យុគសម័យ - គណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានចេញប្រកាសសេចក្តីជូនដំណឹងអំពីការសន្និដ្ឋានរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានឯកភាពនូវការរៀបចំ ការវិនិយោគ អភិវឌ្ឍអេកូទេសចរ វប្បធម៌ ប្រវត្តិសាស្ត្រ ឃុំកោះ Tan Hiep (Cu Lao Cham) រួមមានកោះនិងលំហផ្ទៃទឹកក្នុងតំបន់។
![]() |
![]() |
![]() |
រៀបចំការកសាងមណ្ឌលទេសចរជាតិ នៅ Cu Lao Cham។ (រូបថត៖vietnammoi.vn) |
គម្រោងការណ៍ត្រូវបានកំណត់យ៉ាងច្បាស់លាស់អំពីសកម្មភាពវិនិយោគនិងអភិវឌ្ឍអេកូទេសចរ វប្បធម៌ ប្រវត្តិសាស្ត្រសុខដុម្យជាមួយធម្មជាតិ។ ផ្កល់អាទិភាពដល់ការអភិរក្ស រក្សាទេសភាព បរិស្ថាន ប្រភពធម្មជាតិនិងធានាការការពារជាតិ សន្តិសុខគឺជាភារកិច្ចស្នូល។ ការវិនិយោគ កសាងនិងការធ្វើអាជីវកម្ម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនឹងធ្វើឡើងក្នុងតំបន់ដែលសមស្របលើកោះតែប៉ុណ្ណោះ។ ការស្រាវជ្រាវនិងគម្រោងការណ៍កសាង សារមន្ទីរពិភពបាតសមុទ្រ សារមន្ទីរកុលាលភាជន៍ ដើម្បីអភិរក្ស ស្រាវជ្រាវវិទ្យាសាស្ត្រ និងទស្សនា ទេសចរលើកោះ កសាងសារមន្ទីរអណ្តើកសមុទ្រ នៅឆ្នេរសមុទ្រ Bim។
![]() |
ទិដ្ឋភាព Cu Lao Cham នាពេលយប់។(រូបថត៖ Thoi dai) |
ក្នុងរយៈពេលយូរអង្វែងខាងមុខនេះ ខេត្ត Quang Nam នឹងកសាងការធ្វើទេសចរលើខ្សែផ្លូវទន្លេនិងផ្លូវសមុទ្រ ដើម្បីតភ្ជាប់រវាងកោះ Cu Lao Cham ( Hoi An) Tam Hai (Nui Thanh) និងកន្លែងទេសចជាប់ឆ្នេរសមុទ្រដែលតភ្ជាប់់នឹងការអភិវឌ្ឍនិងពង្រីកទេសចរទៅដល់កោះ Ly Son (ខេត្ត Quang Ngai) តាមរយៈប្រព័ន្ធកំពង់ផែសមុទ្រ ច្រាំងទន្លេ ការអភិរក្សប្រព័ន្ធព្រៃលិចទឹកប្រៃ Nui Thanh ដើម្បីអភិវឌ្ឍទេសចរ។
thoidai.com.vn
មតិពីមិត្តអ្នកអាន