យុគសម័យ - ឆ្នេរសមុទ្រ សេវាកម្មវប្បធម៌ កីឡា ក្នុងភូមិសាស្ត្រខេត្ត Quang Ninh បានផ្អាកសកម្មភាព ចាប់ពីម៉ោង ១២ ០០ នាទី នាថ្ងៃទី ៤ ខែសីហា
![]() |
![]() |
![]() |
ឆ្នេរសមុទ្រមួយនៃខេត្ត Quang Ninh បានហាមការងូតទឹកសមុទ្រ។ (រូបថត៖ Vietnamexpress) |
លោកស្រី Nguyen Thi Hanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានមានប្រសាសន៍ថា តាមសំណើខាងលើនេះគឺដើម្បី “រក្សាសុវត្ថិភាពក្នុងភូមិសាស្ត្ររបស់ខេត្ត”។ រហូតដល់បច្ចុប្បន្ននេះ ខេត្ត Quang Ninh គឺជាខេត្តមួយក្នុងចំណោមខេត្តទាំងបួន នៅទូទាំងប្រទេសមិនទាន់រកឃើញករណីឆ្លងជំងឺ Covid-19 ក្នុងសហគម ក្នុងអំឡុង ៣៧ ថ្ងៃទេ។
កន្លែងកម្សាន្ត សេវាកម្មលេងកម្សាន្ត រោងភាពយន្ត ហាង karaoke bar pub club និងសេវាកម្មកែសម្ផស្ស ហាងលេងហ្គេម ក៏ផ្អាកប្រតិបត្តិកា។ ទីតាំងទេសចរណ៍ កន្លែងរៀបចំសកម្មភាពសាសនា ក៏មិនស្វាគមន៍ភ្ញៀវមកទស្សនាជាបណ្តោះអាសន្ន ត្រឹមតែរៀចំពិធិការសាសផ្ទៃក្នុងតែប៉ុណ្ណោះ។
ហាងលក់នៅតាមដងផ្លូវ, ហាងកាហ្វេនិងអាហារសម្រន់ មិនបំរើនៅនឹងកន្លែងទេ ត្រឹមតែលក់និងយកវិចខ្ចប់យកទៅផ្ទះប៉ុណ្ណោះ។ ភោជនីយដ្ឋាន ហាងលក់ម្ហូបអាហារ បានអនុញ្ញាតឱ្យដំណើរការ ប៉ុន្តែហាងទាំងនោះត្រូវមានខែលការពារនិងរៀបចំកន្លែងអង្គុយ ការលក់និងវិចខ្ចប់យកទៅផ្ទះ។
ប្រជាជនមកពីតាមខេត្តនានាទៅកាន់ខេត្ត Quang Ninh ត្រូវមានលទ្ធផលធ្វើតេស្តអវិជ្ជមាន ដោយវិធីសាស្ត្រ RT-PCR ក្នុងរយៈពេល ៧២ ម៉ោង ចាប់ពីពេលយកសំណាក ចំពោះប្រជាជនមានលទ្ធភាពអវិជ្ជមានលើសពី ៣៦ ម៉ោង ចាប់តាំងពីទទួលលទ្ធផលតេស្ត ដែលត្រូវធ្វើតេស្តរហ័សនៅប៉ុស្តិ៍ត្រួតពិនិត្យ។
ខេត្ត Quang Ninh ធ្វើចត្តាឡីស័កម្រមូលផ្តុំ ក្នុងរយៈពេល ១៤ ថ្ងៃ និងចំណាយថ្លៃចត្តាឡីស័កដោយខ្លួនឯង បន្ទាប់ពីបញ្ចាប់ធ្វើចត្តាឡីស័ក ត្រូវធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនទៀតហើយតាមដានសុខភាពនៅផ្ទះរយៈពេល ៧ ថ្ងៃសម្រាប់ប្រជាជនដែលវិលត្រឡប់មកពីតំបន់ដែលមានជំងឺឆ្លង ដោយអនុវត្តតាមសេចក្តីណែនាំលេខ ១៥ និងសេចក្តីណែនាំលេខ ១៦ ៕
vnexpres
មតិពីមិត្តអ្នកអាន