Trending now

វៀតណាម - អាមេរិក៖ ជំនះពុះពារលើផលវិបាកនៃសង្គ្រាមវៀតណាម រួមគ្នាឈានទៅមុខ

17:36 | 04/08/2021 យោងតាមវិឡុសំលេងវៀតណាម

ថ្ងៃទី ៣ ខែសីហា វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិកបានប្រារព្ធសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ស្តីពីវិស័យជំនះពុះពារលើផលវិបាកដោយសារគ្រាប់បែកមីន សារជាតុគីមីពុល/dioxin លើប្រធានបទ «ជំនះពុះពារលើផលវិបាកនៃសង្គ្រាមវៀតណាម រួមគ្នាឈានទៅមុខ»។

ទំនាក់ទំនងវៀតណាម - អាមេរិកកំពុងអភិវឌ្ឍន៍យ៉ាងសកម្មលើគ្រប់វិស័យ ទំនាក់ទំនងវៀតណាម - អាមេរិកកំពុងអភិវឌ្ឍន៍យ៉ាងសកម្មលើគ្រប់វិស័យ
លើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អាមេរិក លើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អាមេរិក
ទិដ្ឋភាពនៃសិក្ខាសាលា។ (រូបថត៖ dantri)
ទិដ្ឋភាពនៃសិក្ខាសាលា។ (រូបថត៖ dantri)

នៅក្នុងសិក្ខាសាលានេះ បានប្រព្រឹត្តិទៅពិធីបង្ហាញគម្រោងជំនះពុះពារលើផលវិបាកដោយសារសង្គ្រាម និងការស្វែងរកកងទ័ពវៀតណាមដែលបានបាត់ខ្លួនក្នុងសង្គ្រាម (VMIA) ដែលត្រូវបានវិទ្យាស្ថានសន្តិភាពបំផុសឡើង។

អញ្ជើញថ្លែងនៅក្នុងសិក្ខាសាលានេះ លោកឧត្តមសេនីយ៍ឯកបំរុង Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម ប្រធានស្ថាប័នអចិន្ត្រៃយ៍នៃគណៈកម្មការជាតិដឹកនាំការជំនះពុះពារលើផលវិបាកដោយសារគ្រាប់បែកមីន និងសារធាតុគីមីពុល ក្រោយសង្គ្រាមនៅវៀតណាម (គណៈកម្មការដឹកនាំ លេខ ៧០១) បានលើកច្បាស់ថា ផលវិបាកដោយសារគ្រាប់បែកមីន និងសារធាតុគីមីពុលក្រោយសង្គ្រាមនៅវៀតណាមបាននិងកំពុងគំរាមកំហែងដល់អាយុជីវិតរបស់ប្រជាជន ព្រមទាំងបង្កផលប៉ះពាល់ដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាម។ លោក Hoang Xuan Chien មានបំណងថាស្ថាប័នមានសមត្ថកិច្ចរបស់សហរដ្ឋអាមេរិកបន្តសម្របសម្រួលជាមួយវៀតណាមលើវិស័យជំនះពុះពារលើផលវិបាកដោយសារគ្រាប់បែកមីន សារជាតុគីមីពុល/dioxin។

ជាការឆ្លើយតប ព្រឹទ្ធិសមាជិក លោក Patrick Leahy ប្រធានអចិន្ត្រៃយ៍ព្រឹទ្ធសភាអាមេរិកបានឲ្យដឹងថា៖ គម្រោង VMIA បានសម្ដែងគោលបំណងរបស់ភាគីអាមេរិក ដើម្បីឆ្លើយតបនឹងសុឆន្ទៈរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងការជួយគាំទ្រអាមេរិកស្វែងរកកងទ័ពដែលបានបាត់ខ្លួនអស់រយៈពេលជាង ៤០ឆ្នាំកន្លងទៅ។ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាម។ លោកបានឲ្យដឹងថា៖ “ភាគីអាមេរិកយល់ថាគ្រួសារវៀតណាមជាច្រើនអាចមិនអាចរកឃើញអដ្ឋិធាតុ

របស់មនុស្សជាទីស្រឡាញ់របស់ពួកគេឡើយ។ សហរដ្ឋអាមេរិកនឹងធ្វើគ្រប់បែបយ៉ាង ដើម្បីផ្តល់ជូននូវព័ត៌មាន និង ចំណេះដឹងវិជ្ជាជីវៈ បច្ចេកទេសរបស់ខ្លួន ដើម្បីជួយរដ្ឋាភិបាលវៀតណាមអនុវត្តន៍ការស្វែករកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីផងដែរ”៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម