Trending now

គុយបាវាយតំលៃខ្ពស់ចំពោះការជួយគាំទ្រដ៏មានតម្លៃពីវៀតណាម

11:51 | 23/07/2021 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ២១ ខែកក្កដា នៅទីក្រុងហាណូយ ក្នុងសន្និសីទកាសែតដែលរៀបចំឡើងដោយស្ថានទូតគុយបាប្រចាំវៀតណាម លោក Orlando Nicolás Hernández Guillén ឯកអគ្គរដ្ឋទូតគុយបាប្រចាំវៀតណាមបានបញ្ជាក់ថា គុយបាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ព្រមទាំងលោកវាយតម្លៃខ្ពស់ចំពោះសាមគ្គីភាពនិងការជួយគាំទ្រដ៏មានតម្លៃពីបក្សរដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាមចំពោះប្រជាជនគុយបាក្នុងគ្រាលំបាក។

វៀតណាមយកចិត្តទុកដាក់ជានិច្ច និងជឿជាក់ថា គុយបានឹងជំនះពុះពារការលំបាកខាងសេដ្ឋកិច្ច - សង្គម វៀតណាមយកចិត្តទុកដាក់ជានិច្ច និងជឿជាក់ថា គុយបានឹងជំនះពុះពារការលំបាកខាងសេដ្ឋកិច្ច - សង្គម
គុយបា-វៀតណាមជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធ គុយបា-វៀតណាមជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធ
លោក Orlando Nicolás Hernández Guillén ឯកអគ្គរដ្ឋទូតគុយបាប្រចាំវៀតណាម (រូបថត៖ TTXVN)
លោក Orlando Nicolás Hernández Guillén ឯកអគ្គរដ្ឋទូតគុយបាប្រចាំវៀតណាម (រូបថត៖ TTXVN)

លោកឯកអគ្គរដ្ឋទូត Hernández Guillén បានឲ្យដឹងថា ប្រទេសគុយបា កំពុងនៅគ្រាលំបាកបំផុតក្នុងប្រវត្តិសាស្រ្ត ៦០ ឆ្នាំរបស់បដិវត្តន៍ដោយរងឥទ្ធិពលនៃការហ៊ុមព័ទ្ធសេដ្ឋកិច្ចនិងផលប៉ះពាល់នៃការរាតត្បាត Covid-19 ។

លោកឯកអគ្គរដ្ឋទូត Hernández Guillén បន្ដថា បណ្ដាអនុភាពជាអមិត្ដបានឆ្លៀតយកផលប្រយោជន៍ពីបរិបទនៃការរីករាលដាល Covid-19 បាននញុះញង់ឱ្យបះបោរ។ ជាមួយគ្នានោះ លោកបានថ្កោលទោសយុទ្ធនាការផ្សព្វផ្សាយតាមបណ្ដាញសង្គមដើម្បីលាបពណ៌និងបំភ្លៃការពិតនូវស្ថានភាពប្រទេសគុយបា។

ក្នុងឱកាសនេះដែរ អ្នកការទូតគុយបាបានលើកឡើងនូវអាទិភាពក្នុងការជំរុញទំនាក់ទំនងមិត្តភាពពិសេស សាមគ្គីភាព និងជំនឿទុកចិត្តគ្នារវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរគុយបានិងវៀតណាម រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់និងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងផងដែរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង
ផលិតផលសិប្បកម្ម និងម្ហូបអាហារវៀតណាម ទាក់ទាញភ្ញៀវអន្តរជាតិនៅក្នុងពិព័រណ៍អង្គការសហប្រជាជាតិឆ្នាំ ២០២៦
នាយករដ្ឋមន្ត្រីឡាវ និងកម្ពុជា រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន
ខេត្ត Gia Lai ទុកថវិកាជាង ២.១០០ ពាន់លានដុង ដើម្បីរៀបចំកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋចំនួន ១.៤៩៥ គ្រួសារ
ខេត្ត Tuyen Quang: គាំទ្រដល់ភ្ញៀវទេសចរអន្តរជាតិក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសវៀតណាម