Trending now

វៀតណាមយកចិត្តទុកដាក់ជានិច្ច និងជឿជាក់ថា គុយបានឹងជំនះពុះពារការលំបាកខាងសេដ្ឋកិច្ច - សង្គម

22:00 | 17/07/2021 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ១៦ ខែកក្កដា ឆ្លើយតបទៅនឹងសំនួររបស់អ្នកយកព័ត៌មានអំពីការអត្ថាធិប្បាយរបស់វៀតណាមអំពីស្ថានភាពអសន្តិសុខនៅគុយបានៅថ្ងៃទី ១១ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានមានប្រសាសន៍ថា៖

វៀតណាមបោះឆ្នោតគាំទ្រសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលអំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ចប់បទដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើគុយបា វៀតណាមបោះឆ្នោតគាំទ្រសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលអំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ចប់បទដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើគុយបា
គុយបា-វៀតណាមជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធ គុយបា-វៀតណាមជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធ
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ vtv.vn)
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ vtv.vn)

យើងខ្ញុំបានដឹងថា នៅថ្ងៃទី ១១ ខែកក្កដា មានបាតុកម្មមួយចំនួនបានបញ្តាលឲ្យមានស្ថានភាពអសន្តិសុខនៅក្នុងប្រទេសគុយបា ប៉ុន្តែស្ថានភាពបានវិលទៅរកភាពធម្មតាឡើងវិញភ្លាមៗក្រោយមក។ វៀតណាមយកចិត្តទុកដាក់ជានិច្ច និងជឿជាក់ថា គុយបានឹងជំនះពុះពាររាល់ការលំបាកខាងសេដ្ឋកិច្ច - សង្គម ដែលបណ្តាលពីជំងឺរាតត្បាត Covid-19 និងការហុំព័ទ្ធ និងការដាក់ទណ្ឌកម្ម ហើយអនុវត្តប្រកបដោយជោគជ័យនូវដំណើរការនៃការធ្វើបច្ចុប្បន្នភាពគំរូសេដ្ឋកិច្ច-សង្គម ពង្រីកសមិទ្ធិផលធំធេងរបស់ប្រទេសក្នុងវិស័យអប់រំ សុខាភិបាល និងវិទ្យាសាស្ត្របច្ចេកវិទ្យា។

វៀតណាមជានិច្ចកាលចងចាំនូវសាមគ្គីភាព និងការគាំទ្រដ៏មានតំលៃដែលប្រទេសគុយបាបានផ្តល់ជូនប្រទេសវៀតណាមនាពេលកន្លងមកក្នុងគ្រាលំបាកបំផុត។ វៀតណាមនឹងគាំទ្រជានិច្ចចំពោះប្រជាជនគុយបា ក្នុងសមត្ថភាពរបស់ខ្លួន។

វៀតណាមអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់គោលនយោបាយអរិភាពរបស់ខ្លួន និងបទដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាឯកតោភាគីប្រឆាំងនឹងប្រទេសគុយបា។ បទហ៊ុំព័ទ្ធ ដាក់ទណ្ឌកម្មរហូតក្នុងរយៈពេលជិត ៦០ ឆ្នាំ ដែលត្រូវបានរឹតបន្តឹងបន្ថែមនាពេលថ្មីៗនេះគ្រាន់តែធ្វើឱ្យវិស័យសេដ្ឋកិច្ចសង្គមរបស់ប្រជាជនគុយបាកាន់តែជួបការលំបាក។ សហរដ្ឋអាមេរិកគប្បីចាត់វិធានការជាក់ស្តែងឆ្ពោះទៅរកការធ្វើឱ្យប្រក្រតីនូវទំនាក់ទំនងជាមួយគុយបា ដើម្បីផលយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញជួបជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនលោកវ៉ាង ហ៊ូ នីង
អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម
VITM 2026 ទទួលភ្ញៀវបានជាង ៩០.០០០ នាក់ ដែលឆ្លុះបញ្ចាំងពីនិន្នាការទេសចរណ៍ថ្មី
ពិព័រណ៍ទេសចរណ៍អន្តរជាតិឆ្នាំ ២០២៦៖ ខ្សែទស្សនកិច្ច និងផលិតផលទេសចរណ៍បញ្ចុះតម្លៃជាង ១៥.០០០ សម្រាប់ភ្ញៀវទេសចរ
រក្សាខ្សែចំណងតភ្ជាប់រវាងប្រជាជន វៀតណាម – ស្លូវ៉ាគី