Trending now

អង្គការ UNESCO អំពាវនាវឱ្យសហគមន៍លើកកម្ពស់ការអប់រំកុមារីនៅតំបន់ជនជាតិភាគតិច

08:45 | 06/08/2021 ឌីណា

យុគសម័យ - ក្នុងអំឡុងខែសីហានិងកញ្ញា ឆ្នាំ ២០២១ UNESCO បានអំពាវនាវឱ្យមានការបំផុសគំនិតពីសហគមន៍ដើម្បីលើកទឹកចិត្តដល់សិស្សជនជាតិភាគតិច ជាពិសេសកុមារីឱ្យបន្តការសិក្សា បន្ទាប់ពីជំងឺរាតត្បាត។

ប្រធានតំណាង UNESCO ប្រចាំវៀតណាម៖ វៀតណាមជាសមាជិកសកម្មនិងដើរតួនាទីយ៉ាងសំខាន់ក្នុង UNESCO ប្រធានតំណាង UNESCO ប្រចាំវៀតណាម៖ វៀតណាមជាសមាជិកសកម្មនិងដើរតួនាទីយ៉ាងសំខាន់ក្នុង UNESCO
វៀតណាម - តំណាងលេចធ្លោមួយនៃតម្លៃរបស់ UNESCO វៀតណាម - តំណាងលេចធ្លោមួយនៃតម្លៃរបស់ UNESCO
អង្គការ UNESCO អំពាវនាវឱ្យសហគមន៍លើកកម្ពស់ការអប់រំកុមារីនៅតំបន់ជនជាតិភាគតិច
យុទ្ធនាការសកល #KeepingGirlsinthePicture (ដើម្បីរូបភាពអនាគតរបស់កុមារី) បានបំផុសដោយសម្ព័ន្ធអប់រំពិភពលោក

តាម UNESCO យុទ្ធនាការសកល #KeepingGirlsinthePicture (ដើម្បីផ្ទាំងគំនូរនៃអនាគតរបស់កុមារី) ត្រូវបានបំផុសដោយសម្ព័ន្ធអប់រំពិភពលោក ដើម្បីធានាថាការអប់រំរបស់កុមារមិនមានការអាក់ខានក្នុងកំឡុងពេលបិទសាលា ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតលើកកម្ពស់បរិយាកាសសុវត្ថិភាពសម្រាប់កុមារនៅពេលគ្រឹះស្ថានអប់រំបើកដំណើរការឡើងវិញនិងអំពាវនាវឱ្យមានការខិតខំប្រឹងប្រែង ការពារវឌ្ឈនភាពនៃការអប់រំរបស់កុមាររី។

នៅប្រទេសវៀតណាម យុទ្ធនាការនេះត្រូវបានអនុវត្តក្នុងក្របខ័ណ្ឌនៃគម្រោង“ យើងអាច - ឆ្ពោះទៅរកការរស់នៅនិងអប់រំដ័ប្រសើរជាងមុន”ដោយលើកកម្ពស់សមភាពយេនឌ័រនិងការអប់រំដល់កុមារីជនជាតិភាគតិចនៅវៀតណាម។

គម្រោងនេះបានអនុវត្តដោយអង្គការ UNESCO សម្របសម្រួលជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាលនិងគណៈកម្មាធិការជនជាតិភាគតិច ដោយមានការគាំទ្រពីក្រុមហ៊ុនគ្រុបរបស់ប្រទេសកូរ៉េ ដើម្បីលើកកម្ពស់ការអប់រំដល់កុមារីជនជាតិភាគតិចនៅខេត្ត Ha Giang Ninh Thuanនិង Soc Trang។

UNESCO បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ“ ដើម្បីផ្ទាំងគំនូរអនាគតរបស់កុមារី” នៅលើបណ្តាញសង្គម។

UNESCO ប្រមូលរឿងរ៉ាវពីសហគមន៍អំពីសារៈសំខាន់នៃការអប់រំនៅក្នុងជីវភាពរបស់យើង ហើយធ្វើជាស្ពានដើម្បីនាំរឿងរ៉ាវទាំងនោះទៅដល់កុមារជនជាតិភាគតិច ជាពិសេសកុមារីនៅខេត្ត Ha Giang Ninh Thuan និងខេត្ត Soc Trang - តំបន់អនុវត្តគម្រោង“ យើងអាច” ។

លើសពីនេះ រឿងរ៉ាវទាំងនោះក៏នឹងបានចែករំលែកនិងបង្ហោះនៅលើទំព័រហ្វេសប៊ុក“ការិយាល័យ UNESCO នៅវៀតណាម” ដែលជាគេហទំព័របណ្តាញសង្គមផ្លូវការរបស់ការិយាល័យ UNESCO នៅប្រទេសវៀតណាមក្នុងគោលបំណងរីកសាយភាយរឿងរ៉ាវវិជ្ជមានដល់សហគមន៍ប្រកបដោយអត្ថន័យនិងឆ្ពោះទៅគោលដៅ “ដើម្បីផ្ទាំងគំនូរអនាគតរបស់កុមារី" ។

UNESCO អញ្ជើញអ្នកដែលចាប់អារម្មណ៍ទាំងអស់ចូលរួមក្នុងយុទ្ធនាការ“ ដើម្បីផ្ទាំងគំនូរនៃអនាគតរបស់កុមារី” ដោយចែករំលែករឿងរ៉ាវបំផុសគំនិត លើកទឹកចិត្តចំពោះរឿងរ៉ាវដែលមានខ្លឹមសារបោះចោលទស្សនៈយេនឌ័រ ដូចជា ជ្រើសរើសមុខរបរមិនរើសអើងយេនឌ័រ ... អ្នកចូលរួមអាចផ្ញើរឿងជាភាសាវៀតណាមក្នុងចន្លោះពី ៥០០ ទៅ ៨០០ ពាក្យ រួមជាមួយរូបថតដែលបានបង្ហាញមកកាន់អ៊ីមែល [email protected] រហូតដល់ថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០២១ ។ /។

ឌីណា

Bao Quoc te va Viet Nam

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស