរាល់ភារកិច្ច ដែលបានប្រគល់ជូនប្រកបដោយជោគជ័យ ការពារយ៉ាងរឹងមាំអធិបតេយ្យភាពកោះសមុទ្រមាតុភូម។លោកឧត្តមសេនីយ៍ទោ Nguyen Van Bong ស្នងការនយោបាយកងទ័ពជើងទឹកបានអះអាងថា៖ “ក្នុងដំណើរការកសាង ប្រយុទ្ធ និងរីកធំធាត់នោះ កម្មាភិបាល យុទ្ធជនកងទ័ពជើងទឹកគ្រប់ជំនាន់សុទ្ធតែបានកំណត់ថា ត្រូវស្មោះត្រង់ជានិច្ចនឹងបក្ស រដ្ឋ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ។ ទន្ទឹមនឹងនេះលើកកម្ពស់ឬទ្ធានុភាពនយោបាយយ៉ាងរឹងមាំ ឆន្ទៈប្ដេជ្ញាចិត្តខ្ពស់ ស្មារតីទទួលខុសត្រូវ។ ជាពិសេសគឺត្រៀមខ្លួនជាស្រេចទទួលភារកិច្ចថ្មី ត្រៀមខ្លួនជាស្រេចប្រយុទ្ធ ពលីជីវិត សម្រេចជោគជ័យនូវភារកិច្ចរបស់កម្លាំងស្នូលក្នុងកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រ ខ្ពង់រាបបាតសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិ ដែលបក្ស កងទ័ព និងប្រជាជនបានប្រគល់ជូនផងដែរ”៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ