Trending now

ទំនាក់ទំនងវៀតណាម - អាមេរិកកំពុងអភិវឌ្ឍន៍យ៉ាងសកម្មលើគ្រប់វិស័យ

11:18 | 29/05/2021

នាថ្ងៃទី ២៨ ឧសភា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken ។

លើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អាមេរិក លើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អាមេរិក
ទំនាក់ទំនងវៀតណាម - កម្ពុជាទទួលបានសមិទ្ធផលគួរអោយមោទនៈក្នុងបរិបទនៃកូវិដ ១៩ ទំនាក់ទំនងវៀតណាម - កម្ពុជាទទួលបានសមិទ្ធផលគួរអោយមោទនៈក្នុងបរិបទនៃកូវិដ ១៩
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son (រូបថត៖ ក្រសួងការបរទេស)
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son (រូបថត៖ ក្រសួងការបរទេស)

រដ្ឋមន្រ្តីការបរទេសលោក Antony Blinken បានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់វៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ព្រមទាំងបានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រដល់បណ្ដាប្រទេស និងវៀតណាមក្នុងការទទួលបានវ៉ាក់សាំងតាមរយៈកម្មវិធី COVAX និងបណ្ដាប្រទេសដៃគូ។ រដ្ឋមន្រ្តីការបរទេស លោក Blinken បានអបអរសាទរចំពោះ វៀតណាម ដែលបានបំពេញតួនាទីប្រធានអាស៊ានឆ្នាំ ២០២០ ប្រកបដោយជោគជ័យ។ លោកបានសន្យាបន្តគាំទ្រដល់វៀតណាម ក្នុងការបំពេញអាណត្តិជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០ ២០២១ ប្រកបដោយជោគជ័យ។ ទន្ទឹមនឹងនេះ លោកបានអះអាងថា សហរដ្ឋអាមេរិកគោរពទំនាក់ទំនង និងគាំទ្រតួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងតំបន់ ក៏ដូចជាទំនាក់ទំនងភាពជាដៃគូមេគង្គ - សហរដ្ឋអាមេរិកផងដែរ។

ភាគីទាំងពីរបានឯកភាពគ្នាវាយតម្លៃថាទំនាក់ទំនងវៀតណាម - អាមេរិកកំពុងអភិវឌ្ឍន៍ដ៏សកម្មលើគ្រប់វិស័យ ដោយផ្អែកលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថាប័ននយោបាយរបស់គ្នាទៅវិញទៅមក ដែលមានផលប្រយោជន៍ដូចគ្នា។ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីថែមទៀត ដោយផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការជំនះលើផលវិបាកនៃសង្គ្រាម លើកកម្ពស់សមត្ថភាពនាវាចរណ៍ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការអប់រំ - បណ្តុះបណ្តាល និងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ជាដើម៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ ២០២៦-២០២៨
ខេត្ត An Giang និងខេត្តកំពត ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនវៀតណាម-កម្ពុជា
វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រមូលអដ្ឋិធាតុយុទ្ធជនពលី
ពិធីបិទមហោស្រពវប្បធម៌ពិភពលោកលើកដំបូងនៅទីក្រុងហាណូយ
មហោស្រពវប្បធម៌ពិភពលោកនៅទីក្រុងហាណូយ៖ រៃអង្គាសប្រាក់ចំនួន ២,៥ ពាន់លានដុងដើម្បីជួយជនរងគ្រោះដោយទឹកជំនន់