Trending now

ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តជួយដល់ប្រជាជននៅតាមតំបន់ព្រំដែន

10:01 | 28/07/2021

ភូមិ Ia Der ឃុំ Ia Toi ស្រុក Ia H'Drai ខេត្ត Kon Tum មានប្រជាជនជាជនជាតិភាគតិចចំនួន​ ៨០%។ ដោយយល់ដឹងពីស្ថានភាពក្រីក្ររបស់ប្រជាជន លោក Le Viet Vinh ជាគិលានុបដ្ឋាកនៃក្រុមលេខ១ អង្គភាពទ័ពលេខ ១៥ មានទង្វើជាក់ស្តែងដ៏មានអត្ថន័យដើម្បីជួយដល់ប្រជាជន។

គ្រាប់អង្ករពោរពេញទៅដោយមនោសញ្ចេតនាដ៏ថ្លៃថ្លានៅឯតំបន់ព្រំដែន គ្រាប់អង្ករពោរពេញទៅដោយមនោសញ្ចេតនាដ៏ថ្លៃថ្លានៅឯតំបន់ព្រំដែន
យកចិត្តទុកដាក់និងមើលថែទាំកុមារ នៅតាមតំបន់ព្រំដែនដោយអស់ពីទឹកដួងចិត្ត យកចិត្តទុកដាក់និងមើលថែទាំកុមារ នៅតាមតំបន់ព្រំដែនដោយអស់ពីទឹកដួងចិត្ត

រំលឹកអំពីរឿង “ឆ្លងទន្លេ” កាលពី ៩ ឆ្នាំមុន អ្នកស្រី Pham Thi Mui ជនជាតិថៃនៅភូមិ Ia Der នៅតែញ័ររន្ធត់ដែរ។ នៅពាក់កណ្តាលអធ្រាត្រ នាងឈឺពោះជិតសម្រាលកូន បែកទឹកភ្លោះហើយ។ ភ្លៀងធ្លាក់ខ្លាំង ផ្លូវភក់រអិល ហើយឡានពេទ្យមិនអាចទៅបានទៀតទេ។ ក្នុងកាលៈទេសៈនោះ លោក Le Viet Vinh បានសំរេចចិត្តធ្វើជា “ឆ្មប” ជួយលោកស្រី “ឆ្លងទន្លេ” ដោយជោគជ័យ។

ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តជួយដល់ប្រជាជននៅតាមតំបន់ព្រំដែន
លោក Le Viet Vinh (ទី ២ រាប់ពីស្តាំ) ត្រូវបានប្រជាជននៅភូមិ Ia Der ស្រឡាញ់ដូច​ជាសមាជិកក្នុង​គ្រួសារ

អ្នកស្រី Pham Thi Mui បានចែករំលែកថា ប្រសិនបើគ្មានលោក Vinh នោះ ខ្ញុំមិនដឹងថាទៅជាយ៉ាងណាដែរ។ នៅពេលយើងខ្ញុំសួរពីរឿងលោក Vinh ជួយសង្គ្រោះជីវិត និងព្យាបាលជំងឺអ្នកភូមិនោះ​ អ្នក​ភូមិ Ia Der ចាំមិនអស់ឡើយ។ គេគ្រាន់តែដឹងថា ក្នុងរយៈពេល ៨ ឆ្នាំដែលធ្វើការនៅក្រុមលេខ១ មិនថាយប់ឬថ្ងៃ មិនថាភ្លៀងធ្លាក់ឬថ្ងៃក្តៅខ្លាំង នៅពេលបងប្អូនត្រូវការគឺបង Vinh មានវត្តមានភ្លាម។ គាត់បានជួយមនុស្សជាច្រើនដែលរងគ្រោះដោយគ្រោះថ្នាក់ការងារ គ្រោះថ្នាក់ចរាចរណ៍ ពុលអាហារ ពស់ខាំ ... ជាពិសេសកាលពីមុន ប្រជាជននៅតែមានទំនៀមទម្លាប់ហួសសម័យ នៅពេលឈឺមិនទៅពេទ្យទេដែល​គេអញ្ជើញគ្រូធ្មប់មកដេញខ្មោចវីញ។ លោក Vinh ត្រូវទៅដល់ផ្ទះនីមួយៗដើម្បីផ្សព្វផ្សាយឲ្យមនុស្សគ្រប់គ្នាមានការយល់ដឹងអំពីជំងឺនានា។ លោកណែនាំប្រជាជនឲ្យ​ចេះ​​សម្អាតទីសាធារណៈ អនាម័យផ្ទាល់ខ្លួន និងបង្ការជំងឺផ្សេងៗ ដូចជាគ្រុនចាញ់ គ្រុនឈាមជាដើម។

មិនត្រឹមតែជួយប្រជាជនព្យាបាលជំងឺ និងថែរក្សាសុខភាពប៉ុណ្ណោះទេ លោក Vinh ក៏​ជួយប្រជាជនលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រដែរ។ ដើម្បីឱ្យប្រជាជនមានលទ្ធភាពទទួលបានប្រាក់កម្ចីយ៉ាងឆាប់រហ័សពីគោលនយោបាយរបស់រដ្ឋ លោក Vinh បានចូលរួមយ៉ាងសកម្មក្នុងការងាររបស់គណៈកម្មាធិការរណសិរ្សមាតុភូមិ និងធ្វើជាប្រធានក្រុមប្រាក់កម្ចី។ ជារៀងរាល់ឆ្នាំ គាត់ជួយគ្រួសារជាច្រើនខ្ចីបានប្រាក់រាប់រយលានដុង។ លើសពីនេះទៅទៀត គាត់​ក៏​ស្វែងរក​ប្រភព​ជួយគាំទ្រនូវ​ពូជសត្វ ពូជដំណាំពី​មូលដ្ឋាននានាសម្រាប់​ជូន​ប្រជា​ជន​ទៀត​ផង​ និងណែនាំប្រជាជនឲ្យចេះប្រើប្រាស់ប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាពដើម្បីបង្កបង្កើនផល និងចិញ្ចឹមសត្វ។ អាស្រ័យហេតុនេះ គ្រួសារជាច្រើនដែលពីមុនចេះតែពឹងផ្អែកលើប្រាក់ខែពីការថែទាំកៅស៊ូនោះ ឥឡូវទទួលបានប្រាក់រាប់សិបលានដុងបន្ថែមទៀតក្នុងមួយឆ្នាំពីចំការហើយ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា