Trending now

ប្រជាជនស្រុក A Luoi សម្លឹងឆ្ពោះទៅប្រជាជននៅភាគខាងត្បូង

09:54 | 04/08/2021 ឌីណា

ធ្វើដំណើរតាមបណ្តោយផ្លូវហូជីមិញ យើងបានមកដល់ឃុំ Trung Son ស្រុក A Luoi ខេត្ត Thua Thien Hue។ នៅតំបន់ព្រំដែននេះ យើងបានជួបជនជាតិភាគតិចរាប់រយនាក់ដូចជា៖ Ta Oi, Co Tu និង Van Kieu... ដែលនាំយកផ្លែឈើ រួមជាមួយអង្ករ និងសណ្តែកដីដែលទើបតែប្រមូលផល ដើម្បីផ្ញើទៅប្រជាជននៅបណ្តាខេត្តភាគខាងត្បូង ដែលកំពុងអនុវត្តការរក្សាគម្លាតសង្គមដោយសារជំងឺរាតត្បាត Covid-19។

ជួយឧបត្ថម្ភរពលករដែលមានស្ថានភាពលំបាក ដោយសារការរីករាលដាលនៃជំងឺ Covid-19 ជួយឧបត្ថម្ភរពលករដែលមានស្ថានភាពលំបាក ដោយសារការរីករាលដាលនៃជំងឺ Covid-19
មូលនិធិវ៉ាក់សាំង COVID-១៩ ទទួលបាន ថវិការចំនួន៨,១៨៥ ពាន់លានដុង មូលនិធិវ៉ាក់សាំង COVID-១៩ ទទួលបាន ថវិការចំនួន៨,១៨៥ ពាន់លានដុង

លោក Le Dinh Sinh អ្នកស្រុកម្នាក់ បានចែករំលែកថា៖ “ឆ្នាំមុន ស្រុក A Luoi បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់ និងការបាក់ដី ប្រជាជនយើងខ្ញុំបានបាត់បង់អ្វីៗទាំងអស់។ អាស្រ័យដោយមានជនរួមជាតិនៅទូទាំងប្រទេស ក្នុងនោះមានជនរួមជាតិភាគខាងត្បូងជាច្រើនបានយកចិត្តទុកដាក់ និងផ្តល់គ្រឿងឧបភោគបរិភោគឲ្យយើងខ្ញុំបានពុះពារការលំបាកនេះដើម្បីវិលទៅរកជីវភាពរស់នៅធម្មតាឡើងវិញ។ ថ្មីៗនេះ ដោយបានដឹងគណៈកម្មាធិការរណសិរ្សមាតុភូមិស្រុកអំពាវនាវការជួយ​ឧបត្ថម្ភពីប្រជាជន​នោះ​ ខ្ញុំនិងប្រជាជនគ្រប់រូបបានឆ្លើយតបដោយភាពរីករាយជាភ្លាមៗថា អ្នកណាមានអ្វី សូមចូលរួមចំណែកមួយហ្នឹង បើមិនមានកសិផល សូមរួមវិភាគទានជាទឹកប្រាក់។ យើងខ្ញុំសង្ឃឹមថាប្រជាជននៅបណ្តាខេត្តភាគខាងត្បូងនឹងជម្នះពុះពារជំងឺរាតត្បាតនាពេលឆាប់ៗ”។

ប្រជាជនស្រុក A Luoi សម្លឹងឆ្ពោះទៅប្រជាជននៅភាគខាងត្បូង
ប្រជាជនស្រុក A Luoi វេចខ្ចប់កសិផលដើម្បីជូនប្រជាជននៅបណ្តាខេត្តភាគខាងត្បូង

មិនត្រឹមតែរួមចំណែកកសិផលដែលប្រជាជនអាចដាំដុះដោយខ្លួនឯងបានទេ នាពេលថ្មីៗនេះ សមាគមសម្ព័ន្ធនារី សម្ព័ន្ធយុវជន សហជីព និងគ្រូបង្រៀន ... នៅឃុំ និងទីរួមស្រុកចំនួន ១៨ នៃស្រុក A Luoi ក៏បានជូនប្រាក់បៀវត្ស ១ ថ្ងៃ ព្រមទាំងទិញគ្រឿងផ្សំហើយធ្វើម្ហូបដោយខ្លួនឯងដើម្បីជូនប្រជាជននៅភាគខាងត្បូងក្នុងអំឡុងពេលរាក្សាគម្លាតសង្គម។ លោកស្រី Ho Thi Hong Le ប្រធានសមាគមសម្ព័ន្ធនារីទីរួមស្រុក A Luoi បានឲ្យដឹងថា៖ “មកទល់បច្ចុប្បន្ននេះ យើងខ្ញុំបានធ្វើម្ហូបអាហារចំនួន ១០០ គីឡូក្រាម ហើយកៀរគរទឹកប្រាក់បានចំនួន ៣.៦ លានដុង ដើម្បីជួយគាំទ្រដល់ប្រជាជននៅបណ្តាខេត្តភាគខាងត្បូង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត”។

បន្ទាប់ពីអំពាវនាវតែមួយរយៈពេលខ្លីប៉ុណ្ណោះ មកទល់បច្ចុប្បន្ននេះ គណៈកម្មាធិការរណសិរ្សមាតុភូមិស្រុក A Luoi ទទួលបានផ្លែចំនួន ១២ តោន; អាហារកែច្នៃចំនួន ១០០ គីឡូក្រាម; អង្ករ មី មីសួចំនួន ៣.៥ តោន... និងទឹកប្រាក់ចំនួន ៦០ លានដុង ពីអង្គការ និងបុគ្គលដើម្បីទិញគ្រឿងឧបភោគបរិភោគ។ បណ្តាឡានក្រុងដំបូងនៃ“ដំណើរដឹកជញ្ជូនមនោសញ្ចេតនា” ពីជនជាតិភាគតិចនៅស្រុក A Luoi បាន​ឆ្ពោះទៅកាន់​​ភាគខាងត្បូងហើយ។ លោកស្រី Le Thi Mai Loan អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិស្រុក A Luoi បានចែករំលែកថា៖ “បច្ចុប្បន្ននេះ យើងខ្ញុំនៅតែទទួលការបរិច្ចាគដើម្បីមានដំណើរឡានក្រុងបន្ថែមទៀតដល់ប្រជាជននៅក្នុងតំបន់ដែលមានជំងឺរាតត្បាត”៕

ឌីណា

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម