Trending now

ពិធីពិគ្រោះយោបល់ថ្នាក់អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម - ថៃ

16:11 | 21/01/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - វៀតណាមនិងថៃបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងកម្រិតគ្រប់ជាន់ថ្នាក់ក្នុងពេលអនាគតខាងមុខ ព្រមទាំងសម្របសម្រួលគ្នារៀបចំឱ្យបានល្អសម័យប្រជុំលើកទី ៤ នៃគណៈរដ្ឋមន្រ្តីចម្រុះវៀតណាម - ថៃក្រោមសហអធិបតីភាពរបស់នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរផងដែរ។

ទិដ្ឋភាពនៃពិធីពិគ្រោះយោបល់ថ្នាក់អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម - ថៃ (រូបថត៖ vnanet)

នាថ្ងៃទី ២០ ខែមករា ពិធីពិគ្រោះយោបល់នយោបាយប្រចាំឆ្នាំថ្នាក់អនុរដ្ឋមន្រ្តីក្រសួងការបរទេសរវាងវៀតណាមនិងថៃលើកទី ៧ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយក្រោមការសហអិធិបតីភាពរបស់ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung និងលេខាអចិន្ត្រៃយ៍ក្រសួងការបរទេសថៃលោកស្រី Busaya Mathelin ។

ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគវៀតណាម - ថៃគឺជាចំណុចភ្លឺស្វាងគួរឱ្យចាប់អារម្មណ៍មួយនៅក្នុងទំនាក់ទំនងទ្វេភាគី។ នាពេលបច្ចុប្បន្ននេះ ប្រទេសថៃគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាមក្នុងប្លុកអាស៊ាន ខណៈដែលវៀតណាមគឺជាដៃគូនាំចេញធំជាងគេរបស់ថៃក្នុងអាស៊ាន។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៩ សម្រេចបានទឹកប្រាក់ចំនួន ១៧ ពាន់លានដុល្លារអាមេរិក ក្នុងការឆ្ពោះទៅសម្រេចបាននូវគោលដៅ ២០ ពាន់លានដុល្លារអាមេរិក។ ប្រទេសថៃគឺជាវិនិយោគិនធំទី ៩ ដែលមានគម្រងចំនួន ៥៥៨ និងមានដើមទុនចុះបញ្ជីជិត ១១ ពាន់លានដុល្លារអាមេរិក។

ក្នុងពិធីនេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់នាពេលខាងមុខនេះ ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការដឹកជញ្ជូន ទេសចរណ៍និងការងារជាដើម។ ទន្ទឹមនឹងនេះលោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវបង្កើនចំណងសាមគ្គីភាពនិងជំរុញការអនុវត្តសហគមន៍អាស៊ានប្រកបដោយជោគជ័យ។ ក្នុងនាមជាសមាជិកនៃយន្តការអនុតំបន់ទន្លេមេគង្គ វៀតណាមគប្បីបង្កើនការសម្របសម្រួលគ្នា និងផ្លាស់ប្តូរបទពិសោធន៍ជាមួយបណ្តាប្រទេសសមាជិកនិងដៃគូពាក់ព័ន្ធដទៃទៀត ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការពិតឲ្យកាន់តែជាក់ស្តែងនៅក្នុងអនុតំបន់នេះ។ លោកក៏បានបន្តស្នើឲ្យភាគីថៃគាំទ្រយ៉ាងសកម្មដល់ប្រទេសវៀតណាមដើម្បីបំពេញឲ្យបានល្អនូវតួនាទីជាប្រធាន អាស៊ាន ឆ្នាំ ២០២០ និង សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងបញ្ហាសន្តិសុខក្នុងតំបន់ ដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី