Trending now

ទំនាក់ទំនងវៀតណាម - កម្ពុជាទទួលបានសមិទ្ធផលគួរអោយមោទនៈក្នុងបរិបទនៃកូវិដ ១៩

12:15 | 06/11/2020 (សរុបដោយវិច្ឆិកា)

នៅពេលរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឯកអគ្គរដ្ឋទូត វ៉ូ ក្វាងមិញ បានសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយ លោកជំទាវ សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅទីស្នាក់ការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ឯកអគ្គរដ្ឋទូត វ៉ូ ក្វាងមិញ សម្តែងការគួរសមនិងពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងការបរទេសនិ ងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកជំទាវ សឿង រដ្ឋចាវី

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម ជាពិសេសបណ្តាសមិទ្ធផលគួរអោយមោទនៈដែលភាគីទាំងពីរសម្រេចបានក្នុងកិច្ច សហប្រតិបត្តិការសន្តិសុខ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគិ និងក្នុងវិស័យដទៃទៀតក្នុងបរិបទដែល ជំងឺកូវីដ១៩កំពុងបង្កឡើងឧបសគ្គជាច្រើនក្នុងទំនាក់ទំនងរវាងបណ្តាប្រទេស។ ក្រៅពីនោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់និងពិភពលោកដែលភាគីទាំងពីរមានការយកចិត្តទុកដាក់។

លោកជំទាវ សឿង រដ្ឋចាវី ជាអតីតឯកអគ្គរាជទូតរបស់កម្ពុជាដែលទើបចប់អាណត្តិនៅប្រទេសអង់គ្លេស និង ទើបទទួលតួនាទីជារដ្ឋលេខាធិការទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះមានទំនាក់ទំនង ទ្វេភាគីកម្ពុជា-វៀតណាម៕

(សរុបដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: ស្ថានទូតវៀតណាមប្រចាំកម្ពុជា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង