Trending now

ទីក្រុងចំនួន ៣ របស់ប្រទេសវៀតណាមបានជាប់ក្នុងបញ្ជីឈ្មោះគោលដៅទេសចណ៍ល្អបំផុតទាំង ១០០ នៅលើពិភពលោក

16:43 | 31/07/2021 ឌីណា

យុគសម័យ - ទស្សនាវដ្តី Time (សហរដ្ឋអាមេរិក) បានជ្រើសរើសទីក្រុង Ha Noi ទីក្រុង Ho Chi Minh និងទីក្រុង​កោះ Phu Quoc បានជាប់ក្នុងបញ្ជីឈ្មោះ​គោលដៅទេសចរល្អបំផុតទាំង ១០០ នៅលើពិភពលោក ក្នុងឆ្នាំ ២០២១។ បញ្ជីឈ្មោះឆ្នាំនេះបានជ្រើសរើស តាមលក្ខណៈវិនិច្ឆ័យនៃទីក្រុងទេសចរណ៍ស្អាត មានសមត្ថភាពស្តារឡើងវិញ​និងឆ្លើយតបបានល្អ ក្នុងស្ថានភាព​រីករាលដាលនៃជំងឺ COVID-19 ។

គោលដៅទេសចរណ៍គួរឲ្យចាប់អារម្មណ៍ទាំងពីរនៅ Phan Rang – Thap Cham គោលដៅទេសចរណ៍គួរឲ្យចាប់អារម្មណ៍ទាំងពីរនៅ Phan Rang – Thap Cham
Pu Nhi Farm - គោលដៅទេសចរណ៍ដ៏ទាក់ទាញនៅលើខ្សែផ្លូវភាគពាយព្យ Pu Nhi Farm - គោលដៅទេសចរណ៍ដ៏ទាក់ទាញនៅលើខ្សែផ្លូវភាគពាយព្យ
ទីក្រុងចំនួន ៣ របស់ប្រទេសវៀតណាមបានជាប់ក្នុងបញ្ជីឈ្មោះគោលដៅទេសចណ៍ល្អបំផុតទាំង ១០០ នៅលើពិភពលោក

មណ្ឌល​លំហែកាយ New World Phu Quoc Resort ។ (រូបថត៖ Vietnam express)

ទីក្រុង Ha Noi បានពិពណ៌នាថា “ រាជធានីដែលមានអាយុរាប់ពាន់ឆ្នាំនៅតែរក្សាបានអត្តសញ្ញាណរបស់ខ្លួន នៅពេលទទួលយកការផ្លាស់ប្តូរ។ វប្បធម៌អាហារតាមចិញ្ចើមផ្លូវពិតជាអស្ចារ្យជាពិសេសហ្វើ Ha Noi»។

ទីក្រុងចំនួន ៣ របស់ប្រទេសវៀតណាមបានជាប់ក្នុងបញ្ជីឈ្មោះគោលដៅទេសចណ៍ល្អបំផុតទាំង ១០០ នៅលើពិភពលោក

ហាងលក់អាហារតាមផ្លូវនៅទីក្រុង Ha Noi។ (រូបថត៖ Paul Hahn-laif/Redux)

ទីក្រុង Ho Chi Minh ត្រូវបានទស្សនាវដ្តី Times ប្រដូចជា“ រសជាតិរបស់វៀតណាម” ដោយសារទីក្រុងនេះមាន​ភោជនីយដ្ឋាន​ល្បីជាច្រើន។ ក្រៅពីនេះ ភោជនីយដ្ឋាន Anan Saigon គឺជាភោជនីយដ្ឋានដំបូងគេនៅក្នុងតំបន់ដែលទទួលបានចំណាត់ថ្នាក់ នៅក្នុងភោជនីយដ្ឋានល្អបំផុតទាំង ៥០ នៅអាស៊ី។

ទីក្រុងចំនួន ៣ របស់ប្រទេសវៀតណាមបានជាប់ក្នុងបញ្ជីឈ្មោះគោលដៅទេសចណ៍ល្អបំផុតទាំង ១០០ នៅលើពិភពលោក
ម្ហូបអាហារឈ្ងុយឆ្ងាញ់បានលក់នៅភោជនីយដ្ឋាន Anan Saigon នៅទីក្រុង Ho Chi Minh ។ (រូបថត៖ ភោជនីយដ្ឋាន Anan Saigon)

កោះ Phu Quoc ត្រូវបានទស្សនាវដ្តី Times ចាត់ទុកជាឋានសួគ៌ដ៏ប្រសើរថ្លៃថ្លា។ នៅទីនេះបាន​ក្លាយជាគោលដៅមួយដែលមានការរីកចម្រើនលឿនបំផុត នៅអាស៊ីអាគ្នេយ៍។ កោះ Phu Quoc គ្រោងនឹង​បើកទ្វារ​ទទួល​ភ្ញៀវអន្តរជាតិឡើងវិញ ចាប់ពីខែតុលាឆ្នាំ ២០២១ ៕

ឌីណា

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ