Trending now

អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នឹងធ្វើទស្សនកិច្ចនៅវៀតណាម

18:02 | 01/08/2021 ឌីណា

យោងតាមសេចក្តីប្រកាសពីសេតវិមាន កាលពីថ្ងៃទី ៣០ ខែកក្កដា ដែលបានដកស្រង់ប្រសាសន៍របស់ លោកស្រី Symone Sanders នាយិការប្រព័ន្ធផ្សព្វផ្សាយរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ដែលថា លោកស្រីអនុប្រធានាធិបតីនឹងអញ្ជើញធ្វើទស្សនកិច្ចនៅសិង្ហបុរី និងវៀតណាមនៅខែសីហាខាងមុខ។

អនុប្រធានាធិបតីអាមេរិក លោក Mike Pence ធ្វើទស្សនកិច្ចមិនប្រកាសឲ្យដឹងជាមុន នៅឯប្រទេសអ៊ីរ៉ាក់ អនុប្រធានាធិបតីអាមេរិក លោក Mike Pence ធ្វើទស្សនកិច្ចមិនប្រកាសឲ្យដឹងជាមុន នៅឯប្រទេសអ៊ីរ៉ាក់
កូរ៉េខាងជើងប្រមាថអតីតអនុប្រធានាធិបតីអាមេរិក Joe Biden ថាជា «សត្វសុនខកើតជំងឺ» ដែលគួរតែត្រូវសំពងឲ្យងាប់ កូរ៉េខាងជើងប្រមាថអតីតអនុប្រធានាធិបតីអាមេរិក Joe Biden ថាជា «សត្វសុនខកើតជំងឺ» ដែលគួរតែត្រូវសំពងឲ្យងាប់
អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នឹងធ្វើទស្សនកិច្ចនៅវៀតណាម
អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នឹងធ្វើទស្សនកិច្ចនៅវៀតណាម។ (រូបថត៖ qdnd.khmer)

នេះគឺជាដំណើរទស្សនកិច្ចនៅបរទេសលើកទី ២ របស់ លោកស្រី Kamala Harris ក្នុងនាមជាអនុប្រធានាធិបតីអាមេរិក ហើយជាលើកដំបូងនៅតំបន់មហាសមុទ្រឥណ្ឌា -ប៉ាស៊ីហ្វិក។ លោក ស្រី Sanders បានលើកច្បាស់ថា ប្រធានាធិបតីអាមេរិក លោក Joe Biden និងអនុប្រធានាធិបតី លោកស្រី Harris បានផ្ដល់អាទិភាពចម្បងទៅលើការកសាងទំនាក់ទំនងភាពជាដៃគូសកលឡើងវិញ និងថែរក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់អនុប្រធានាធិបតី លោកស្រី Kamala Harris សំដៅធ្វើឲ្យស៊ីជម្រៅថែមទៀតនូវការសន្យារបស់សហរដ្ឋអាមេរិកនៅតំបន់ អាស៊ីអាគ្នេយ៍។

អនុប្រធានាធិបតីលោកស្រី Harris នឹងជាអនុប្រធានាធិបតីអាមេរិកដើមដំបូង ដែលធ្វើទស្សនកិច្ចនៅវៀតណាមតាំងពីមុនមក។ តាមផែនការនៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Harris នឹងមានជំនួបជាមួយថ្នាក់ដឹកនាំវៀតណាម និងសិង្ហបុរីដើម្បីពិភាក្សាអំពីសន្តិសុខតំបន់ ជំងឺរាតត្បាតកូវីដ ១៩ និងការប្រែប្រួលអាកាសធាតុផងដែរ៕

ឌីណា

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Pedro da Oliveira៖ ពីសាលបង្រៀន Sao Paulo ទៅស្ពានតភ្ជាប់វៀតណាម-ប្រេស៊ីល
Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា