Trending now

ផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០២១ - ២០២៥៖ មូលដ្ឋានគ្រឹះសម្រាប់ការលោតផ្លោះ

11:31 | 23/07/2021

យោងតាមរបាយការណ៍ គោលដៅរួមនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០២១-២០២៥ របស់វៀត ណាម គឺធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចលឿននិងចីរភាព ដោយ ឈរលើមូលដ្ឋានលើកកម្ពស់ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយ ចីរភាព ការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត ដោយខិតខំដល់ឆ្នាំ ២០២៥ ដើម្បីក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍មួយ មានឧស្សាហកម្មទំនើប លើសកម្រិតប្រាក់ចំណូលមធ្យមកម្រិតទាប។

នាំទំហំពាណិជ្ជកម្មថៃ - វៀតណាមឡើងដល់ ២៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ នាំទំហំពាណិជ្ជកម្មថៃ - វៀតណាមឡើងដល់ ២៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥
កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន ៥០ មុឺនដូស បន្ថែមទៀត ដែលនឹងដឹកមកដល់ នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះ កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន ៥០ មុឺនដូស បន្ថែមទៀត ដែលនឹងដឹកមកដល់ នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះ
រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគសម្រាប់អាណត្តិ ២០១៦-២០២១ លោក Nguyen Chi Dung ដែលទទួលបានការអនុញ្ញាតរបស់នាយករដ្ឋមន្រ្តី បានបង្ហាញរបាយការណ៍ស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំសម្រាប់អាណត្តិ ២០២១-២០២៥  (រូបថតៈ Doan Tan/TTXVN)
រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគសម្រាប់អាណត្តិ ២០១៦-២០២១ លោក Nguyen Chi Dung ដែលទទួលបានការអនុញ្ញាតរបស់នាយករដ្ឋមន្រ្តី បានបង្ហាញរបាយការណ៍ស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំសម្រាប់អាណត្តិ ២០២១-២០២៥ (រូបថតៈ Doan Tan/TTXVN)

ក្នុងសម័យប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី ២២ ខែកក្កដានៅទីក្រុងហាណូយ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung បានបង្ហាញរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តផែន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០១៦-២០២០ និងគ្រោងផែនការ ៥ ឆ្នាំ ២០២១ - ២០២៥។ របាយការណ៍បានបង្ហាញយ៉ាងច្បាស់អំពីទស្សនវិស័យអភិវឌ្ឍន៍គោលដៅរួមនិងផ្តល់ដំណោះស្រាយសំខាន់ៗដើម្បីវៀតណាមអាចធ្វើឱ្យមានការបោះជំហានលោតផ្លោះនាពេលខាងមុខ។

យោងតាមរបាយការណ៍ គោលដៅរួមនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០២១-២០២៥ របស់វៀតណាម គឺធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចលឿននិងចីរភាព ដោយឈរ លើមូលដ្ឋានលើកកម្ពស់ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយចីរភាព ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត ដោយខិតខំដល់ឆ្នាំ ២០២៥ ដើម្បីក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍មួយ មានឧស្សាហកម្មទំនើប លើសកម្រិតប្រាក់ចំណូលមធ្យមកម្រិតទាប។ ក្នុងដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ វៀតណាមតែងតែយកចិត្តទុកដាក់ក្នុងការធានាសន្តិសុខនិងសុខុមាលភាពសង្គមធ្វើឱ្យប្រសើរឡើងនូវជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជន។

របាយការណ៍នេះផ្តល់នូវភារកិច្ចនិងដំណោះស្រាយចំនួន ១២ ក្រុម ដើម្បីផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរយៈពេល ៥ ឆ្នាំសម្រាប់ឆ្នាំ ២០២១- ២០២៥។ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung បានសង្កត់ធ្ងន់ថា៖ “ត្រូវផ្តោតលើការអនុវត្ត “គោលដៅពីរទន្ទឹមគ្នា” ទាំងបង្ការ ទប់ស្កាត់ជំងឹរាតត្បាត កូវីដ ១៩ ទាំងស្តារឡើងវិញនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប៉ុន្តែផ្អែកលើស្ថានភាពជាក់ស្តែងនិងវិស័យជាក់លាក់ដើម្បីផ្តល់អាទិភាពនិងផ្តល់សេចក្តីសម្រេចចិត្ត អនុវត្តន៍ដំណោះស្រាយដើម្បីការពារនិងគ្រប់គ្រងជំងឺរាតត្បាត។ បន្តកសាងនិងសុក្រិត្យ អភិវឌ្ឍន៍ឱ្យបានស៊ីជម្រៅនៃសេដ្ឋកិច្ចទីផ្សារដែលផ្តោតលើទិសដៅសង្គមនិយម។ កសាងសេដ្ឋកិច្ចឯករាជ្យនិងភាពខ្លួនទីពឹងខ្លួន ធ្វើឱ្យប្រសើរឡើងនូវភាពបន្សាំនិងភាពធន់នៃសេដ្ឋកិច្ច។ ស្តារឡើងវិញយ៉ាងឆាប់រហ័សនូវសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូងអាណត្តិ ដើម្បីលោតផ្លោះ និងការអភិវឌ្ឍសម្រាប់បណ្តាឆ្នាំបន្តបន្ទាប់”៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ