យុគសម័យ - នាថ្ងៃទី ៧ មិថុនា ក្នុងជំនួបជាមួយលោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ លោក Phan Chi Thanh ក្នុងឱកាសជួបសំដែងការគួរសម លោកឧបនាយករដ្ឋមន្រ្តីថៃនិងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ Jurin Laksanawisit បានស្នើថាភាគីទាំងពីរសម្របសម្រួលជាមួយគ្នា ដើម្បីជំរុញទំហំពាណិជ្ជកម្មវៀតណាម - ថៃនឹងឈានដល់ ២៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៥; ហើយថែមទាំងបានឯកភាពជំរុញការរៀបចំកិច្ចប្រជុំនៃគណៈកម្មាធិការចម្រុះពាណិជ្ជកម្មវៀតណាម - ថៃដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
![]() |
![]() |
លោកឧបនាយករដ្ឋមន្ត្រី Jurin Laksanawisit បានអបអរសាទរចំពោះប្រទេសវៀតណាមដែលបានរៀបចំព្រឹត្តិការណ៍នយោបាយសំខាន់ៗ និងទទួលជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងរដ្ឋាភិបាលថ្មីសម្រាប់អាណត្តិថ្មី ហើយថែមទាំងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រល្អប្រសើររវាងថៃនិងវៀតណាម ក្នុងឱកាសដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ ២០២១ ។
![]() |
លោកឧបនាយករដ្ឋមន្ត្រីថៃ (ខាងស្តាំ) និងលោកឯកអគ្គរដ្ឋទូត Phan Chi Thanh ក្នុងជំនួបសម្តែងការគួរសម។ (រូបថត៖ VOV) |
លោកឧបនាយករដ្ឋមន្ត្រី Jurin Laksanawisit បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគរវាងប្រទេសទាំងពីរកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។ ទំហំពាណិជ្ជកម្មថៃ - វៀតណាម ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២១ បានកើនឡើង ២០% បើប្រៀបធៀបក្នុងរយៈពេលដូចគ្នា នាឆ្នាំ ២០២០ ទោះបីមានការវិវឌ្ឈន៍ស្មុគស្មាញនៃការរីករាលដាល Covid-19 ក៏ដោយ។
លោកឧបនាយករដ្ឋមន្ត្រី Jurin Laksanawisit បានស្នើឱ្យភាគីទាំងពីរសម្របសម្រួលនិងដោះស្រាយយ៉ាងងាយស្រួលនូវបញ្ហាបច្ចេកទេស ក្នុងការនាំចេញរវាងប្រទេសទាំងពីរ ដើម្បីប្រឹងប្រែងលើកកំពស់ទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ២៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ ហើយបានឯកភាពគ្នាជំរុញការរៀបចំកិច្ចប្រជុំនៃគណៈកម្មាធិការចម្រុះពាណិជ្ជកម្មវៀតណាម - ថៃដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
លោកឧបនាយករដ្ឋមន្ត្រី Jurin Laksanawisit បានស្វាគមន៍លោកឯកអគ្គរដ្ឋទូត Phan Chi Thanh ទទួលបេសកកម្មរបស់លោក នៅប្រទេសថៃ និងមានជំនឿជាក់ថា លោកឯកអគ្គរដ្ឋទូតនឹងរួមចំណែកជំរុញថែមទៀតនូវទំនាក់ទំនងវៀតណាម - ថៃក្នុងវិស័យផ្សេងៗទៀត ផង។
លោកឯកអគ្គរដ្ឋទូត Phan Chi Thanh បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃនិងលោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តី Jurin Laksanawisit ដែលតែងតែយកចិត្តទុកដាក់និងគាំទ្រដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយបានអះអាងថា លោកនឹងសម្របសម្រួលជាមួយស្ថាប័ននានានៃប្រទេសថៃ ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ថៃ ឲ្យកាន់តែស៊ីជម្រៅថែមទៀត។
លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ទំនាក់ទំនងនៃប្រទេសទាំងពីរកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគ។ វិនិយោគិនថៃបានជឿជាក់ក្នុងការជ្រើសរើសប្រទេសវៀតណាមជាកន្លែងវិនិយោគ ក្នុងរយៈពេលយូរវែង។ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃតែងតែចាប់អារម្មណ៍ ហើយនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ននៃភាគីទាំងពីរ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនថៃធ្វើអាជីវកម្មនៅវៀតណាម។
លោកឯកអគ្គរដ្ឋទូត Phan Chi Thanh បានសម្តែងបំណងចង់សម្របសម្រួលនិងចែករំលែកព័ត៌មានស្តីពីផែនការផលិតនិងចែកចាយវ៉ាក់សាំង Covid-19 របស់ប្រទេសថៃ ដើម្បីជួយប្រទេសវៀតណាមឆាប់ទទួលបានប្រភពវ៉ាក់សាំងប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព៕
thoidai.com.vn
មតិពីមិត្តអ្នកអាន