យុគសម័យ - បច្ចុប្បន្ន នៅ Cu Lao Cham មានផ្ទះ ២ ជាន់និង ៣ ជាន់ជាច្រើនល្វែង ដែល បានកសាង ទូរទស្សន៍ខ្សែកាបត្រូវបានទាញចូលក្នុងផ្ទះប្រជាជន។ Cu Lao Cham ក៏មានសាលាសម្រាប់កុមារចូលរៀនផងដែរ។
![]() |
![]() |
Cu Lao Cham គឺជាប្រជុំកោះមួយ នៅឃុំកោះ Tan Hiep ទីក្រុង Hoi Anខេត្ត Quang Nam ដែលមានចម្ងាយ ១៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រ Cua Dai ហើយត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូជាតំបន់ទុកបំរុង ជីវមណ្ឌលពិភពលោក។
![]() |
ជារៀងរាល់ថ្ងៃ មាននាវាពីរជើងដឹកទំនិញទៅកោះ ដើម្បីផ្តត់ផ្គង់ទៅជូនប្រជាជន។ |
ជីវិតរស់នៅរបស់ប្រជាជននៅទីនេះមិនខុសពីនៅលើដីគោកនោះទេ ក៏មានភោជនីយដ្ឋានធំទូលាយ ហាងកាហ្វេមានតន្ត្រីអ៊ូអរ និងផ្សារលក់គ្រឿងសមុទ្រគ្រប់ប្រភេទផងដែរ ប៉ុន្តែភាគច្រើនគឺប្រភេទអាហារសមុទ្រ ដូចជា ត្រីសមុទ្រ បង្គា ... មឹកដែលហាលក្រោមពន្លឺថ្ងៃ។ លើកលែងតែគ្រឿងសមុទ្រមុខទំនិញផ្សេងទៀតមានតម្លៃខ្ពស់ជាងដីគោក ដោយសារទំនិញបានដឹកជញ្ជូន ទៅកាន់កោះ តែមិនថ្លៃពេកទេ។
![]() |
ទីផ្សារនៅលើកោះ Cu Lao Cham។ |
ផ្ទះ ២ ជាន់និង ៣ ជាន់ ជាច្រើនល្វែងបានកសាង ទូរទស្សន៍ខ្សែកាបត្រូវបានទាញចូលក្នុងផ្ទះប្រជាជន មានសាលាសម្រាប់ក្មេងៗនៅលើកោះហើយហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានសាងសង់សម្រាប់បម្រើដល់ការរស់នៅរបស់ប្រជាជន។
![]() |
ជ្រុងមួយនៃកោះ Cu Lao Cham ។ |
អាកាសធាតុក្តៅបានបំបាត់តាមរលកសមុទ្របោកច្រាំងនៅលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាតពណ៌ស។ នៅចំងាយបន្តិច ភ្ញៀវបានមើលឃើញទូកនេសាទដែលកំពុងបង់សំណាញយកត្រី និងរង់ចាំដល់ពេលណាទូកបានទុកត្រីជាច្រើននិងត្រឡប់មកវិញ។
បច្ចុប្បន្នចំនួនប្រជាជននៅលើកោះនេះមានប្រមាណ ៣០០០ នាក់។ ទន្ទឹមនឹងនេះដែរ ៩៨% រស់នៅភូមិដែលនៅផែសមុទ្រ។ នៅសល់ ១២% នៃចំនួនប្រជាជនត្រូវបានរស់នៅក្នុងតំបន់ទេសចរណ៍ ដើម្បីបំរើភ្ញៀវទេសចរណ៍។
![]() |
មឹកពិសេសនៅលើកោះ Cu Lao Cham។ |
សម្រាប់ប្រជាជន Cu Lao Cham ការងារបំរើក្នុងវិស័យទេសចរណ៍គឺជាអាជីពខ្ពង់ខ្ពស់ បើប្រៀបធៀបទៅនឹងមុខរបរនេសាទ។ ប៉ុន្តែក្នុងអំឡុងពេល ១០ ឆ្នាំមកនេះ ចំនួនប្រជាជនធ្វើការក្នុងវិស័យទេសចរណ៍កាន់តែកើនឡើង ទោះបីមុននោះ តាំងពីក្មេងរហូតដល់អ្នកចំណាស់ ពួកគេតែងតែប្រកបមុខរបរនេសាទ ដើម្បីរកស៊ីនិងចិញ្ចឹមជីវិត។
![]() |
គ្រឿងសមុទ្រស្រស់ៗសម្រាប់បម្រើភ្ញៀវទេសចរនៅលើកោះ Cu Lao Cham។ |
តាមរយៈការផ្លាស់ប្តូរជាច្រើននៅក្នុងប្រវត្តិសាស្ត្រ និងជីវិតរបស់ប្រជាជន។ បច្ចុប្បន្ននេះជីវិតនៅលើកោះនេះមានការផ្លាស់ប្តូរអស្ចារ្យជាច្រើន។ ភាពរំជើបរំជួលមិនត្រឹមតែរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងការផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជន នៃកោះប្រកបដោយសុខដុមរមនា ៕
thoidai.com.vn
មតិពីមិត្តអ្នកអាន